យើងយកមេ EX-M បំលែងជាអាវុធពីរប្រភេទ
ដែលត្រូវការចាំបាច់ប្រើប្រាស់រៀងរាល់ថ្ងៃនោះ គឺ
១- បំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ នៅតាមទ្រុងមាន់ ទា ជ្រូក ដែលកើតចេញពីភាពកខ្វក់ ក្នុងទ្រុង
២- បណ្តេញសត្វល្អិត ស៊ីបំផ្លាញដំណាំ ដូចជា ស្រូវ សណ្តែក ពោត ….. ៘
យើងនឹងបង្កើតបណ្តេញសត្វល្អិតចង្រៃ (បាក់តេរីអាក្រក់) តាមទ្រុង មាន់ ទា ជ្រូក និងកន្លែងក្លិនស្អុយ

ក- អាវុធបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ
១- ការត្រៀមសំភារៈ
+ ធុងស្អាតចំណុះ ៤០លីត្រ ដែលមានគំរបបិទជិត ចំនួន១ ។
+ ធុងស្ពេតត្រូលាងស្អាត ចំនួន១ ។
+ ត្បាល់បុករុក្ខជាតិ ចំនួន១ ។
២- តារាងធាតុផ្សំ

|
០១
|
មេ EX-M (មេ អ៊ី អ៊ិក្ស អិម)
|
១ លីត្រ
|
|
០២
|
កាកស្ករ
|
១ លីត្រ
|
|
០៣
|
ស្រាស (កំរិតខ្លាំងក្លា
៤០ដឺក្រេ)
|
១.៥ លីត្រ
|
|
០៤
|
ទឹកខ្មេះ (កំរិតជូរ
៥ភាគរយ)
|
១ លីត្រ
|
|
០៥
|
ទឹកស្អាត
|
៥ លីត្រ
|
៣- វិធីធ្វើ
- យកធុងស្ពែត្រូចាក់ទឹកស្អាតចំណុះ១០លីត្រ លាយស្រាស ១.៥លីត្រ លាយទឹកខ្មេះ ១លីត្រ និងកាកស្ករ ១លីត្រច្របល់កូរគ្នាអោយសព្វល្អ ។ បន្ទាប់មកចាក់ EX-M ១លីត្រ និងកូរ ម្តងទៀតហើយទឹកល្បាយទាំងនេះចាក់ចូលក្នុងធុងចំណុះ ៤០លីត្រ និងមួលគំរបធុងអោយជិតល្អរហូតដល់ខ្យល់ចូលលែងបាន ។ ផ្អាប់ទុករយៈពេល ៧ទៅ ១៥ថ្ងៃជាការសម្រេចបានជី បណ្តេញសត្វល្អិត ។
៤- វិធីបំផ្លាញបាក់តេរីអាក្រក់លើទ្រុងសត្វ
- យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ៥០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យដំបូង (ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ២០សេសេ) បាញ់អោយសព្វជុំវិញបរិវេណទ្រុងសត្វ ។
- យក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយជាមួយទឹកស្អាត ១០០លីត្របាញ់លើទ្រុងសត្វ សំរាប់អាទិត្យបន្ទាប់(ទឹកស្អាត ១លីត្រ លាយបណ្តេញសត្វល្អិត ១០សេសេ) បាញឲ្យសព្វជុំវិញបរិវេណទ្រុងសត្វ ។
- អាទិត្យទី៣ យើងយកបំផ្លាយបាក់តេរីអាក្រក់ ១លីត្រលាយជាមួយទឹកស្អាត ២៥០-៥០០លីត្រ បាញ់លើទ្រុងសត្វ ១អាទិត្យ ២ដងជាកំហិត ។
- ពេលសត្វឈឺ យើងអាចយកវាលាយផ្សំជាមួយមេ EX-M ដោយខ្នាតស្មើគ្នា បញ្ច្រកសត្វឈឺ ទៅតាមអាយុសត្វ តូច ធំ ។
- ចំពោះត្រីដែលមានចៃយើងយក EX-M បំផ្លាញបាក់តេរីអាក្រក់ ១លីត្រ លាយ EX-M បំបែកចំនួន ៣០លីត្រ ប្រើលើស្រះត្រី ១៦០០ម៉ែត្រការេ ។ ដើម្បីកំចាត់ចៃដែលតោងលើត្រី ជាហេតុបណ្តាលអោយត្រីស្លាប់ ។
ការប្រើបែបនេះ មានប្រសិទ្ធិភាពខ្ពស់បំផុត សំរាប់សំលាប់ពពួកបាក់តេរីបង្ករោគ និងចៃតោងលើខ្លួនត្រី ។

ខ- បណ្តេញសត្វល្អិតលើដំណាំ
ក្រោយពីបានធ្វើបានសំរេច EX-M បំផ្លាញបាក់តេរីអាក្រក់ យើងត្រូវយកត្រាំជាមួយ រុក្ខជាតិកាចដូចតារាងខាងក្រោម :

វល្លិ៍បណ្តូលពេជ្រ (ចិញ្ច្រាំអោយម៉ត់)
|
៣ គីឡូក្រាម
|
|
០២
|
ស្លឹកស្តៅ
(ចិញ្ច្រាំអោយម៉ត់)
|
៤ គីឡូក្រាម
|
|
០៣
|
ម្ទេសទុំ
(ចិញ្ច្រាំអោយម៉ត់)
|
១ គីឡូក្រាម
|
|
០៤
|
ខ្ទឹមក្រហម(ចិញ្ច្រាំអោយម៉ត់)
|
០.៥ គីឡូក្រាម
|
|
០៥
|
ខ្ទឹមស រឺខ្ទឹមបារាំង (ចិញ្ច្រាំអោយម៉ត់)
|
០.៥ គីឡូក្រាម
|
|
០៦
|
ម្តេង
(ចិញ្ច្រាំអោយម៉ត់)
|
០.៥ គីឡូក្រាម
|
|
០៧
|
ថ្នាំខ្លាំង រឺថ្នាំជក់
(ចិញ្ច្រាំអោយម៉ត់)
|
០.៥ គីឡូក្រាម
|
|
០៨
|
រុក្ខជាតិកាច មានជាតិពុល
ឈួល ល្វីងមួយចំនួន បើមាន (ស្លែង ក្តួច ក្បៀស ប្រង់ …)
|
|
|
០៩
|
EX-M បំផ្លាញបាក់តេរីអាក្រក់
|
១០ លីត្រ
|
ធាតុផ្សំក្នុងតារាង យើងត្រូវការចំលាស់
រឺប្តូរវាជាញឹកញាប់ ជៀសវាងបង្កការផ្ស៊ាំដល់សត្វល្អិតបំផ្លាញ ។
វិធីធ្វើ :
ដូចការធ្វើជីបំប៉នដែរ ដាក់ក្នុងស្បៃការ៉ុង ផ្អាប់ទុក ១៥ថ្ងៃ ទើបសំរេចបាន បណ្តេញសត្វល្អិតលើដំណាំ ។
វីធីប្រើ :
- យកបណ្តេញសត្វល្អិតលើដំណាំ ១លីត្រ លាយទឹក ៥០០លីត្រ បាញ់លើដំណាំដែលសត្វល្អិតស៊ី (ក្រាសខ្មៅ សត្វល្អិតស្លាបទន់ និងរឹងមួយចំនួន) ។ ការប្រើប្រាស់អាចប្រែប្រួលតាមកាលៈទេសៈ ។

03/07/2011 បញ្ចេញមតិ
១- សេចក្តីផ្តើម ដោយប្រទេសកម្ពុជាយើងជាប្រទេសកសិកម្មទន្ទឹមនឹងនេះដើម្បី លើកតំកើន ជីវភាពរស់ នៅរបស់ប្រជាកសិករនាពេលបច្ចុប្បន្នអោយកាន់តែរីកចំរើននា ទស្សវត្សន៍ទី២១នេះ ក្រុមហ៊ុន ជីធម្មជាតិ អ៊ី អ៊ិក្ស អិម (ខេមបូឌា) បានខិតខំរិះរកគ្រប់បច្ចេកទេសថ្មីៗ ដើម្បីច្នៃប្រឌិតរាល់វត្ថុដែលនៅជុំវិញខ្លួនយើងអោយក្លាយជាជី ។ សូម្បីតែកាកសំណល់កំទេចកំទីនៅក្នុង ផ្ទះបាយក៏ជាជីដែរ ។
២- តារាងធាតុផ្សំ
|
០១
|
ធុងមួយដែលមានគំរបបិទជិតល្អ
ហើយមានក្បាលរ៉ូប៊ីនេ
|
០១
|
|
០២
|
កំទេចកំទីផ្ទះបាយនិងកាកសំណល់ផ្សេងសើម
|
២ គីឡូក្រាម
|
|
០៣
|
មេ EX-M (មេ អ៊ី អ៊ិក្ស អិម)
|
១០ សេសេ
|
|
០៤
|
កាកស្ករ
|
១០ សេសេ
|
៣- វិធីធ្វើ
•ប្រមូលកំទេចកំទីនៅក្នុងផ្ទះបាយដែលមាន ប្រមាណជា ២គីឡូក្រាម ដាក់ក្នុងធុង ។
•ដាក់ប្រមូលកំទេចកំទីនៅក្នុងផ្ទះបាយដែលមាន ចូលធុងមួយដែលមានគំរបបិទជិតល្អ ។
•យកមេចំណីអាហារសត្វ និងរុក្ខជាតិ ឬជីស្ងួត អង្កាមរស់ប្រមាណជា ២ខាំ មកលាយច្របល់ចូលគ្នា អោយសព្វធ្វើបែបនេះជាប្រចាំថ្ងៃ ។
•ករណីនៅតែមានក្លិនស្អុយ សូមចាក់មេ EX-M ៥សេសេ បន្ថែមពីលើទៀតរហូតដល់បាត់ក្លិន

៤- វិធីប្រើ
ច្រោះយកទឹកដែលផ្អាប់ក្នុងធុងនោះមកប្រើស្រោចដំណាំ ១លីត្រ លាយទឹកស្អាត ១០០០លីត្រ (ទឹកស្អាត ១លីត្រលាយជីកំទេចកំទីផ្ទះបាយ ១សេសេ) ។ ចំណែកកាកដែលនៅសល់យកទៅប្រើក្នុងរងដំណាំនិងតាមសំយាបមែកគល់ រុក្ខជាតិ ។

៥- ផលប្រយោជន៍
ជាជំនួយដល់រុក្ខជាតិមាន ផ្កា ផ្លែ និង ស្លឹក (លោកអ្នកអាចបាញ់ ឬស្រោចក៏បាន) និងកាត់ បន្ថយការនាំសារជាតិគីមីពុលចូលផ្ទះ និងចូលបៀតបៀនសុខភាពរបស់លោកអ្នក ។
ជាជំនួយដល់រុក្ខជាតិមាន ផ្កា ផ្លែ និង ស្លឹក (លោកអ្នកអាចបាញ់ ឬស្រោចក៏បាន) និងកាត់ បន្ថយការនាំសារជាតិគីមីពុលចូលផ្ទះ និងចូលបៀតបៀនសុខភាពរបស់លោកអ្នក ។
03/07/2011 បញ្ចេញមតិ
វីធីប្រើប្រាស់ទឹកមូត្រ (ទឹកនោម)
ធ្វើជាជីដាំដំណាំ
ទឹកនោមដែលយើងបន្ទោរបង់ចោលជារៀងរាល់ថ្ងៃ
គឺជាដីអាចត្រូវបានយកមកប្រើសម្រាប់ដាក់ដំណាំបានយ៉ាងប្រសើរ បើសិនជាយើងដឹងពីរបៀបកែច្នៃវា
។ កសិករខ្មែរយើងដែលជាអ្នកដាំដំណាំខ្លះបានដឹងពីរបៀបប្រើប្រាស់
ទឹកនោមនេះយ៉ាងស្ទាត់ជំនាញ ។ ជាពិសេសអ្នកដាំថ្នាំជក់នៅខេត្តបាត់ដំបងកាលពីមុនរបបខ្មែរក្រហម
និងក្នុងរបបខ្មែរក្រហមបានប្រើប្រាស់ ទឹកនោមស្រោចធ្វើឲ្យដើមថ្នាំជក់ ដុះលូតលាស់ល្អនិងធ្វើឲ្យថ្នាំជក់នោះ
“ខ្លាំង” (ថ្នាំខ្លាំង) មិនសាប ។
អ្នកដាំដំណាំបន្លែយកស្លឹកសឹងទទួលបានជោគជ័យដូចគ្នា ពីព្រោះទឹកនោមសម្បូរដោយសារធាតុ
អាស៊ូត ( នីត្រូហ្សែន) និង សារធាតុរ៉ែផ្សេងៗ ជាច្រើនទៀត ។
របៀបប្រើមានពីរយ៉ាង :
ទី១ យើងអាចយកទឹកនោះ មកលាយជាមួយទឹកធម្មតាក្នុងអត្រាទឹក៥
ទឹកនោម ១ ( ទឹក៥លីត្រ ទឹកនោម១លីត្រ) ត្រូវប្រើវាភ្លាមៗ ក្នុងថ្ងៃតែមួយ ស្រោចទៅលើគល់ដំណាំតែមិនស្រោចលើស្លឹកទេ
។
ទី២ ក្នុងទឹកនោះ ១០លីត្រលាយអំបិលចំនួន ១០ក្រាម
ទុករយៈពេល២៤ម៉ោង បន្ទាប់មក យកទឹកនោមនោះ មកលាយជាមួយទឹកធម្មតាចំនួន២០លីត្រ
ទៅ ៣០លីត្រ សម្រាប់ស្រោចដំណាំឈើហូបផ្លែ
ដែលមានដើមធំៗ ៕
03/07/2011 បញ្ចេញមតិ
ការបណ្តុះ អ៊ី អ៊ិក្ស អិម ឬ EX-M សំចៃ
ដើម្បីបំបាត់ក្លិនស្អុយ ការពារបរិស្ថាន
ដើម្បីបំបាត់ក្លិនស្អុយ ការពារបរិស្ថាន
១- ការត្រៀមសំភារៈ
ក- ធុង ឬប៉ោតដែលដាក់បានទឹកចំណុះ ១០លីត្រ ចំនួន ១ ។
ខ- កានជ័រចំណុះ ៣០លីត្រ ចំនួន ១ ដែលមានគំរបបិទជិតល្អ ខ្យល់មិនអាចចេញចូលបាន
គ- ចានធុនជ័រ ដែលមានចំណុះ ៥០លីត្រទឹក ។
ក- ធុង ឬប៉ោតដែលដាក់បានទឹកចំណុះ ១០លីត្រ ចំនួន ១ ។
ខ- កានជ័រចំណុះ ៣០លីត្រ ចំនួន ១ ដែលមានគំរបបិទជិតល្អ ខ្យល់មិនអាចចេញចូលបាន
គ- ចានធុនជ័រ ដែលមានចំណុះ ៥០លីត្រទឹក ។
២- តារាងធាតុផ្សំ
|
០១
|
មេ EX-M (មេ អ៊ី អ៊ិក្ស អិម)
|
១ លីត្រ
|
|
០២
|
កាកស្ករ
|
១ លីត្រ
|
|
០៣
|
ទឹកស្អាត (ទឹកអណ្តូងលូរ
ទឹកភ្លៀង …៘)
|
១៨ លីត្រ
|
លក្ខណៈពិសេសនៃធាតុផ្សំ
- ទឹកស្អាត : ទឹកដែលល្អបំផុតសំរាប់លាយជី គឺទឹកអណ្តូងលូរ ទឹកភ្លៀង ទឹកអណ្តូងស្នប់(ពេលបូមបានទឹកហើយត្រូវទុកទឹកនោះចោលរយៈពេល ២៤ម៉ោង ទើបយកទឹកមកលាយជីបាន) ។ ចំពោះ EX-M បំបែកសូមធ្វើដោយយកចិត្តទុកដាក់បំផុត ព្រោះតួនាទីរបស់វាសំរាប់បង្កើនជីវជាតិដល់សត្វក្នុងទឹកគ្រប់ ប្រភេទ ពិសេសត្រីចិញ្ចឹមរបស់លោកអ្នក ។

- ចាក់ទឹកស្អាត ១៨លីត្រ និងកាកស្ករ ១លីត្រ ចូលក្នុងចានធុនជ័រ ហើយកូរល្បាយនេះអោយរលាយសព្វ(កុំអោយមានកាកស្ករ នៅមានជាប់បាតចានធុន) ទើបយកមេ EX-M ១លីត្រ ចាក់ចូលក្នុងចានធុន និងកូរអោយសព្វម្តងទៀត ។
- យកល្បាយទឹកក្នុងចានធន់ជ័រទាំងអស់ចាក់ចូលក្នុងកានជ័រដែលមាន ចំណុះ ៣០លីត្រហើយមួលគំរបកានជ័រអោយជិតរហូតដល់ខ្យល់មិនអាចចូលក្នុងកាន ជ័របាន ។
- រៀងរាល់ ២៤ម៉ោងម្តងយើងត្រូវបន្ធូរគំរបកានដើម្បីបញ្ចេញហ្គាស ធ្វើបែបនេះអោយបានចំនួន ៣ដងយ៉ាងតិចទើបអាចយកទៅប្រើបាន ។
- កាលណាយើងធ្វើបានត្រឹមត្រូវ វានឹងមានក្លិនឈ្ងុយដូចក្លិនទឹកឃ្មុំ ។
- ប្រសិនបើមិនចាំបាច់ប្រើប្រាស់ទេ យកល្អទុករហូតដល់ ៧ថ្ងៃជាការប្រសើរ ។

មុខងារ អ៊ី អ៊ិក្ស សំចៃ
- បំបាត់ក្លិនស្អុយ បង្កើតប្លង់តុង (បង្កើតស្លែ អាហារត្រី) បង្កើតអុកស៊ីសែនក្នុងស្រះត្រីកំចាត់ពពួកបាក់តេរីដេលបង្កអោយត្រី មានដំបៅ រលាក ហើមពោះ ហើមភ្នែក ផ្សិតក្រហម ។

- EX-M បំបែក ១លីត្រ លាយទឹកស្អាត ១០០០លីត្រស្រោច ឬបាញ់ទ្រុងសត្វ ដំណាំជារៀង រាល់ថ្ងៃ (ទឹកស្អាត ១លីត្រ លាយ EX-M បំបែក ១សេសេ) ។
- មុខងារសំខាន់របស់វា គឺជួយបំបាត់ក្លិនស្អុយក្នុងស្រះត្រី និងបង្កើតប្លង់តុង អុកស៊ីសែន ព្យាបាលត្រី រាគរូស ផ្សិតក្រហម ហើមពោះ ១លីត្រ តំរូវទឹក ១០០០០ លីត្រ ចំពោះទឹកក្នុងស្រះត្រីដែលមានក្លិនស្អុយ មានន័យថា ១លីត្រ EX-M សំចៃបំបាត់ទឹកដែលមានក្លិនស្អុយ ១០ម៉ែត្រគូប ។

- ជួយលាងសំអាត បណ្តេញសត្វល្អិតចង្រៃដែលនៅក្នុងទ្រុងសត្វ និងនៅចំការ ។
- ជួយជំរុញបរិស្ថាននៅជុំវិញផ្ទះលោកអ្នកអោយមានសភាពស្រស់បំព្រងជានិច្ច ។
- ចំណាយតិច ចំណេញច្រើន វាជារឿងដែលអ្នកនឹកស្មានមិនដល់ ។

៦- ការចំណាយ
- EX-M បំបែក ១លីត្រ ចំណាយអស់ប្រាក់ ៨០០រៀល ។ ក្រុមហ៊ុនលក់ ១លីត្រ ១២០០រៀល ។

៧- បំរាម
- មិនត្រូវយក EX-M បំបែក ទៅបំបែកតទៅទៀតទេ ព្រោះពេលខ្លះវាបំលែងខ្លួនទៅជាបាក់តេរីអាក្រក់ ជាហេតុនាំមកនូវផលវិបាកចំពោះអ្នកប្រើប្រាស់ ។
- មិនត្រូវយក EX-M បំបែក លាយអោយសត្វផឹក ឬស៊ីឡើយ ។
- មិនត្រូវយក EX-M បំបែក មកផឹក ឬលិតឡើយ ។
- សំភារៈ និងទឹកត្រូវតែស្អាតជានិច្ច មិនត្រូវខ្វះអនាម័យទេ ។
☻អ្នកធ្វើត្រូវចាំថាត្រីក្នុងមួយស្រះ មានតំលៃថ្លៃណាស់ ការធ្វើមិនអាចធ្វេសប្រហែសបានឡើយ។

អ៊ី អ៊ិក្ស អិម បង្កើតអុកស៊ីសែន
ម្សៅ អ៊ី អ៊ិក្ស អិម បង្កើតអុកស៊ីសែន ជាប្រភេទអតិសុខុមប្រាណបង្កើតអុកស៊ីសែន
សុទ្ធ កាលណាប្រើប្រាស់វាត្រូវ ស្ថិតនៅក្នុងករណីចាំបាច់ ករណីត្រីកំពុងតែស្លាប់
ដោយសារទឹកគ្មានអុកស៊ីសែន ទើបប្រើប្រាស់វា ព្រោះវាមានតំលៃថ្លៃបន្តិច
តែប្រសិទ្ធភាពខ្ពស់ណាស់ ។ វាមានមុខងារបន្ទាប់បន្សំខ្លះៗដូចជា បំបាត់ក្លិនស្អុយ
រំលាយពពួកអាស៊ីត និងបាសក្នុងទឹកកាត់ បន្ថយបានភាពកខ្វក់ជំរុញទឹកថ្លាបានមួយចំនួន តែពុំមានការបង្កើតប្លង់តុងទេ
។
១- វិធីប្រើប្រាស់
- ក្នុង ១កញ្ចប់ទំងន់ ២.៥គីឡូក្រាម ត្រូវប្រើលើផ្ទៃស្រះទំហំ ២០០ម៉ែត្រការ៉េ ។
- ពេលប្រើត្រូវយកម្សៅនេះ បាចសាចលើទំហំផ្ទៃស្រះទាំងមូលអោយបានសព្វ ។
- ប្រើនៅពេលព្រឹក ឬល្ងាចជាការប្រសើរ តែបើឃើញកំពុងតែមានបញ្ហាត្រូវប្រើភ្លាម ។
- ក្រោយពេលប្រើប្រាស់រួច រៀងរាល់ ១៥ថ្ងៃត្រូវប្រើម្តងទៀត តែត្រូវបន្ថយ ៥០ភាគរយ ។
- បើបានប្រើ អ៊ី អ៊ិក្ស អិម សំចៃហើយមិនចាំបាច់ប្រើទៀតទេ ។

២- ផលប្រយោជន៍
- បង្កើតអុកស៊ីសែន បំបាត់ក្លិនស្អុយ ។
- ធ្វើអោយទឹកថ្លា ទឹកមានតុល្យភាពជានិច្ច ។
- បំបាត់ទឹករមាស់ក្នុងស្រះត្រី ។
- រក្សាទុកបានរយៈពេល ១០ឆ្នាំ ។
អ្នកចិញ្ចឹមត្រី គួរទិញម្សៅនេះទុក ការពារពេលមានករណីចាំបាច់ ។

តើ EX-M គឺជាអ្វី ?
១- ការកកើតជាជីវិត
ក្នុងធម្មជាតិជីវិតកើតចេញមកពីធាតុគីមីបួន គឺ អុកស៊ីសែន អ៊ីដ្រូសែន កាបូន និង អាសូត ។ ឯតាមព្រះពុទ្ធិវិញជីវិតកើតចេញមកពីធាតុបួន គឺ ទឹក ដី ភ្លើង ខ្យល់ ។ ធាតុទាំងនេះឆ្លងកាត់រយៈ ពេលយ៉ាងយូរ និងការធ្វើរស្មីសំយោគក៏បង្កើតបានជាសារពាង្គកាយឯកកោសិកាដែលគេហៅ ថា ជីវិតដំបូងមានវិមាត្រដ៏សែនតូច និងតំរូវទឹកជាអាហារជាចាំបាច់។ ការកើតនេះមានលក្ខណៈខុសៗគ្នា និងបក្ខពួកមិនដូចគ្នាឡើយ ។ ក្រៅពីទឹកនៅមានអាហារផ្សេងទៀតដែរ ដែលសារពាង្គកាយឯកកោសិកាទាំងនេះមានតំរូវការស្បៀងមិនដូចគ្នាទេ គឺខ្លះស៊ីនេះ ខ្លះទៀតស៊ីនោះ ។ ក្នុងរយៈពេលយូរឆ្នាំទៅក៏បង្កើតជាជីវិតថ្មីផ្សេងមួយទៀត ដែលគេហៅថាសារពាង្គកាយពហុកោសិកា ជាជីវិតមានវិមាត្រធំ (មនុស្ស សត្វ រុក្ខជាតិ) ។

២- សង្គមរបស់បាក់តេរី
សង្គមរបស់បាក់តេរីមិនខុសគ្នាពីសង្គមមនុស្សឡើយ គឺមានក្រុមដឹកនាំសង្គម(ក្រុមកាន់ អំណាច) ក្រុមប្រឆាំង និង ក្រុមកណ្ដាល (ក្រុមមិនខ្វល់ពីអ្នកដឹកនាំខ្លួនទោះជាខាងណាដឹកនាំក៏បានដែរ)។ ក្រុមកណ្ដាលនេះជាក្រុមឯករាជ្យមិនចេះតវ៉ា ឬប្រឆាំងជាក្រុមរក្សាសុខ ឬគេហៅ ថាក្រុមណឺត ។ ក្រុមនេះកាលណាក្រុមណាខ្លាំងវានឹងទៅតាមក្រុមនោះភ្លាម ។ (សូមមើលរូប)

☻បាក់តេរីអាក្រក់ : ជាពពួកដែលមានតំរូវការសរីរាង្គមនុស្ស
សត្វជាអាហារ ។ កាលណាវាតោងលើខ្លួនអ្នកណាម្នាក់ ហើយវាត្រូវការឈាមជ័រអ្នកនោះជាអាហារ
ដូចជាស្រែង បើយើងកើតស្រែងហើយវាធ្វើឲ្យរមាស់ ការរមាស់នេះបណ្ដាលមកពីបាក់តេរីស្រែង
ដែលត្រូវការឈាមជ័រយើងជាអាហារវា ។ ដូចនេះវាខំប្រឹងខាំ ឯយើងប្រឹងអេះរហូតដល់ចេញឈាមនោះវាបានឈាមយើងស៊ីជាអាហាររបស់វា
។ យើងកំណត់ថាវាជាពពួកបាក់តេរីអាក្រក់ រឺបាក់តេរីមិនល្អ ។
បាក់តេរីល្អ (EX-M) : ជាពពួកបាក់តេរីដែលត្រូវការរុក្ខជាតិជាអាហារដូចជាមនុស្ស និង សត្វដែរ ។ វាជាសម្ព័ន្ធភាពជាមួយមនុស្សយើង ។ ពពួកបាក់តេរីដែលល្អបានពីធម្មជាតិពិតជាការជ្រើសរើសរបស់អ្នក ប្រាជ្ញថៃម្នាក់ឈ្មោះ ទូរសាក់ នៅមហាវិទ្យាល័យខុនហ្គេន នៃប្រទេសថៃ ។ គាត់បានចែកពពួកបាក់តេរីល្អនេះចេញជាពីរចំណាត់ថ្នាក់ គឺចំណាត់ថ្នាក់ត្រូវការខ្យល់ហៅថា បាក់តេរីអ៊ែរ៉ូប៊ិច (Aerobic Bacteria) និងមិនត្រូវការខ្យល់ហៅថា បាក់តេរីអានអ៊ែរ៉ូប៊ិច (AnAerobic Bacteria) ។ បាក់តេរីទាំងពីរពួកនេះមានជីវិតរស់បាន តែងតែពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក ។
- ពពួកបាក់តេរីមិនត្រូវការខ្យល់ (AnAerobic Bacteria)
គឺជាពពួកបាក់តេរីដែលជួយរំលាយសារធាតុប្រភេទកាបូនឌីអុកស៊ីត កាកខ្លាញ់ និងរំលាយផូស្វាតកំអែលខ្លាញ់ (ខ្លាញ់ ដែលអណ្ដែតលើផ្ទៃទឹក) ។ វាជាប្រភេទដែលរស់នៅក្នុងស្រះ និងអណ្ដែតលើផ្ទៃទឹក ដើម្បីរលាយសារធាតុផ្សេងៗដែលមាននៅក្នុងបាតស្រះ ។ នៅពេលប្រើទៅលើដីរឹង គឺដីដែលគ្មានអុកស៊ីសែន បាក់តេរីប្រភេទនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីបំលែងឲ្យទៅជាដីផុស និងសំបូរទៅដោយអុកស៊ីសែន ។
- ពពួកបាក់តេរីត្រូវការខ្យល់ (Aerobic Bacteria)
ពពួកបាក់តេរីដែលត្រូវការខ្យល់នេះត្រូវបានគេបែងចែកចេញជា ៥ ក្រុមខុសៗគ្នា និងមានឈ្មោះផ្សេងៗគ្នា។
ក្រុមទី ១ : (Oxigenic Photosynthetic Organics) ជាពពួកបាក់តេរីសំយោគពន្លឺ (បំប្លែងជា P) វាមានតួនាទីសំយោគអ្វីៗដែលមានជីវិត (សត្វ និងរុក្ខជាតិ) ឲ្យក្លាយទៅជាប្រយោជន៍បាន ដូចជាអ៊ីដ្រូសែន អាស៊ីតអាមីណូ (AMINO ACIDS) ទឹកស្ករ វីតាមីន អរម៉ូន និងអ្វីផ្សេងៗទៀត ដើម្បីផ្ដល់នូវសភាពសំបូរបែបទៅដល់ដី ។
ក្រុមទី ២ : (Lactic Acid Bacteria) គឺជាពពួកបាក់តេរីផ្ដល់នូវអាស៊ីត (បំប្លែងជា K) គឺមានប្រសិទ្ធិភាពខ្ពស់ទប់ទល់នឹងមេរោគជាច្រើន ហើយប្រឆាំងនឹងពពួកបាក់តេរីដែលប្រព្រឹត្តអាក្រក់មួយចំនួន ។ វាគឺជាបាក់តេរីត្រូវការបរិយាកាសហប់ ហើយមានតួនាទីជាអ្នកបំលែងដីដែលបង្ករោគឲ្យទៅដីដែលអាចទប់ទល់នឹង មេរោគ ព្រមទាំងជួយបំប៉នគ្រាប់រុក្ខជាតិឲ្យដុះពន្លកបានល្អ និងរឹងមាំជាងប្រក្រតីទៀតផង ។
ក្រុមទី ៣ : (Nitrogen fixing Bacteria) ជាពពួកបាក់តេរីដែលប្រើក្នុងការផ្អាប់ (បំប្លែងជា N) គឺវាមានតួនាទីជាអ្នកជំរុញទប់ទល់នឹងរោគផ្សេងៗ (DISESES RESISIANT) ប្រឆាំងចរន្តរំលាយបានល្អ ជំរុញការការពារពពួកសត្វល្អិតដែលបំផ្លាញ ដំណាំគ្រប់ប្រភេទ បំបាត់ភាពកខ្វក់ក្នុងទឹកស្អុយដែលកើតមកពីបរិស្ថានកខ្វក់ផ្សេងៗ ។
ក្រុមទី ៤ : (Yeast=5.2*1000000000 CUF/mL ) គឺមានសារធាតុជាង ៨០ ប្រភេទដែលបង្កើតវា ហើយវាជាប្រភេទបាក់តេរីផ្សិត (មេស្រាដំបែរ) ជាសរសៃ (Filamentousfung) គឺវាជាពពួកសារាយមានតួនាទីជាអ្នកបង្កើតថាមពលរំលាយដែលអាចធ្វើការ បានល្អក្នុងសភាពមានអុកស៊ីសែន ហើយមានគុណសម្បត្តិទប់ទល់នឹងកំដៅបានយ៉ាងល្អ ។ ជាធម្មតាគេប្រើវាជាមេផលិតស្រា និងផលិតដីផ្អាប់ ៘
ក្រុមទី ៥ : (Bacikkus Bacteria) ជាពពួកបាក់តេរីផ្ដល់នូវអាស៊ីត ដែលមានប្រសិទ្ធិភាពខ្ពស់ទប់ទល់នឹងមេរោគ និងពពួកបាក់តេរីអាក្រក់មួយចំនួន ។ វាជាបាក់តេរីត្រូវការបរិយាកាសខាងក្នុង ហើយមានតួនាទីជាអ្នកបំលែងដីដែលបង្កររោគឲ្យទៅជាដីដែលអាច ទប់ទល់នឹងមេរោគ ហើយជួយបំប៉នគ្រាប់រុក្ខជាតិដុះពន្លកបានល្អរឹងមាំជាជាងប្រក្រតី បានទៀតផង ។ ក្នុងក្រុមនេះតាមការវិភាគដោយមជ្ឈមណ្ឌលពិសោធន៍នៃមហាវិទ្យាល័យ ខនហ្គែន មានចំនួនអតិសុខុមប្រាណដូចខាងក្រោម :
១ – Lactobacillus Casei 2.8.1000000 CFU/mL
២ – Lactobacillus Fermentum 6.1.100000 CFU/mL
៣ – Lactobacillus Acidophillus 2.3.100000 CFU/mL
៤ – Lactobacillus Cellobiosus 2.7.10000 CFU/mL
៥ – Sacchaiomyces Cerevisiae 6.7.1000000 CFU/mL
៦ – Rhodobacter Sphaeroides 3.5.1000 CFU/mL
សរុបមកចំនួនអតិសុខុមប្រាណ (Bacteria) ដែលធ្វើការសំរាប់បំរើផលប្រយោជន៍ដល់មនុស្សនៅក្នុង អ៊ី អ៊ិក្ស អិម ១ លីត្រ មាន ១.៣២.១០០០០០០០០ CFU/mL; យីស (Yeast) ៥.២.១០០០០០០០០០ CFU/mL និងបាក់តេរីអាស៊ីតឡាក់ទិច (Lactic acid bateria) ៥.៦៧.១០០០០០០០ CFU/mL នៅឆ្នាំ ២០០៧ នេះ ។
របាយការណ៍ត្រួតពិនិត្យសារធាតុផ្សេងៗដែលមាននៅក្នុងជីសរីរាង្គ

របាយការណ៍ត្រួតពិនិត្យ
|
លទ្ធផលត្រួតពិនិត្យ
|
អ្នកត្រួតពិនិត្យ
|
|
1.
Ph
|
8.2
|
Phiyakrat
|
|
2.2. Moisture Content at 75 deg C20 hrs. (%)
|
5.33
|
Phiyakrat
|
|
3.
Totak Nitrogen (%)
|
1.02
|
Shikrkun
|
|
4.
Totak Phosphate (%)
|
0.66
|
Chakriya
|
|
5.
Total Potash (%)
|
1.32
|
Vanrat
|
|
6.
EC (dS/m)
|
1.58
|
Phongpit
|
|
7.
Organic Carbon (%)
|
7.74
|
Vanrat
|
|
8.
Orgnic Matter (%)
|
43.34
|
Vanrat
|
|
9.
C/N
|
8/1
|
|
|
10. Germination lndex(%)
|
89.63
|
Phongsak
|
|
11.Total Cadmium (mg/kg)
|
0.36
|
Shuraksit
|
|
12. Total Chromium (mg/kg)
|
38.4
|
Shuraksit
|
|
13. toal Mercury (mg/kg)
|
ND
|
Shuraksit
|
|
14. Total Lead (mg/kg)
|
4.7
|
Shuraksit
|
|
15. Plastic, Glass Ctc.
|
Phorngsak
|
|
|
16. Gravel (%)
|
ND
|
Phiyakrat
|
|
17. Sieve size (12.5 x 12.5 mm.)(%)
|
100
|
Phiyakrat
|
|
18.Total Arsenic (mg/kg)
|
5
|
Shuraksit
|
|
19.Total Copper (mg/kg)
|
16.6
|
Shuraksit
|
៣- លក្ខណៈទូទៅរបស់ EX-M
EX-M ជាបាក់តេរីក្រុមកសាង (ផ្ដួចផ្ដើម) និងជាក្រុមដែលមានប្រយោជន៍ហៅថា ក្រុមធម៌សាងអំពើល្អ រឺ ពពួកភាវៈរស់កាន់សីល មិនត្រូវការសាច់ជាអាហារទេ ។ នៅពេលប្រើ EX-M យើងត្រូវចាំក្នុងចិត្តថា EX-M ជាវត្ថុដែលមានជីវិត និងមានលក្ខណៈដូចតទៅ :
- ត្រូវការរស់នៅសមរម្យមិនក្ដៅពេក មិនត្រជាក់ពេក រស់នៅក្នុងសីតុណ្ហភាពធម្មតា ។ ចន្លោះពី ២៥អង្សាសេ ទៅ ៥០អង្សាសេ ។ វាធ្វើការបានល្អក្នុងទីងងឹត មិនត្រូវការហាលថ្ងៃ តែត្រូវការស្ថិតនៅក្នុងសភាពហប់ ។ ដូចនេះត្រូវប្រើវានៅពេលគ្មានពន្លឺថ្ងៃ ឬពេលព្រលប់ ។
- នៅលើប៊ីដុង EX-M មានកំណត់កាលបរិច្ឆេទផលិត (MFG 200607) (មានន័យថា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០៧)
- វាជាបាក់តេរីបានមកពីធម្មជាតិពិត ហើយមិនអាចប្រើជាមួយសារធាតុគីមីពុល និងថ្នាំសំលាប់មេរោគផ្សេងៗបានឡើយ តែប្រសិនបើជាគីមីអាហារយើងអាចប្រើបានតិចតួច ។
- មានប្រយោជន៍ដល់រុក្ខជាតិ (ដំណាំ) សត្វ និង វត្ថុដែលមានជីវិតទាំងឡាយ ។
- ជាអ្នកបំផ្លាញភាពកខ្វក់ទាំងឡាយ ឬភាពកខ្វក់ជាអាហាររបស់មេ EX-M ។
- ចាំបាច់ត្រូវផ្ដល់អាហារពីធម្មជាតិឲ្យវាដូចជា ស្ករ កន្ទក់ ប្រូតេអ៊ីន និងសារធាតុផ្សេងៗទៀត ពិសេសកាកស្ករ ឬស្កររងូ ជាអាហាដ៏មានប្រសិទ្ធភាពបំផុត របស់មេ EX-M ។
អាហារពិសេសៗ ដែលអាចជំនួស កាកស្ករបាន មានដូចខាងក្រោម

វត្ថុដែលប្រើជំនួសកាកស្ករក្នុងកំរិត
១០ សេសេមាន
|
បរិមាណដែលត្រូវជំនួស
|
|
|
០១
|
ទឹកដូង ឬ
ទឹកផ្លែឈើគ្រប់ប្រភេទ
|
កន្លះកែវ ស្មើ ២៥០ សេសេ
|
|
០២
|
ស្ករអំពៅ
|
២ ដុំ ស្មើ ២ ក្រាម
|
|
០៣
|
ទឹកលាងអង្ករលើកទី ១
|
៤ កែវ ស្មើ ១ លីត្រ
|
|
០៤
|
ទឹកដោះគោជូរ
|
២ ស្លាបព្រាបាយ រឺ ២០
សេសេ
|
|
០៥
|
ស្ករសរ
|
កន្លះកែវ ស្មើ ២៥០ សេសេ
|
|
០៦
|
ស្ករ សក្រហម
|
កន្លះកែវ ស្មើ ២៥០ សេសេ
|
|
០៧
|
ទឹកឃ្មុំ
|
កន្លះកែវ ស្មើ ២៥០ សេសេ
|
៤- តួនាទី EX-M លើដំណាំ និង សត្វ
– មេ EX-M មាននាទីជាអ្នកផ្ដល់អាហារដល់រុក្ខជាតិ និងគ្រប់គ្រងអាហារចំពោះរុក្ខជាតិ
ពិសេសគឺ N P K ដែលជាអាហារសំរាប់រុក្ខជាតិគ្រប់ប្រភេទ
និងសារធាតុបំប៉នផ្សេងទៀតដែលជាសេចក្ដីតំរូវការបន្ទាប់បន្សំមាន ដែក (Fe) ទង់ដែង (Cu) ស័ង្កសី (Zn) ម៉ង់កាណែស (Mn) ប័រ (B) ម៉ូលីដែន (Mo) ក្លរ (Cl) ដែលស្ថិតនៅទំរង់សមាស
និងទំរង់អំបិល ។ កាលណាយើងប្រើមេ EX-M វានឹងបង្កើតបានអាហារទាំងនេះ ដែលមេ EX-M ជាអ្នកបំលែងពីរុក្ខជាតិពណ៌បៃតង
និងដីនៅជុំវិញគល់រុក្ខជាតិ ។ ដូចនេះដើម្បីឲ្យបានអាហារទាំងអស់នេះច្រើន យើងត្រូវការយករុក្ខជាតិពណ៌បៃតងស្រស់
ឬស្ងួតកប់ជុំវិញគល់រុក្ខជាតិ ហើយយើងបន្ថែមមេ EX-M ឲ្យបានច្រើន នោះវានឹងមានអាហារច្រើនប្រភេទសំរាប់ភាពលូតលាស់ផ្កា
និង ផ្លែ របស់រុក្ខជាតិ ។ ទោះជាសំបូរអាហារច្រើនក៏ដោយ ក៏មេ EX-M គឺជាអ្នកគ្រប់គ្រងអាហារនោះមិនឲ្យរុក្ខជាតិស៊ីហួសហេតុដែលធ្វើឲ្យល្អជ្រុលមិនផ្លែ
។ នេះបញ្ជាក់ថាមេ EX-M ជាម្ដាយរបស់រុក្ខជាតិចែកអាហារទៅតាមតំរូវការរបស់កូន មិនមែនតាមការទាមទារពីកូនទេ។
ត្រង់នេះបង្ហាញថាការប្រើមេ EX-M ទៅលើរុក្ខជាតិរបស់អ្នក រុក្ខជាតិនោះដាច់ខាតត្រូវតែមានផ្លែផ្កាជានិច្ចទៅតាមលក្ខណៈធម្មជាតិ
។- មេ EX-M មាននាទីជាអ្នកជួយផ្នែកប្រព័ន្ធរំលាយអាហារសត្វ
។ កាលណាប្រព័ន្ធនេះថយ ចុះយើងប្រើមេ EX-M វានឹងជួយរំលាយបានល្អ និងជួយបំផ្លាញពពួកបាក់តេរីអាក្រក់ ដែលកើតមាននៅតាមប្រព័ន្ធរំលាយអាហារ
ព្រមទាំងផ្លូវបញ្ចេញចោលផ្សេងៗ ។ ត្រង់ចំនុចនេះយើងសិក្សានៅមេរៀនក្រោយ ។
៥- ប្រយោជន៍របស់ EX-M
ក- ផ្នែកកសិកម្ម
– ជួយរក្សាលំដាប់ (pH) អាស៊ីត បាសក្នុងទឹក និងដីឲ្យមានស្ថេរភាពជានិច្ច ។

– ជួយរំលាយសារធាតុផ្សេងៗដែលមាននៅក្នុងដីឲ្យក្លាយជាអាហារ
និងថាមពលសំរាប់រុក្ខជាតិ ។ – ជួយកែលំអរប្រភេទដី ហើយធ្វើឲ្យដីផុស ជក់ទឹក និងធ្វើឲ្យដីនោះមានខ្យល់ឆ្លងកាត់បានយ៉ាងល្អ ព្រមទាំងកកើតជន្លេនក្រហមច្រើន ។
– ជួយព្យាបាលដីដែលមានសត្វល្អិតបំផ្លាញរុក្ខជាតិ និងរោគរាតត្បាត ដែលបង្ករឡើងពីគីមីពុល ។
– ជួយបង្កើតអរម៉ូនដល់រុក្ខជាតិ ដើម្បីជំរុញឲ្យបានផលខ្ពស់ និងផ្លែមានទំងន់ធ្ងន់ ។
– ជួយថែរក្សាផ្លែឈើទុំទុកបានយូរ ដែលជាប្រយោជន៍ដល់ការដឹកជញ្ជូនផ្លូវឆ្ងាយ ។
– ជួយឲ្យបរិស្ថានល្អឡើងវិញ តាមបែបធម្មជាតិ ។
ខ- ផ្នែកបសុសត្វ
– ជួយបំបាត់ក្លិនស្អុយក្នុងកសិដ្ឋានចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា ៘
– ជួយបំបាត់ទឹកខូចគុណភាព ទឹកស្អុយ ក្នុងកសិដ្ឋាន ។
– ជួយការពារជំងឺ និងរោគរាតត្បាតផ្សេងៗ របស់សត្វដោយប្រើជំនួសថ្នាំគីមីបាន ។
– ជួយកំចាត់រុយ ឬសត្វល្អិតផ្សេងៗកុំឲ្យមានការវិវឌ្ឍន៍ទៅមុខបាន ។
– ជួយបំប៉នបន្ថែមដល់សត្វចិញ្ចឹមឲ្យមានសុខភាពល្អរឹងមាំ ហើយធន់នឹងជំងឺ និងរោគរាតត្បាតផ្សេងៗ ។ នៅពេលដែលសត្វទាំងនោះមានសុខភាពល្អ ទំងន់ធ្ងន់ ជាហេតុធ្វើឲ្យអត្រាស្លាប់ស្ទើរតែគ្មាន ។
– ព្យាបាលសត្វកើតជំងឺអ៊ុតក្ដាម ដែលមានប្រសិទ្ធិភាពខ្ពស់ ។
គ- ផ្នែកនេសាទ (ជលផល)
– ជួយការពារគុណភាពទឹកដែលនៅក្នុងស្រះចិញ្ចឹមត្រីឲ្យនៅល្អដដែល បង្កើតអុកស៊ីសែន និងប្លង់តុង ។
– ជួយកំចាត់ជំងឺ ឬមេរោគផ្សេងៗ ដែលមាននៅក្នុងទឹក ដូចជា ចៃត្រី ព្រូន អៀន ដែលជាហេតុបង្ករឲ្យមានអន្តរាយដល់ ត្រី បង្កង និងសត្វផ្សេងទៀតដែលយើងចិញ្ចឹម ។
– បំបាត់ក្លិនស្អុយក្នុងទឹកដែលបង្ករឡើងដោយបាក់តេរីអាក្រក់ ។
ឃ- ផ្នែកបរិស្ថាន
– ជួយបំបាត់ក្លិនស្អុយក្នុងកសិដ្ឋានមាន ផ្នែកកសិកម្ម ជលផល ផ្នែកឧស្សាហកម្ម និងការងារទូទៅ (ទីប្រជុំជន) ។
– ជួយបំបាត់ក្លិនទឹកស្អុយចេញពីកសិដ្ឋាន រោងចក្រ សហគ្រាស និងទីប្រជុំជន ។
– ជួយបំប្លែងកំទេចអាហារនៅតាមចង្ក្រានបាយ ហាងលក់អាហារ ឲ្យជាប្រយោជន៍ដល់ការចិញ្ចឹមសត្វ និងអាហាររបស់រុក្ខជាតិ ។
ង- លើមនុស្ស (ករណីចាំបាច់)
– ព្យាបាលជំងឺ ឈឺធ្មេញ (យកសំឡីផ្ដិតមេ អ៊ី អ៊ិក្ស អិម ឲ្យសើម ញ៉ុកចូលកន្លែងដែលឈឺ) ។
– ព្យាបាលមាត់មានក្លិនស្អុយ (យកទឹកក្ដៅអ៊ុនៗ ១ លីត្រ លាយមេអ៊ី អ៊ិក្ស អិម ២០ សេសេ) ។
– ព្យាបាលស្រែងរមាស់ (កោសឲ្យរបកក្រមរ យកមេ អ៊ី អ៊ិក្ស អិម ផ្ដិតសំឡីជូតត្រង់នោះ) ។
– ទឹកស៊ីជើង ឬបាក់ផ្ដៅ ឬប្រេះជើង (យកទឹកក្ដៅអ៊ុនៗ ២ លីត្រ លាយមេ អ៊ី អ៊ិក អិម ៤០០ សេសេ លាប ពេលព្រឹក និងពេលល្ងាច) ។
– ករណីប្រព័ន្ធលាមកមិនប្រក្រតី (រាគ ពុលអាហារ) បណ្ដាលមកពីបើកឡានផ្លូវឆ្ងាយ បើគ្មានថ្នាំទេ យើងអាចផឹកមួយលើក ១០ សេសេ ១ ថ្ងៃ មួយដង ។
– បើរបួស ឬមុតកាំបិត គ្រោះថ្នាក់បណ្ដាលឲ្យឈាមខ្លាំង ប្រើមេ អ៊ី អ៊ិក្ស អិម មាននាទីឃាត់ឈាម និងរហ័សជាសះយ៉ាងលឿន ។
02/07/2011 បញ្ចេញមតិ
ជីពហុមុខងារ
១- តារាងធាតុផ្សំ
|
០១
|
ស្តៅ ដើម ស្លឹក មែក
|
៣ គីឡូក្រាម
|
|
០២
|
វល្លិ៍បណ្តូលពេជ្រ
|
៤ គីឡូក្រាម
|
|
០៣
|
ម្តេង (មើម ស្លឹក)
|
១ គីឡូក្រាម
|
|
០៤
|
ស្លឹកគ្រៃក្រអូប
|
១ គីឡូក្រាម
|
|
០៥
|
ខ្ទឹមក្រហម
|
១ គីឡូក្រាម
|
|
០៦
|
វល្លិ៍ក្បៀស
|
១ គីឡូក្រាម
|
|
០៧
|
ផ្លែឈើទុំ
៣ប្រភេទរួមគ្នា
|
៦ គីឡូក្រាម
|
|
០៨
|
មេ EX-M (មេ អ៊ី អ៊ិក្ស អិម)
|
០.២៥ គីឡូក្រាម
|
|
០៩
|
កាកស្ករ
|
៣ គីឡូក្រាម
|
|
១០
|
ទឹកស្អាត
|
៤០ លីត្រ
|
២- វិធីធ្វើ
ក្រោយពីយើងយករុក្ខជាតិទាំងអស់ថ្លឹងអោយបានត្រឹមត្រូវអស់ហើយ យើងចាប់ផ្តើមកាប់ចិញ្ច្រាំពី ១ ទៅ ៧ អោយបានម៉ត់ល្អ ហើយច្របល់បញ្ចូលគ្នា បន្ទាប់មកច្រកល្បាយរុក្ខជាតិទាំងនេះចូលក្នុងស្បៃធុងទើបយកទៅ ច្រកចូលក្នុងធុងដែលមានខ្នាតចំណុះ ២០០លីត្រ ។ បន្ទាប់មកលាយជាមួយមេ EX-M និង កាកស្ករ ហើយនឹងទឹកស្អាត ១០លីត្រ ចូលទៅក្នុងធុង បន្ទាប់មកបិទគំរបអោយជិតល្អ ។ កន្លែងដែលរក្សាធុងទុកត្រូវស្ថិតនៅទីដែលម្លប់ និងងងឹតទើបល្អ ។ រយៈពេលផ្អាប់ចាប់ពី ១០ ទៅ ១៥ថ្ងៃទើបអាចយកមកប្រើប្រាស់បាន ។

៣- វិធីប្រើ
បង្ហូរទឹកជីពហុមុខងារ ១លីត្រ លាយទឹក ២០លីត្រ បាញ់ ឬស្រោចទៅលើដំណាំមានសត្វល្អិតបំផ្លាញ (ទឹកស្អាត ១លីត្រលាយជីទឹកពហុមុខងារ ៥០សេសេ ស្មើនឹង៥គំរបមេអ៊ី អ៊ិក្ស អិម) ។

៤- ការរក្សាទុក
រយៈពេល ៣ ទៅ ៦ខែ ចាប់ពីថ្ងៃធ្វើបានសំរេចទៅ ។

18/06/2011 បញ្ចេញមតិ
ត្រីជាប្រភពប្រូតេអ៊ីនដ៏សំខាន់សំរាប់សរីរាង្គសត្វ
និងមនុស្ស ឮលើសពីនេះទៅទៀត វាជាប្រភពសាច់ដែល ពុំផ្តល់ទុកទោសដល់ សុខភាព។
ម៉្យាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមចូលចិត្តសាច់ត្រីជាអាហារ តាមការស្ទាប់ស្ទង់របស់អង្គការរដ្ឋាភិបាលមួលបានអោយដឹងថា ប្រមាណជា ៦០ភាគរយនៃអាហារជាតិសាច់
ដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ គឺសាច់ត្រី។ បច្ចុប្បន្ននេះបរិមាណផលត្រីក្នុងធម្មជាតិមាន ការថយចុះជា លំដាប់ ទន្ទឹមនឹងនេះកំណើន
ប្រជាជនមានការកើនឡើង។ បុព្វហេតុនេះការចិញ្ចឹមត្រីក្នុងស្រែ គួបផ្សំដំណាំ ស្រូវ មិនតឹ្រមតែ
ទទួលបាននូវអង្ករនិងសាច់ត្រីសំរាប់ការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេ វាក៏បានរួមចំណែកក្នុង
ការកាត់បន្ថយការចាប់ត្រីពីផលស្តុកធម្មជាតិផលដែរ។
១.សារៈសំខាន់នៃការចិញ្ចឹមត្រីក្នុងស្រែ
-កាត់បន្ថយការចំណាយទោលើការទិញម្ហូបប្រចាំថ្ងៃ
-ការចិញ្ចឹមត្រីក្នុងស្រែ អាចជួយបង្កើនគុណភាពដីអាចឲ្យទិន្នផលស្រូវកើនឡើង។
-រួមចំណែកកាត់បន្ថយការចាប់ត្រីពីធម្មជាតិជាកត្តាមួយជួយអោយបរិមាណត្រីក្នុង ធម្មជាតិកើតឡើងវិញ។
-ងាយស្រួលចាបប់យកមកធ្វើម្ហូប ព្រោះស្រែចិញ្ចឹមត្រឹនៅជិតផ្ទះស្រាប់
២.ការរៀបចំស្រែចិញ្ចឹមត្រី
ការជីកជំរក
ជំរកគឺជាជង្ហុក ឬទីដែលជ្រៅជាងគេនៅក្នុងស្រែចិញ្ចឹមត្រី វា ជាទីកន្លែងដែលត្រីរត់ មកជ្រកពេលណាទឹក ក្នុងស្រែរាក់ ឬក្តៅពេក។ គេអាចប្រើប្រាស់ ជំរកនេះសំរាប់បង្ខាំងត្រី ជាបណ្តោះអាសន្ននៅះពេលប្រើថ្នាំសំលាប់ សត្វល្អិតការពារដំណាំស្រូវផងដែរ។
ជំរកដែលត្រូវជីក អាចមានរាងច្រើនសណ្ឋានទៅតាមភូមិសាស្ត្រនៃដីស្រែ ឬ ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកចិញ្ចឹម។ ជំរកអាចមានរាងជាប្រលាយឬក៏ ស្រះ។
ជំរកមានរាងជាប្រឡាយ
ជំរកបែបនេះ គេអាចជីកប្រឡាយតូចៗតាមបណ្តោយភ្លឺស្រះដែលមានជំរៅពី៤០ទៅ ៥០សង់ទីម៉ែត្រ ហើយផ្ទៃក្រឡា នៃប្រឡាយមានទំហំប្រមាណ៥ទៅ១០ភាគរយនៃក្រឡាផ្ទៃ ស្រែសរុប។
ជំរកមានរាងជាស្រះ
នោះគឺជាប្រភេទជំរកមយយបែបដែលគេជីកមានសណ្ឋានជាស្រះតូច។ គេអាចជីក ស្រះ នៅកណ្តាលស្រែ ឬជ្រុងស្រែក៏បានដោយមានជំរៅ១ទៅ ១,៥ម៉ែត្រ ប៉ុន្តែផ្ទៃក្រឡានៃ ស្រះក៏គួរតែមានប្រមាណពី ៥ ទៅ ១០ភាគ រយនៃផ្ទៃក្រឡាស្រែសរុបដែរ។
៣.ការជ្រើសរើសពូជត្រីមកចិញ្ចឹម
ប្រភេទត្រីដែលអាចចិញ្ចឹមក្នុងស្រែ បានមានជាអាទិ៍ដូចជា ត្រីកាបសាមញ្ញ ត្រីទីឡាព្យា ត្រីកាបឥណ្ឌា ត្រីកន្ធរ និងត្រីអណ្តែង។ការចិញ្ចឹមត្រីក្នុងស្រែជាទូទៅធ្វើនៅក្នុងស្រែជំរៅជា កន្លែងដែលដក់ទឹកបានជ្រៅ។ ការ ចិញ្ចឹមត្រីកាបសាមញ្ញ ទីឡាព្យា និង កាបឥណ្ឌ អាច ចិញ្ចឹមចំរុះគ្នាតែម្តងក្នុងស្រែតែមួយ ក្នុងកំរិតសមាមាត្រ ៥:៣:២ គឺកាបសាមញ្ញ ៥០%ត្រី ទីឡាព្យា ៣០% និងត្រីកាបឥណ្ឌា ២០%។ ការចិញ្ចឹមពុំចាំបាច់ផ្តល់ចំណីអ្វីទាំង អស់បើគេ ចិញ្ចឹមក្នុងដង់ស៊ីតេ១ក្បាលក្នុង ៣-៤ ម៉ែត្រការេ។ គេអាចចិញ្ចឹមក្នុងដង់ស៊ីតេរហូតដល់ ២ ក្បាលក្នុង មួយម៉ែត្រការេ តែករណីនេះគេត្រូវតែផ្តល់ចំណីបន្ថែដូចជា កន្ទក់ចកបាយទា កណ្តៀរ ឬការកសំណល់ផ្ទះបាយ ជាដើម។ ទំហំកូនត្រីដែលគួរជ្រើសរើស មកចិញ្ចឹមត្រូវ តែមានទំហំយ៉ាងតិចតួចប៉ុនម្រាមដៃឡើងទៅ(ទំងន់មិន តិចជាង ៥ក្រាម)និងមានសុខភាព ល្អ។ ដោយឡែកត្រីអណ្តែងមានលក្ខណៈពិសេសជាងបណ្តា ត្រីដែលបាន រៀបរាប់ខាងលើ ដោយគេអាចចិញ្ចឹមវា ក្នុងលក្ខខ័ណ្ឌទឹករាក់ដែលមានជំរៅត្រឹម២០ សង្ទីម៉ែត្រប៉ុណ្ណោះ(ទឹកក្នុង ស្រែ)នៃស្រែមិនមែនចាំបាច់តែមានស្រែទឹកជ្រៅទេ ព្រោះវាជាប្រភេទត្រីដែលធន់ ទៅនឹងបំរែបំរួលសីតុណ្ហភាព និងជំងឺផ្សេងៗបានល្អហើយការចិញ្ចឹមមានអត្រារស់ខ្ពស់ថែម ទៀតផង។ តែការចិញ្ចឹមត្រីអណ្តែងចាំបាច់ត្រូវតែ ផ្តល់នូវចំណី បន្ថែមទោះជាការចិញ្ចឹមក្នុង ដង់ស៊ីតេទាប ឬខ្ពស់ក៏ដោយ។
៤.ការជ្រើសរើសពូជស្រូវសំរាប់ស្រែចិញ្ចឹមត្រី
អាស្រ័យដោយការចិញ្ចឹមត្រីអណ្តែមានរយៈបេលលើសពី បី ខែ ដូច្នេះពូជស្រូវធ្ងន់ គួរជ្រើសរើសក្នុងការធ្វើ វប្បកម្មចំរុះនេះ។ ដោយឡែកត្រីកាប ឥណ្ឌាកាបសាមញ្ញ និង ទីឡាព្យា អាចធ្វើវប្បកម្មជាមួយពូជស្រូវរយៈ ពេលមធ្យោមបាន។

៥.ការលែងកូនត្រីចិញ្ចឹម
ការដឹកជញ្ចូនកូនត្រីគួរធ្វើនៅពេលព្រឹក និងការលែងកូនត្រីចូលស្រែចិញ្ចឹម គួរធ្វើនៅ ចន្លោះម៉ោង ៩-១០ព្រឹក។ បើកូនត្រីត្រូវបានដឹកជញ្ចូនដោយប្រើថង់ប្លាស្ទីនោះ ពេលដឹក ជញ្ចូនដល់ស្រែត្រូវបានថង់នោះទៅត្រាំក្នុងទឹកស្រែដែលត្រូវចិញ្ចឹប្រមាណ ១០-១៥នាទី សិនរួចទើបស្រាយមាត់ថង់អោយត្រីហែលចេញដោយខ្លួនឯងសន្សឹមៗចូលទៅក្នុងស្រែ ចិញ្ចឹមត្រី។
៦.ការផ្តល់ចំណី
ថ្វីត្បិតតែត្រីអណ្តែងជាប្រភេទត្រីស៊ីសាច់ជាអាហារ តែក្នុងការចិញ្ចឹមយើងអាចយក កន្ទក់មមកលាយនឹងសាច់បាន។ ឆ្លងតាមការពិសោធន៍នៅក្នុងវិទ្យាសា្ថនស្រាវជា្រវ និង អភិវឌ្ឈន៍កសិកម្មកម្ពុជាបានចេញជាលទ្ធផលថា ត្រីដែលចិញ្ចឹមដោយផ្តល់ចំណីកន្ទក់២០% លាយត្រីហាល ៨០%មានការធំធាត់រហ័សនិងអត្រារស់ច្រើនជាងត្រីដែលផ្តល់ដោយចំណី កន្ទក់ ៦០%លាយត្រីហាល៤០% ឬក៏កន្ទក់៤០% លាយត្រីហាល ៦០%។ ពេលផ្តល់ចំណី ត្រូវដាក់ក្នុងកញ្រ្ចែង ក្រាលស្បៃរយចជ្រមុជទៅក្នុងទឹក ដើម្បីងាយស្រួលតាមដានមើលការ ស៊ីចំណីរបស់ត្រីនិងជៀសវាងភាពខ្ជះខ្ជាយ។ ការផ្តល់ចំណីនេះអាចផ្តល់នៅពេលព្រឹកចាប់ពីម៉ោង ៩ដល់ម៉ោង១០ និង ល្ងាចចន្លោះពីម៉ោង ៣ទៅម៉ោង ៥ដោយផ្តល់មួយថ្ងៃម្តងឬ ពីរដងក៏បានតាមកំរិតបរិមាណ ១០%នៃទំងន់ដង ខ្លួនត្រីសរុប(ឧបមាថាទំងន់កូនត្រីសរុបក្នុងស្រែមានប្រមាណ១០គីឡូក្រាម នោះចំណីដែលត្រូវផ្តល់គឺ១គីឡូក្រាមក្នុងមួយថ្ងៃ ឬព្រឹក កន្លះគីឡូក្រាម)។
៧.ការប្រមូលផល
ការប្រមូលផលអាចចាប់រំលោះ ដោយចាប់ត្រីណាដែលធំជាងគេមកធ្វើម្ហូបប្រចាំថ្ងៃក៏បាន។ការប្រមូលផល សរុបធ្វើឡើងនៅពេលស្រូវទុំល្អ ពេលនោះត្រីនៅប្រមូលផ្តុំគ្នាក្នុងជំរក (ប្រឡាយ ឬស្រះតូច)ការប្រមូលផលនេះធ្វើដំនាលគ្នាជាមួយការច្រូតកាត់ផលស្រូវតែម្តង ប្រសិនបើទំហំត្រីធំល្មមអាចយកមកហូប ឬលក់បាន ប៉ុន្តែបើទំហំវាពុំទាន់សមស្របទេនោះ គេអាចបន្តការបង្ខំាង ចិញ្ចឹមក្នុងជំរកដូចរៀបរាប់ខាងលើ ជាបណ្តោះអាសន្នសិន ពេលនោះ គេអាចធ្វើការភ្ជួររាស់ដកស្ទូងស្រុវជាលើកទីពីរទៀត(ករណីពូជស្រូវស្រាលមិនប្រកាន់រដូវ) ក្រោយពីស្ទូងបាន ១០-១៥ ថ្ងៃ គេអាចបើកលែងត្រីអោយចេញពីជំរកចូលទៅក្នុងស្រែបាន ។ ការចិញ្ចឹមក្នុងវគ្គទីពីរនេះមានការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីពីរនេះមាន ការផ្តល់ចំណី និងថែទាំដូចការចិញ្ចឹមក្នុងវគ្គទីមួយដែរ។

21/05/2011 បញ្ចេញមតិ
ជន្លេន ជាធនធានសំខាន់មួយប្រភេទសម្រាប់កសិករ ព្រោះជាសត្វអត់ឆ្អឹងដែលអាចយកធ្វើជាចំណីបានយ៉ាងល្អក្នុងការ
ចិញ្ចឹមសត្វ ដូចជាមាន់ ទា ត្រី ជ្រូក ជាដើម។
ដំបូង សូមរំឭកថា ទឹកជាអាហារចាំបាច់បំផុតសម្រាប់ការលូតលាស់របស់មាន់។
យោងតាមវិធីចិញ្ចឹមមាន់ដោយជីវសន្តិសុខរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ការ ចិញ្ចឹមសត្វ
និងកសិកម្ម ឬសិលអាហ្រ្គិដ បើផ្តល់ទឹកមិនគ្រប់គ្រាន់ មាន់ធំធាត់យឺតណាស់
ស៊ីចំណីតិចហើយអាចងាប់បាន។
តាមការពិសោធន៍របស់ជប៉ុននិងរបស់កសិករខ្មែរខ្លះការយកអ៊ី.អឹម
ដែលជាកម្រងអតិសុខុមប្រាណមានប្រយោជន៍មកលាយក្នុងទឹកឲ្យមាន់ផឹក ធ្វើឲ្យមាន់និងសត្វចិញ្ចឹមដទៃទៀតមានសុខភាពល្អ
ឆាប់ធំលូតលាស់ អាចម៍គ្មានក្លិនស្អុយ។
លោក នូវ កាស៊ី
អ្នកនយោបាយដែលក្លាយជាកសិករពេញទីមានប្រសាសន៍ថា ៖ «ទឹក ផឹកត្រូវលាយជាមួយអ៊ី.អឹម ចាំបាច់ព្រោះអាហ្នឹងវាជួយជម្រះ សម្អាតគ្រឿងក្នុងមាន់ អាចទប់ទល់នឹងជំងឺបាន។ ខ្ញុំពិសោធរឿងអ៊ី.អឹម មាន់ខ្ញុំសុខភាពល្អៗណាស់មិនងាយងាប់ទេ ធាត់ល្អ ហើយឆ្ងាញ់ទៀត»។
ក្រៅ ពីនេះ មាន់ត្រូវការជាចាំបាច់គឺជាតិសាច់ដែលមានតួនាទីផលិតសាច់ឆ្អឹងនិង
រោម បង្កើនការលូតលាស់ជាទូទៅនៃសារពាង្គកាយរបស់មាន់។
ក្នុង ចំណោមវត្ថុធាតុដើមដែលជាចំណីមាន់នេះ យើងឃើញមានសត្វជន្លេននៅក្នុងនោះផង។
លោកនូវ កាស៊ី ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីដូច្នេះ ៖ «មាន់យើងកាន់តែច្រើន ខ្លាចចំណីយើងវាមិនគ្រប់ យើងត្រូវរៀនចិញ្ចឹមជន្លេនក្រហម ព្រោះជន្លេនក្រហមនេះ បើយើងទិញគេ ១គីឡូក្រម ៤ពាន់រៀល យកមកដាក់ក្នុងរយៈពេល២ខែ វាឡើង ១០គីឡូក្រាម ដូច្នេះវាចំណេញចំណីមាន់ ១ជា១០ អស់តែពីរបីបួនពាន់រៀលទេ»។
ជន្លេន នេះកសិករខ្មែរអាចទំនាក់ទំនងទិញពូជពីអង្គការក្រៅរដ្ឋាភិបាលមួយ
ចំនួន ក្នុងនោះរួមមានអង្គការសេដាក និងអង្គការសិលអាហ្រ្គិដ។
លោកបណ្ឌិត ខៀវ បូរិន្ទ នាយកសិលអាហ្រ្គិដ មានប្រសាសន៍ថា ៖ «ពូជ បានមកពីមជ្ឍមណ្ឌលខ្ញុំ ច្រើនណាស់ ខ្ញុំបង្កបង្កើតបានច្រើន ហើយអាចចែកបន្ត។ មិននិយាយដល់គីឡូទេ យើងយកទៅតែខាំក៏បានដែរ ហើយយើងយកទៅថែខ្លួនឯង ដាក់លាមក ខាងខ្ញុំអាចប្រាប់បច្ចេកទេស តើធ្វើម៉េចវាល្អ»។

មានវិធីចិញ្ចឹមជន្លេនក្រហមពី កាលីហ្វ័រនីញ៉ា
២-៣វិធី។ វិធីទី១ យោងតាមអង្គការសិលអាហ្រ្គិដ គឺចិញ្ចឹមផ្ទាល់ដី។ ដំបូងរៀបចំដីនៅទីទួលខ្ពស់
ចៀសវាងការដក់ទឹក។ យកដីលាយលាមកគោ និងចំបើងពាសជុំវិញរណ្តៅកម្ពស់៣-៤តឹកពីបាតរណ្តៅ
ដែលមានទំហំ ២ម៉ែត្រ គុណ២ម៉ែត្រ ឬអាចប្រើថង់ប្លាស្ទិកក្រាលក៏បាន។ ហាលរណ្តៅ
ដោយកម្ដៅថ្ងៃរយៈពេល៣-៤ថ្ងៃ មុនចាប់ផ្តើមផលិតជន្លេន។ ក្នុងការផលិតត្រូវលាយលាមកគោ១៥-២០គីឡូជាមួយកំប្លោក១៥-២០គីឡូ
បញ្ចូលទៅក្នុងរណ្តៅរួចទើបដាក់លាមកដែលមានជន្លេនកន្លះគីឡូនៅចំ កណ្តាលល្បាយនោះ។
ជម្រើសទី២ គឺចិញ្ចឹមក្នុងកញ្ច្រែង បង្គី ពាង បែក ឬលូ។

លោកបណ្ឌិត ខៀវ បូរិន្ទ
អធិប្បាយវិធីធ្វើដោយប្រើពូជជន្លេន១ខាំ ៖ «បើ សិនជាមួយខាំ យើងត្រូវការលាមក ១០គីឡូក្រាម។១០គីឡូយើងចិញ្ចឹមស្រណុកទេ យើងចិញ្ចឹមធ្វើម៉េចកន្លែងមួយដែលកុំឲ្យលិចទឹក ព្រោះលិចទឹកជន្លេនហ្នឹងនៅអត់បានទេមិនមែនជន្លេនក្នុងទឹកទេ។ ដំបូងយើងរៀបនៅកន្លែងណាខ្ពស់ យើងអាចចាក់ជាកូនអាង ឬក៏ពាងបែក ឬក៏លូ លូបែកបាក់ហ្នឹង យកមកដាក់លាមក ១០គីឡូទៅ ហើយយើងយកកំប្លោកពាក់កណ្ដាល។ បានន័យថា លាមក ១០គីឡូ យើងត្រូវការកំប្លោក ១០គីឡូ យកមកចិញ្រ្ចាំកំប្លោកហ្នឹងខ្លីៗទៅ ហើយច្របល់ជាមួយអាចម៍គោ ហើយបានយើងយកជន្លេនមួយខាំហ្នឹងយកមកបំបែកវា អាចជា ៣ ឬក៏អាចជា ៤ ក៏បាន ហើយយើងដាក់តាមកន្លែងផ្សេងៗ នៅក្នុងលាមកគោហ្នឹង ពង្រាយវាដើម្បីឲ្យមាន យើងបើករន្ធតូចមក កាយអាចម៍ហ្នឹងមក កប់វាចូលក្នុងហ្នឹងទៅ អត់ងាប់ទេ នៅក្នុងហ្នឹង ហើយរយៈពេលដែលយើងដាក់ហ្នឹងគឺ ៤៥ថ្ងៃ»។
រណ្តៅឬកញ្ច្រែងគួរស្រោចទឹករៀងរាល់៣-៤ថ្ងៃ
ជាពិសេសនៅរដូវក្តៅ។
លោក ខៀវ បូរិន្ទ ណែនាំថា៖ «យើង មិនបាច់គ្របក៏បានដែរ បើយើងចង់គ្របក៏អត់មានបញ្ហា ប៉ុន្តែចៀសវាងតែមួយទេ កុំឲ្យដាក់ទៅហាលថ្ងៃ ហើយនិងកុំឲ្យត្រូវទឹកភ្លៀង ដែលវាចូលទៅដក់នៅក្នុងហ្នឹង ដក់ចូលក្នុងហ្នឹង គឺជន្លេនវារចេញ ឬក៏ងាប់អស់ដូច្នេះយើងត្រូវការពារតែប៉ុណ្ណឹង។ ហើយក្នុងរយៈពេល ៤៥ថ្ងៃ ៥០ថ្ងៃហ្នឹង គឺយើងអាចចាប់ផ្ដើមប្រមូលផលហើយ»។
លាមកគោ
ស្រស់១គីឡូកន្លះទៅ២គីឡូអាចផលិតជន្លេនបានពី ២០-៥០ក្រាម និងបានជីកំប៉ុស្តឬមមោក១គីឡូក្នុងរយៈពេល៤៥ថ្ងៃ
៖ «លាមកដែល យើងយកចេញមក ជាជីមួយល្អមែនទែន អាហ្នឹងមមោក គេយកទៅដាំបន្លែ ហើយបើសិននេះអ្នកនៅជិតភ្នំពេញ ឥឡូវគេត្រូវការដាំផ្កាអីល្អមែនទែនជីមមោក»។
មានការ រកឃើញថ្មីមួយទៀតពាក់ព័ន្ធនឹងការចិញ្ចឹមជន្លេននេះ
គឺគេធ្វើរណ្តៅជន្លេនដូចពោលខាងលើ ហើយក្រាលលាមកគោស្រស់កម្រាស់ប្រមាណមួយតឹកនៅបាតរណ្តៅ
រួចដាក់កំប្លោកដែលបានចិញ្ច្រាំរួចប្រមាណ២តឹកពីលើអាចម៍គោ។ ដាក់ជន្លេនពី
២ខាំកន្លះ-៥ខាំទៅក្នុងរណ្តៅ ដែលមានលាមកនិងកំប្លោកចិញ្ច្រាំនោះ។ បន្ទាប់មកស្រោចល្បាយលាមកជ្រូកនិងគោក្នុងអត្រាអាចម៍ជ្រូក២៥%
អាចម៍គោ ៧៥% រៀងរាល់២-៣ថ្ងៃម្តង។
វិធីប្រមូលផលជន្លេនម្យ៉ាង គឺក្រាលប្លាស្ទិកលើដីក្រោមកម្ដៅថ្ងៃ
ចាក់ល្បាយលាមកគោ និងជន្លេនដែលកើបចេញពីរណ្តៅ រាយលើផ្ទៃកម្រាលប្លាស្ទិកឲ្យស្តើងទុកវានៅក្រោមកម្ដៅថ្ងៃរយៈពេល
៥នាទី។ រួចហើយកាយមមោកនៅផ្នែកខាងលើចេញ រួចប្រមូលជន្លេនដែលពូនជាគំនរនៅផ្នែកខាងក្រោមនោះ។
ចំពោះការផ្តល់ចំណីឲ្យមាន់ លោកបណ្ឌិត ខៀវ បូរិន្ទ
បញ្ជាក់ដូច្នេះ ៖ «មេ មាន់វាអាចចុងអង្ករ យើងអាចឲ្យត្រកួនលាយជាមួយកន្ទក់ទៅ ច្របល់វា បើសិនយើងមានចំណីអីថែមយើងថែមទៅ ពិសេសកូនមាន់។ កូនមាន់ដែលកើតមកមួយថ្ងៃ ពីរថ្ងៃហ្នឹង បើសិនយើងយកជន្លេនទៅចិញ្រ្ចាំតូចៗ យើងយកមកលាយជាមួយកន្ទក់ ដាក់ឲ្យស៊ីជាចំណីមួយពិសេស ល្អ ហើយធ្វើឲ្យមាន់យើងមានលទ្ធភាពឆាប់ធំ ព្រោះវាជាសាច់សុទ្ធ»៕