ស្ករ​ជាមួយ​ដី​

លទ្ធផល​រូបភាព​សម្រាប់ ស្ករ​លទ្ធផល​រូបភាព​សម្រាប់ ស្ករ​

ស្ករ​កាក​អំពៅ (Molasses) ស្ករត្នោត ស្ករស សឹង​អាច​យកមកប្រើ​ធ្វើជា​គ្រឿង​បន្ថែម​ដល់​ដី ជាពិសេស​អតិសុខុមប្រាណ ដែលមាន​នៅក្នុង​ដី ដែល​ត្រូវការ​ស្ករ​សម្រាប់​ជីវិត​របស់​វា ​និង​ដាស់​ពួកវា​ឲ្យ​ជួយ​ ដល់​ដី​។​                                          នៅក្នុង​ដី​មាន​ពពួក​អតិសុខុមប្រាណ​ល្អ​ច្រើនណាស់ កាលណា​នៅក្នុង​ដី​មាន​ពួកនេះ ច្រើន វា​ជួយ​ធ្វើ​ឲ្យ​ដី​នោះ​ល្អ ការលូតលាស់​របស់​ដំណាំ​ក៏​ល្អ ប៉ុន្តែ​ពពួក​អតិសុខុមប្រាណ​នេះ វា​មិនមាន​សកម្មភាព​អ្វី​ទាំងអស់​រហូតដល់​ពេល​ដែល​យើង​បាន​បាចទឹក​ស្ករ​ទៅលើ​ដី ដើម្បី​ផ្តល់​ជា​ចំណី​ឲ្យ​ពួកវា​នោះ ទើប​ពួកវា​មាន​សកម្មភាព​ឡើង​។​​ពពួក​អតិសុខុមប្រាណ​ទាំងនោះ ត្រូវការ​អាហារ ហើយ​អាហារ​របស់​ពួកវា គឺ​ស្ករ ដូច្នេះ​ការបាញ់ទឹក​ស្ករ​ទៅលើ​ដី ជួយ​ឲ្យ​ពួកវា​បំបែក​កូន​បំបែក​ចៅ​នៅក្នុង​ដី បង្ក​ឲ្យ​ដី​នោះ​មាន​ជីជាតិ​ល្អ។ ពួក​អតិសុខុមប្រាណ​នោះ វា​កើន​ច្រើនឡើង និង​បំប្លែង​អ្វីៗ​នៅក្នុង​ដី​ឲ្យ​ទៅជា​ដី ជួយ​ឲ្យ​ដំណាំ​អាច​បឺត​ស្រូបយក​សារជាតិ​ចិញ្ចឹម​ពី​ក្នុង​ដី​បាន​លឿន ជួយ​ការពារ​ឫស​របស់​ដំណាំ​ពី​អតិសុខុមប្រាណ​មិនល្អ និង​ជួយ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ មាន​ដើម​រឹងមាំ​។​​ការប្រើ​ស្ករ​លាយ​ជាមួយ​ទឹក ត្រូវធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​។​​សម្រាប់​ស្ករ​កាក​អំពៅ ១០០​ក្រាម ត្រូវ​លាយ​ជាមួយ​ទឹក ១៥០​លីត្រ ទៅ ២០០​លីត្រ លើ​ផ្ទៃដី​មួយ​ហិកតា យើង​ប្រើ​ស្ករ​ចំនួន ៤​គីឡូក្រាម​ប៉ុណ្ណោះ​។ ត្រូវ​បាញ់​ទឹក​ស្ករ​នេះ ដោយ​ប្រើ​ធុង​បាញ់ថ្នាំ បាញ់​នៅពេល​ដី​ស្ងួត ឬ​ស្ងួត​មុខ​លើ ពេល​ថ្ងៃ​ក្តៅ​។ បាញ់​លើកទីមួយ រួច​ទុកចោល​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់មក​បាញ់​លើក​ទី ២ លែង​ចោល​មួយ​សប្តាហ៍​ដូចគ្នា ទើប​បាញ់​លើក​ទី​បី​ជា​គ្រា​បញ្ចប់​។​​ការបាញ់ទឹក​ស្ករ មិន​ត្រឹមតែ​ជួយ​ដាស់​អតិសុខុមប្រាណ​ល្អ​នៅក្នុង​ដី​ឲ្យ​ងើបឡើង​ធ្វើការ​ឲ្យ​យើង​តែប៉ុណ្ណោះ ប៉ុន្តែ​វា​ក៏​ជួយ​កាត់បន្ថយ​ការលូតលាស់​របស់​ស្មៅ​ជាមួយគ្នា​ដែរ នេះ​គឺជា​ព្រួញ​មួយ​បាញ់​បាន​ចាបពីរ​៕​ប្រភព www.knowledge.cen.com
See Large Image

Post a Comment

أحدث أقدم