ស្វែងយល់ពី PH របស់ដីដាំដំណាំ
ដី ដាំ ដំណាំ គួរ ត្រូវបាន យកចិត្តទុកដាក់ ទៅលើ កំរិត PH របស់ វា នៅ រាល់ ពេល មុន ដាំ ដំណាំ ណាមួយ ទោះ ជា ដំណាំ អ្វី ក៏ដោយ ចុះគឺ ចាំបាច់ ណាស់ ត្រូវ វា ស់រក កម្រិត PH របស់ វាឲ្យ ដឹង មុន សិន ។ ដំណាំ ណាមួយ ដែល ត្រូវ យក មក ដាំ យើង គួរ ដឹង ជា មុន សិន ថា តើ ដំណាំ នោះ ត្រូវការPH របស់ ដី ក្នុង កម្រិត ណា?ឯ ដី ដែល យើង បម្រុង យក ដំណាំ នោះ មក ដាំ មានPH កម្រិត ណា ដែរ ។ ប្រការ ដែល យើង ដឹង បាន ពី កម្រិតPH របស់ ជាមុនមុន ពេល យក ដំណាំ មក ដាំ គឺជា ការតម្រូវ មួយ របស់ ប្រភេទ ដំណាំ បើ កម្រិតPH របស់ ដី ទាប ជាង ឬ ខ្ពស់ ជាង កម្រិតPH ដែល ដំណាំ ត្រូវការ នោះ ការ ដុះ លូតលាស់ របស់ វា នឹង ជួបប្រទះ នូវ ភាពមិនប្រក្រតី ជា មិនខានឡើយ ។ ជាធម្មតាPH របស់ ដី ត្រូវបាន កំណត់ ពី ១ដល់ ១៤ ។ ដី ដែល មាន កម្រិតPH ចំនួន ៧ ត្រូវបាន គេ ចាត់ទុក ថា ណឺត(Neutral) កាលណា កម្រិតPH ទាប ជាង ៧គេ ចាត់ទុកថាដី នោះ មាន អាស៊ីដ ច្រើនពេក តែ បើ ដី នោះ មាន កម្រិតPH ខ្ពស់ជាង ៧ គេ ចាត់ទុកថា វា មាន អាល់កាលី ន ខ្ពស់ ពេក ។ ក្នុងន័យ បច្ចេកទេស កម្រិតPH ត្រូវ បាន វា ស់ ដោយ ឧបករណ៍ ផ្សេងៗមាន បន្ទះStrip ដូច ឈើ ដោត ការ៉េមមាន ប្រដាប់ វាស់ មាន សណ្ឋាន ជា ដែក វែង ដូច ម្ជុល មាន ជា ប្រអប់និង ការ វា ស់ ដោយ ប្រើ វិធី លាយ ជាមួយ ទឹក ថ្នាំ ។ ពាក្យ ថាPH គឺជា ពាក្យកាត់ សង្ខេប ពាក្យ ពេញ របស់ វា គឺPoten tial Hydrogen ។គ្រឿង វាស់ និង ឧបករណ៍ សម្រាប់ វាស់ កម្រិត របស់PH ដី ត្រូវបាន គេ បង្កើត ( ផលិត )សម្រាប់ លក់ ដល់ អ្នក ដែល ត្រូវការ វា ជាពិសេស គឺ អ្នក ដាំ ដំណាំ គ្រប់ ប្រភេទ ។ តម្លៃ របស់ ឧបករណ៍ សម្រាប់ វាស់ កម្រិតPH ដី នេះ មានតម្លៃ ខុសៗ គ្នា ទៅតាម គុណភាពនិង សមត្ថភាព របស់ ឧបករណ៍ នោះ ផង ក៏ មានយើង អាច ជ្រើស ទិញ ឧបករណ៍ ឬ គ្រឿង វាស់ មួយណា មក ប្រើ ក៏ បាន ដោយ យោង ទៅតាម សេចក្តីត្រូវការ ពិតប្រាកដ របស់ យើង។ សូម ងាក មក ស្វែងយល់ ពី កម្រិតPH ដី បន្តិច សិន មុន យើង ស្វែងយល់ ពី ឧបករណ៍ សម្រាប់ វាស់និង វិធី វា ស់វា ។ ដី ទាំងអស់ នៅលើ ភពផែនដី យើង នេះ មិន ថា នៅ ប្រទេស ណា ទេ ហើយក៏ មិន ថា នៅ ក នែ្ល ង ណា ដែរតែង មាន កម្រិតPH ចន្លោះ ពី ៤.៥ ទៅ ៨.៥ ។ ដី ដែល មាន កម្រិតPH ៤.៥គឺជា ដី ដែល មាន អាស៊ីដ ច្រើន ជា ដី ជូ (Sour) មានតែ រុក្ខជាតិឬ ដំណាំ ប្រភេទ ខ្លះ ប៉ុណ្ណោះ ដែល ត្រូវការ ដី ប្រភេទ នេះ ។ចំពោះ ដី ដែល មាន កម្រិតPH ច្រើន រហូត ៧.៨ វិញ គឺ មាន អាល់កាលី ន ច្រើនពេកឬ ផ្អែម ពេក សម្រាប់ ដំណាំ ។ ដំណាំ ភាគច្រើន ទាំង ដំណាំ ដាំ ដោយ មនុស្សនិង ឈើ ព្រៃ ដោយ រាប់បញ្ចូល ទាំង បន្លែ ស្រូវ ពោតសណ្តែក ផ្កា អាច ដុះ លូតលាស់ បាន ល្អ បើ វា ត្រូវ បាន ដាំ នៅលើ ដី ដែល មាន កម្រិតPH ក្នុង ចន្លោះ ៦.៥-៧ គឺ ទាប ជាង កម្រិតណឺត (Neutral)បន្តិច ។ អ្នក ដាំ ដំណាំ ក្នុង ចំការ ធំៗ ឬ ការដាំ បែប ជា ឧស្សាហ៍កម្មមាន កៅស៊ូ ដូង ប្រេង ឬ ដំណាំ អ្វី ផ្សេង ទៀត ក៏ដោយចុះ តែងតែ យក ដី ត្រូវ ដាំ នោះ ទៅ ពិនិត្យ ជាមុនសិនការ ពិនិត្យ នោះ គឺ គេ ចង់ រក មើលPH របស់ ដី កម្រិត សំណើម របស់ ដី សារធាតុ ទាំងឡាយដែល មាន នៅក្នុង ដី នោះ រួម ទាំង ការធ្វើ ចំណាត់ថ្នាក់ របស់ ដី នោះ ផងដែរ ។ * ដី ជា ស្រទាប់ លើ និង ដី នៅ ស្រទាប់ ក្រោម អាច មាន កម្រិតPHមិន ដូចគ្នា ទេ ជាពិសេស ផ្នែក ខាង លើ របស់ ដី ពីព្រោះ វា ទទួលរង ឥទ្ធិពល របស់ ធម្មជាតិនិង មនុស្ស ចំណែក ស្រទាប់ ក្រោម គឺជា ដី ដែល មិន បាន រង ឥទ្ធិពល របស់ ធម្មជាតិ ឬ ពី មនុស្ស ហេតុនេះ ការ វា ស់រក កម្រិតPH ចាំបាច់ ត្រូវធ្វើ ទាំង ផ្នែក ស្រទាប់ លើ ៥០ សង់ទីម៉ែត្រចុះ ទៅ ក្រោម និង ស្រទាប់ដី ៥០ សង់ទីម៉ែត្រ ទៅ ក្រោម ទៀត ។ មាន រូប :PH របស់ ដី មាន ភាព វិជ្ជមាន ដោយ ផ្ទាល់ ទៅលើ ការលូតលាស់ របស់ ដំណាំនិង រ៉ែ ដែល មាន ក្នុង ដី ។ ភាពខុស គ្នា របស់ ដី និង រ៉ែ សំខាន់ៗ មួយចំនួន ដែល មាន នៅក្នុង ដី សម្រាប់ ជួយ ធ្វើឲ្យ ដំណាំ ដុះ លូតលាស់ បានត្រឹមត្រូ វ។ សារធាតុចិញ្ចឹម រ៉ែ ផ្សេងៗ ច្រើន ឃើញ មាន នៅក្នុង ដី ដែល ស្ថិត ក្រោម កម្រិត តិច ជាង ណឺត(Neutral) ឬ លើស ណឺត បន្តិច មិនសូវ សម្បូរណ៍ ជីជាតិឬ រ៉ែ ចិញ្ចឹម ឡើយ ។ តួ យ៉ាង សារធាតុហ្វូស ហ្វាត មិន អាច មាន នៅ ដី ណឺ ត ឬ ច្រើន ជាង ណឺត ឡើយ តែ វា អាច មាន នៅក្នុង ដីដែល ក្រោម ណឺត បន្តិច គឺ ក្នុង កម្រិតPH ៦.៥ ។ ចំពោះ ដី ដែល មាន អាស៊ីដខ្លាំង ចន្លោះPH ៤-៥វា ច្រើន សម្បូ រណ៍ ដោយ សារធាតុ អាលុយមីញ៉ូម (Aluminum) ដែក(Iron) និង Manganes សារធាតុ ទាំងនេះ សម្បូរណ៍ ជាតិពុ លអាច មិន ល្អ សម្រាប់ ដំណាំ ភាគច្រើន។PH ចន្លោះ ៦-៧ជា កម្រិត មួយ សមស្រប បំផុត សម្រាប់ ដំណាំ ច្រើន ប្រភេទ ពីព្រោះ វា ជា ដី ដែល ប្រកបដោយ ជីជាតិ ច្រើនយ៉ាង សម្រាប់ ជួយ ដល់ ការលូតលាស់ របស់ ដំណាំ ។ មិនមែន គ្រប់ ដំណាំ ទាំងអស់ ត្រូវការ ដី ក្បែ រណឺត ( ជិត ៧)ទាំង អស់ ឡើយ មាន ដំណាំ ខ្លះ វា ត្រូវការ ដី បែប អាស៊ីដ បន្តិច សម្រាប់ ការលូតលាស់ របស់ វាដី ដែល មាន អាល់កាលី ន ច្រើន ពេក វា បាត់បង់ សារ ធាតុដែក បណ្តាល ឲ្យ ដំណាំ ប្រែជា មាន ពណ៌ ពពាល ស្លេកគ្មាន ការលូតលាស់ ដំណាំ មិនអាច ទាញ យក សារធាតុចិញ្ចឹម ពី ក្នុង ដី បាន ដូច្នេះ ការ ដុះ លូតលាស់ របស់ វា ក៏ មាន បញ្ហា ដែរ។ PH របស់ ដី មាន ការប៉ះពាល់ ដល់ អតិ សុខុម ប្រាណ ( បាក់តេរី ដែល ល្អ រស់នៅ ក្នុង ដី ) (Microorganioms) ។ ពួក វា គឺជា ប្រភេទ បាក់តេរី ដែល រំលាយ អ្វី ទាំងឡាយ នៅក្នុង ដី ឲ្យទៅ ជា ដីបើ គ្មាន បាក់តេរី ទាំងនោះ ធ្វើ សកម្មភាព ដំណាំ អាច ជួប បញ្ហា ក្នុង ការ បឺត ស្រូប យក សារធាតុចិញ្ចឹមពីព្រោះ វា មិន អាច ធ្វើ ដោយ ខ្លួន ទាំង ស្រុង ឡើយ វា ត្រូវ ពឹង លើ បាក់តេរី ល្អ ទាំងនោះ ជា អ្នក ជួយ បម្លែង សារធាតុចិញ្ចឹម ឲ្យ វា ។ ដី ភាគច្រើន ច្រើន ក្លាយទៅជា ដី មាន អាស៊ីដ ច្រើនពេក ទាំងនេះ សឹង ត្រូវ បណ្តាល ដោយ ទឹកភ្លៀង ដែល ហូរ ចេញ បាន នាំ យក សារ ធាតុដែក (Iron) ទៅ ជាមួយ ដោយ រួម ទាំង កាល់ស្យូម(Caleuiem) ម៉ាញ៉េ ស្យូម (Magnesium) ប៉ូ តា ស្យូម (Potassivm) និង សូ ដ្យូ ម (Sodium)ទឹកភ្លៀង អាច ជា កត្តា មួយ ចម្បង គេ ពីព្រោះ វា បាន ហូរ នាំយក កំទេច របស់កំ ប៉ុស្តិ ធម្មជាតិ នៅ ស្រទាប់ លើ របស់ ដី វា បាន លាង ដីស្រទាប់លើ ឲ្យ ខ្សោះ សារធាតុចិញ្ចឹម បាត់បង់ អស់ ពពួក បាក់តេរីដែល ជា ភ្នាក់ងារ ជួយ បម្លែ ង កំ ប៉ុស្តិ ឲ្យទៅ ជា ដី សម្រាប់ ដំណាំ ។ ហេតុនេះ គេ គួរ ចាំបាច់ ត្រូវ ដាំ ដំណាំ នៅលើ ដី មិន បាន ប្រើប្រាស់ ដោយ ដាំ រុក្ខជាតិ ទាំងឡាយណាដេលមាន ផ្លែជា គួរ ដូចជា អង្គារ ដី , កន្ទុំ ទេស , ដើម ក្ងោក , អង្កា ញ់ ៘ ពីព្រោះ ដំណាំ ទាំងនេះ អាច ជួយ រក្សា តុល្យភាព របស់ ដីនិង បង្កើត គុណភាព ដី ឲ្យ ល្អ មកវិញ បាន ពីព្រោះ ពួក វា បឺត ស្រូប យក សារធាតុនី ត្រូ ហ្សែ ន ពី ក្នុង ខ្យល់ មក ផ្តល់ ឲ្យ ដី នៅ ខាងក្រោម ហេតុ នេះ បើសិនជា ដី យើង មិន ប្រើការ ទេ នោះ គួរ ដាំ ពួកវា ប្រសើរ ជាង ទុក ដី ឲ្យ ហាលខ្យល់ ហាលភ្លៀង ខូច អស់ គុណភាព ដី ។ ដើម្បី កែ គុណភាព ដី គេ ត្រូវ ប្រើ ម្សៅ ថ កំបោរ ដូចជាCaleieLimestone ( ម្សៅ កំបោ រស ) ក្រៅពីនេះ គេ អាច ប្រើ ផេះ គ្រប់ ប្រភេទ យក មក រាយ លើ ដី ដែល ត្រូកែPH ឲ្យស្រប តាម ប្រភេទ ដំណាំ ត្រូវ ដាំ ។ចំនួន កំបោរ ស យកមក ប្រើ គឺ អាស្រ័យ ទៅលើ ប្រភេទ ដី ផង ដែរ ដូច្នេះ ការកំណត់ ចំនួន បរិមាណ របស់ កំបោរស សម្រាប់ យក មក កែ ដី ឲ្យមានPHមួយ តាម ការចង់បាន គឺ ពិបាក ស ន្ម ត់ បន្តិច ពីព្រោះ បើ យើង ចង់ ធ្វើ ឲ្យបាន ត្រឹមត្រូវយើង ចាំបាច់ ត្រូវ វាស់ មើល ទាំង កម្រិតPH របស់ ដី កម្រិត សំណើម របស់ ដីនិង រ៉ែ ដែល មាន នៅក្នុង ដី នោះ ទើប អាច ស ន្ម ត់ ពី ចំនួន កំបោរ ត្រូវ ប្រើដើម្បី កែPH របស់ ដី តាម ការចង់បាន។ ក្នុង ករណី ខ្លះ ប្រដាប់ វាស់ មិនអាច ផ្តល់ កម្រិតPH របស់ ដី បាន ត្រឹមត្រូវ ឲ្យ យើង នេះ ក៏ ជា ការបង្ក ជា បញ្ហា ផងដែរ ដូចេះ គុណភាព របស់ ប្រដាប់ វាស់PH គឺជា កត្តា មួយ សំខាន់ ណាស់ ដែរ ដែល អ្នក វាស់ឬ ជា អ្នក ដាំ ត្រូវ ពិចារណា ។ នៅក្នុង បទេស ដែល យក កសិកម្ម ជា ធំ គេ បាន បង្កើត ឲ្យមាន បណ្តា ញកសិកម្មឬ មណ្ឌល មួយៗ តាម តំបន់ សម្រាប់ ឲ្យ អ្នក ដាំ ដំណាំ អាចមាន លទ្ធភាព យក គំរូ ដី ដែល ខ្លួន មាន មកវា ស់រក កម្រិតPH និង សុំ យោបល់ ពី បញ្ហា កសិកម្ម នេះ ថា តើ គួរប្រើ វិធី ណា ដែល ល្អ ជាងគេ សម្រាប់ កែPH របស់ ដី ឲ្យបាន សមស្រប តាម ប្រភេទ ដំណាំ ។ មិនមែន អ្នក ដាំ ដំណាំ គ្រប់ គ្នា អាចមាន លទ្ធភាព ទិញ យក ប្រដាប់ វាស់PH ដី មក ប្រើការ បានឡើយ ហេតុនេះ មណ្ឌលឬ តំណាង ខាង ផ្នែក កសិកម្ម អាច ផ្តល់ សេវា វាស់ កម្រិត PH នេះ ដល់ អ្នក ដាំ ដំណាំ ប្រសើរ ជាង ឲ្យ គាត់ ជា អ្នក ដាំ , ដាំ ដោយ ផ្សងព្រេង ។ កន្លែង លក់ ចែកចាយ កំបោ រស ( កំបោរ កសិកម្ម )សម្រាប់ ឲ្យ អ្នក ដាំ ដំណាំ ទិញយក ទៅ បាន លើ ដី ត្រូវ កែ ក៏ ជា រឿង មួយ សំខាន់ ណាស់ ដែរព្រម ជាមួយ ការណែនាំ ឲ្យដឹង ពី របៀប កែPH ដីនិង នាំ ដល់ ការកើនឡើង នៃ ភោគ ផលដំណាំ ពី ព្រោះ អ្នក ដាំ ចេះ កែ ដី ឲ្យស្រប តាម ដំណាំអ្នក ដាំ អាច ទាញ បាន ផល ច្រើនជាង មុន ពីព្រោះ គាត់ ដឹង ពី គុណភាព ដី ដែល គាត់ មាននិង យល់បាន ច្បាស់ ពី ដំណាំ និង ដី ដែល គាត់ កំពុង ប្រើ ។ រូប បាច កំបោរ នៅក្នុង តារាង ខាងក្រោម នេះ គឺជា ការបង្ហាញ ពី ចំនួន កំបោរ ដែល ត្រូវ ប្រើ ទៅ តាម កម្រិតPH ដែល វាស់ ឃើញនិង ប្រភេទ របស់ ដី ។ សូមបញ្ជាក់ ថា ការ វាស់ កម្រិតPH របស់ ដី ចាំបាច់ តូ វ ធ្វើ ឲ្យបាន ច្រើនដងនិង ច្រើន កន្លែង នៅលើ ដី ដែល យើង មាន ជាពិសេស គឺ ដី ស្រែ និង ដី ដាំ ដំណាំ កសិកម្ម គ្រប់យ៉ាង ទោះបី ចំការ តូចតាច ក៏ដោយ។ កំបោរ កសិកម្ម (Garden Lime) ( ដាក់ រូប ដុំថ្មLime stone) PH ដែល វាស់ ឃើញ ចំនួន កំបោរ ត្រូវ ប្រើ * ដី ឥដ្ឋ PH ៦.០ ៤២០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ៤៨០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៨២០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៥ ១២០០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ * ដី កណ្តោង ល្បាយ ដីឥដ្ឋ លាយ ខ្សាច់ PH ៦ ១៩០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ៣៩០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៦៨០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៥ ៩៦០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ* ដីខ្សាច់ PH ៦ ១៤០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ២៤០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៤២០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៥ ៦៧០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ * Hydrale Lime( ដាក់ រូបHydrale Lime ) ម្សៅ ស កំរិតPH វាស់ ឃើញ ចំនួន ទំងន់ ក្នុង ១ ម៉ែត្រ កា រ៉ែ * ដី ឥដ្ឋ PH ៦. ៣០០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ៣៥០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៥៩០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៨ ៨៦០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ * ដី ក ល្បាយ ដីឥដ្ឋ លាយ ខ្សាច់ PH ៦ ១៤០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ២៨០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៤៩០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៥ ៦៩០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ * ដីខ្សាច់ PH ៦ ១០០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥.៥ ១៧០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៥ ៣០០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ PH ៤.៨ ៤៨០ ក្រាម ក្នុង ១ ម៉ែត្រការ៉េ របៀប នៃ ការ វាស់PH របស់ ដី ត្រូវ ធ្វើ ទៅ តាម ការណែនាំ របស់ ឧបករណ៍ដែល បាន ទិញ មក ប្រើ ។ អ្នក ដាំ ដំណាំ គ្រប់ ប្រភេទ ត្រូវ តែ ចេះ កែ ដី ឲ្យមាន កំរិតPH មួយ ស្របតាម ដំណាំ ត្រូវ ដាំ នោះ ទើប យើង បាន ទទួល ផល ល្អ៕ប្រភព knowledge.cen.com.khSee Large Image