វិធីប្រើប្រាស់ទឹកមូត្រ(ទឹកនោម)ធ្វើជាជីដាំដំណាំ
វី​ធី​ប្រើប្រាស់​ទឹកមូត្រ (​ទឹកនោម​) ធ្វើ​ជា​ជី​ដាំ​ដំណាំ
Description: https://cambodiaagriculture.files.wordpress.com/2011/07/urine1.png?w=630
​     ទឹក​នោម​ដែល​យើង​បន្ទោ​របង់​ចោល​ជា​រៀងរាល់ថ្ងៃ គឺជា​ដី​អាច​ត្រូវបាន​យកមកប្រើ​សម្រាប់​ដាក់​ដំណាំ​បាន​យ៉ាង​ប្រសើរ   បើសិនជា​យើង​ដឹង​ពី​របៀប​កែច្នៃ​វា ។  ​កសិករ​ខ្មែរ​យើង​ដែល​ជា​អ្នក​ដាំ​ដំណាំ​ខ្លះ​បាន​ដឹង​ពី​របៀប​ប្រើប្រាស់​ ទឹកនោម​នេះ​យ៉ាង​ស្ទាត់ជំនាញ ។ ជា​ពិសេស​អ្នក​ដាំ​ថ្នាំជក់​នៅ​ខេត្ត​បាត់ដំបង​កាលពី​មុន​របប​ខ្មែរក្រហម និង​ក្នុង​របប​ខ្មែរក្រហម​បាន​ប្រើប្រាស់​ ទឹក​នោម​ស្រោច​ធ្វើឲ្យ​ដើម​ថ្នាំជក់ ដុះ​លូតលាស់​ល្អ​និង​ធ្វើឲ្យ​ថ្នាំជក់​នោះ “​ខ្លាំង​” (​ថ្នាំ​ខ្លាំង​) មិន​សាប ។  អ្នក​ដាំ​ដំណាំ​បន្លែ​យក​ស្លឹក​សឹង​ទទួលបាន​ជោគជ័យ​ដូចគ្នា    ពីព្រោះ​ទឹកនោម​សម្បូរ​ដោយ​សារធាតុ អា​ស៊ូ​ត ( នី​ត្រូ​ហ្សែ​ន​) និង សារធាតុ​រ៉ែ​ផ្សេងៗ ជាច្រើន​ទៀត ។
​​របៀប​ប្រើ​មាន​ពីរ​យ៉ាង :
ទី​១ យើង​អាច​យក​ទឹក​នោះ មក​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​អត្រា​ទឹក​៥ ទឹកនោម ១ ( ទឹក៥​លីត្រ ទឹកនោម១​លីត្រ) ត្រូវ​ប្រើ​វា​ភ្លាមៗ ក្នុង​ថ្ងៃ​តែមួយ ស្រោច​ទៅលើ​គល់​ដំណាំ​តែ​មិន​ស្រោច​លើ​ស្លឹក​ទេ ។​
ទី​២ ក្នុង​ទឹក​នោះ ១០​លី​ត្រលាយ​អំបិល​ចំនួន ១០​ក្រាម  ទុក​រយៈពេល​២៤​ម៉ោង   បន្ទាប់មក​​​ យក​ទឹកនោម​នោះ​  មក​លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន​២០​លីត្រ ទៅ ៣០​លីត្រ  សម្រាប់​ស្រោច​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​ដើម​ធំៗ ៕

Post a Comment

Previous Post Next Post