វិធីប្រើប្រាស់ទឹកមូត្រ(ទឹកនោម)ធ្វើជាជីដាំដំណាំ
វីធីប្រើប្រាស់ទឹកមូត្រ (ទឹកនោម)
ធ្វើជាជីដាំដំណាំ
ទឹកនោមដែលយើងបន្ទោរបង់ចោលជារៀងរាល់ថ្ងៃ គឺជាដីអាចត្រូវបានយកមកប្រើសម្រាប់ដាក់ដំណាំបានយ៉ាងប្រសើរ បើសិនជាយើងដឹងពីរបៀបកែច្នៃវា
។ កសិករខ្មែរយើងដែលជាអ្នកដាំដំណាំខ្លះបានដឹងពីរបៀបប្រើប្រាស់ ទឹកនោមនេះយ៉ាងស្ទាត់ជំនាញ ។ ជាពិសេសអ្នកដាំថ្នាំជក់នៅខេត្តបាត់ដំបងកាលពីមុនរបបខ្មែរក្រហម និងក្នុងរបបខ្មែរក្រហមបានប្រើប្រាស់ ទឹកនោមស្រោចធ្វើឲ្យដើមថ្នាំជក់ ដុះលូតលាស់ល្អនិងធ្វើឲ្យថ្នាំជក់នោះ
“ខ្លាំង” (ថ្នាំខ្លាំង) មិនសាប ។
អ្នកដាំដំណាំបន្លែយកស្លឹកសឹងទទួលបានជោគជ័យដូចគ្នា ពីព្រោះទឹកនោមសម្បូរដោយសារធាតុ
អាស៊ូត ( នីត្រូហ្សែន) និង
សារធាតុរ៉ែផ្សេងៗ ជាច្រើនទៀត ។
របៀបប្រើមានពីរយ៉ាង :
ទី១ យើងអាចយកទឹកនោះ មកលាយជាមួយទឹកធម្មតាក្នុងអត្រាទឹក៥ ទឹកនោម ១ (
ទឹក៥លីត្រ ទឹកនោម១លីត្រ) ត្រូវប្រើវាភ្លាមៗ ក្នុងថ្ងៃតែមួយ ស្រោចទៅលើគល់ដំណាំតែមិនស្រោចលើស្លឹកទេ ។
ទី២
ក្នុងទឹកនោះ ១០លីត្រលាយអំបិលចំនួន ១០ក្រាម ទុករយៈពេល២៤ម៉ោង បន្ទាប់មក
យកទឹកនោមនោះ មកលាយជាមួយទឹកធម្មតាចំនួន២០លីត្រ ទៅ ៣០លីត្រ សម្រាប់ស្រោចដំណាំឈើហូបផ្លែ
ដែលមានដើមធំៗ ៕
