វិធី​ផលិត​ធ្យូង​សម្រាប់​កែប្រែ​គុណភាព​ដី​
លទ្ធផល​រូបភាព​សម្រាប់ ធ្យូង
លទ្ធផល​រូបភាព​សម្រាប់ ធ្យូងសម្ភារៈ ត្រូវការ :- ធុងសាំង មួយ កាត់ មាត់ ត្រឹម ពាក់កណ្តាល មិន ឲ្យ ដាច់ - កំទេច មែកឈើ តូចៗ                    + វិធី ផលិត - កាត់ មែកឈើ ប្រវែង ត្រឹម ៣ តឹក ដាក់ រៀប បញ្ឈរ ក្នុង ធុងសាំង ឲ្យ បាន ពេញ ណែន បន្ត រៀប បែបនេះ រហូត ពេញ ដល់ មាត់ លើ ទាញ គម្រប ម្ខាង ដែល បាន កាត់ នេះ មក គ្រប លើ ត្រង់ កន្លែង ដែល បាន កាត់ នោះ វិញ ព្យាយាម ធ្វើយ៉ាងណា ឲ្យ វា បាន គ្រប ភាគច្រើន វិញ ។ + កាយ រណ្តៅ មួយ រាង ទ្រវែង ល្មម អាចដាក់ ធុងសាំង នេះ ដុត ពីលើ បាន រណ្តៅ នេះ មិនត្រូវ ឲ្យ មាន មាត់ធំ ពេក ទេ គឺ ល្មម ដាក់ ធុងសាំង ដុត កុំ ឲ្យ វា ធ្លាក់ចុះ ក្រោម បាន ។ + ដុត ភ្លើង ពីក្រោម ធុងសាំង តែ មិនត្រូវ ឲ្យ ឆេះ ឈើ នៅក្នុង ធុងសាំង នោះទេ ។ + ដុត រហូត កំទេចកំទី មែកឈើ ក្នុង ធុងសាំង នោះ ក្លាយទៅជា ធ្យូង មាន ពណ៌ ខ្មៅ នោះ យើង អាចយ កវា មក ប្រើការ បាន ហើយ ។                                           តាម ការពិត វិធី ផលិត ធ្យូង ( Biochar) ប្រភេទ នេះ គេ មាន វិធី ផលិត មួយ ហ្មត់ចត់ ជាងនិង មាន ប្រសិទ្ធភាព ជាង ប៉ុន្តែ វា ទាមទារ ឲ្យ យើង ត្រូវ ចំណាយ ច្រើនជាង នេះ គឺ ត្រូវកា ត់មាត់ ធុងសាំង ធ្វើជា ប្រឡោះ មួយ រួច ធ្វើ គម្រប មួយ សម្រាប់ ក្រប វា ភ្ជិត ទៅវិញ ស្វាន ប្រហោង មួយ ទំហំ ៥ ហ៊ុន សម្រាប់ ឲ្យ ផ្សែង ចេញ ដោយ ប្រើ បំពង់ ដែក មួយ ធ្វើជា បំពង់ បង្ហុយ។ បើ យើង អាច ប្រើ វិធី នេះ បាន វា មាន ធ្យូង ដែលមាន គុណភាព ល្អ ជាង ។ អ្វីដែល យើង ផលិត បាន នេះ គឺជា ធ្យូង ដែល អាច ឲ្យ យើង យកមក ដំ ឲ្យ ខ្ទេច ម៉ត់ រួច យកទៅដាក់ តាម គុម្ព ដំណាំ ដោយមាន លុប ដី គ្របពីលើ ផង ចំនួន ដែល យើង ដាក់ គឺ គ្មាន កំណត់ ទេ យើង អាចដាក់ ដើម ១០ គីឡូ ឬ ៥ គីឡូ ក៏បាន ទៅតាម ចំនួន ធ្យូង ដែល យើង មាន ដំណាំ ណា ដែល មិនសូវ ដុះ លូតលាស់ ឬ ក្រិន យើង អាច ប្រើ ធ្យូង នេះ ត្រាំ ជាមួយ ទឹក រួច ស្រោច ជុំវិញ កាក ដែល នៅសល់ ចាក់ ដាក់ គល់ វា រួច លុប ដី ពីលើ បន្តធ្វើ បែបនេះ រហូតយើង ឃើញ មានការ ប្រែប្រួល ទៅលើ ដំណាំ ដែល ដុះ លូតលាស់ មិនល្អ នោះ ចាប់ផ្តើម ប្រែប្រួលបន្ទាប់ពីនោះ ត្រូវ បន្តធ្វើ រៀងរាល់ មួយខែ ម្តងៗ រហូតដល់ វាទ ទួលបាន ផ្លែផ្កា ។                                  វិធី ដែល ងាយ ជាងគេ នោះ គឺ យើង អា ចរក ទិញ ផេះ អង្កាម យកមក ចាក់ ដាក់ រាយ នៅត្រង់ ទី ដាំ ដំណាំ រួច កាប់ ផ្លា ក់លុប វា បន្ទាប់មក បាញ់ ទឹក សាច ដាក់ ឲ្យ ជោគ ដើម្បី ឲ្យ វា ស្អិត ខាំ ជាប់ ជាមួយ ដី បើ មិន ដូច្នេះ ទេ វា និង ហើរ តាម ខ្យល់ ទៅ អស់ មិនខានឡើយ ។ បើ បាន ប្រើ ធ្យូង សម្រាប់ កែប្រែ គុណភាព ដី យើង អាចជួយ ឲ្យ ដំណាំ ដុះ លូតលាស់ បានល្អ កាត់បន្ថយ ការប្រើ ជី ធ្វើ ឲ្យ ដី ធូរ គ្មាន មេរោគ អាច រក្សា សំណើម បាន ប្រសើរ ជាង មិនតែប៉ុណ្ណោះ ផល ដែល យើង ទទួលបាន ក៏ ប្រសើរ ជាង ដែរ ។ ប្រភព knowledge.cen.com

Post a Comment

أحدث أقدم