ប្រភេទជីធម្មជាតិ
ដែលហៅថាជីធម្មជាតិ គឺជាជីដែលបានមកពីការពុកផុយនៃរុក្ខជាតិ សត្វ
រឺកាកសំណល់ផ្ទះបាយជាដើម ។ ជីធម្មជាតិទាំងនោះមានដូចជាៈ
- ជីលាមកសត្វ
- ជីទឹកនោមសត្វ
- ជីកាកសំណល់កំទេចកំទីពីរុក្ខជាតិ និងសត្វ
- ជីកាកសំណល់ពីផ្ទះបាយ
- ជីកាកសំណល់ពីកសិដ្ឋាន
- ជីស្រស់
គុណសម្បត្តិនៃជីធម្មជាតិ
- ជួយធ្វើអោយប្រសើរនូវលក្ខខណ្ឌដី
- មានតំលៃទាប រឺក៏គ្មានចំណាយ
- ងាយរកនៅក្នុងតំបន់ រឺកសិដ្ឋាន
- ងាយស្រួលប្រើប្រាស់
គុណវិបត្តិនៃជីធម្មជាតិ
- មានធាតុចិញ្ចឹមតិច
- ពិបាកក្នុងការដឹកជញ្ជូនទៅប្រើប្រាស់
- អាចអោយដំណាំពុលដោយសមាសធាតុអាស៊ីតសរីរាង្គ
- ពិបាករក្សាទុក
យើងអាចផលិតជីធម្មជាតិបាន ៤ ប្រភេទ ដូចជា ៖
១. ជីស្ងួត
ជីស្ងួត គឺជាជីដែលបានមកពីវត្ថុធាតុស្ងួតដូចជា ស្លឹកឈើ ស្មៅ ចំបើង
កាកអំពៅ ដើមពោត
ដើមសណ្តែក ជាដើម ដោយត្រូវបានភ្ជួរកប់ទៅក្នុងដីវិញ
រឺធ្វើជាគំរបជុំវិញគល់ដំណាំ
និងដើម្បីយកទៅធ្វើជាវត្ថុធាតុដើមក្នុងការធ្វើជាជីផ្អាប់ រឺជីកំប៉ុសផ្សេងៗ ទៀត
។
២. ជីលាមកសត្វ
យើងត្រូវយកជីលាយមកសត្វមករក្សាទុកក្នុងម្លប់ និងទីកន្លែងស្ងួតល្អ
។ ដោយរក្សាទុករយៈពេល ៦ ខែ
ឡើងទៅទើបយើងអាចយកមកប្រើប្រាស់បាន ។
២.១. តួនាទីលាមកសត្វលើលក្ខណៈដី
ជីលាមកសត្វត្រូវបានប្រើប្រាស់ធ្វើជាជីសំរាប់ដំណាំទូទៅដូចជាផលិតកម្មស្រូវជាដើម
ពីព្រោះវាជួយបង្កើននូវលក្ខណៈរូបសាស្រ្ត លក្ខណៈគីមី
និងលក្ខណៈជីវសាស្រ្តរបស់ដីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅលើការលូតលាស់-របស់រុក្ខជាតិ
។
២.២. ប្រសិទ្ធិភាពល្អនៃជីលាមកគោ
ការបាចជីលាមកគោក្នុងស្រែ វាមានប្រសិទ្ធិភាពតិចណាស់នៅឆ្នាំដំបូង
ប៉ុន្តែប្រសិទ្ធិភាពល្អរបស់វាអាចកើតមានឡើងនៅឆ្នាំបន្តបន្ទាប់
។ភាពសេរីនៃធាតុចិញ្ចឹមនៅក្នុងលាមកគោនឹងត្រូវបានកើនឡើងដោយ Decomposting (ការបំបែកជាចំណែកៗ
ដើម្បីពង្រឹងក្នុងការពុកផុយរបស់វត្ថុធាតុដើម) ។ ផេះនិងជីគីមី N និង P គួរតែបាចរួមចូលគ្នាជាមួយជីលាមកគោដើម្បីបង្កើតនូវធាតុចិញ្ចឹមសេរី
K និង S។
៣. ជីមមោក
គឺជាធម្មជាតិមូលដ្ឋានដែលកើតចេញពីពពួកមីក្រុបដែលបានបំបែកជាសារធាតុចិញ្ចឹមដែលមានលក្ខណ:រូបរាងបិទបាំងបន្តិចបន្តួច
ហើយមានការបំបែកខ្លួនជាច្រើនជាធម្មតានឹងមានពណ៌ត្នោត
រឺពណ៌ខ្មៅដែលមានសារធាតុបន្តាប់បន្សំជាសារធាតុអសរីរាង្គដូចជា C, H, O, N, P និង
S ហើយបានមកពីបាតបឹង មាត់ស្ទឹង និងមាត់ទន្លេ ។
៤. ជីកំប៉ុស
គឺជាជីធម្មជាតិដែលបានមកពីកំទិចកំទីរុក្ខជាតិ កាកសំណល់កសិកម្ម
រួមទាំងស្មៅរុក្ខជាតិផ្សេងៗ មកផ្អាប់ទុកក្នុង រណ្តៅ ដាក់ជាគំនរ រឺជាឡាំង
ហើយផ្អាប់ទុកមួយរយៈ ដើម្បីអោយកំទិចកំទីទាំងនោះពុកផុយបានល្អ និងមានពណ៌ខ្មៅ
រឺពណ៌ត្នោត វត្ថុធាតុដើមទាំងនោះមានដូចជា លាមកសត្វ ផេះ ចំបើង ស្មៅ
និងស្លឹករុក្ខជាតិផ្សេងៗ គឺជាសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់ណាស់សំរាប់ដំណាំធ្វើការដុះលូតលាស់
។ ប្រភេទជីដែលបានមកពីកាកសំណល់សត្វពាហនៈ ត្រូវបានគេទទូលស្គាល់ថាជាជីធម្មជាតិ
ដើម្បីអោយជីប្រភេទនេះងាយផ្តល់សារធាតុអោយដំណាំនោះគេត្រូវកែច្នៃវាធ្វើជាជីកំប៉ុសជាដើម។
៤.១. សារៈសំខាន់នៃការប្រើជីកំប៉ុស
- ជួយកែលំអជីជាតិ និងផលលិតគុណភាពដី
ដោយធ្វើអោយដីមានលក្ខណៈកាន់តែប្រសើរឡើងនូវលក្ខណៈ- រូបសាស្រ្ត ជីវសាស្រ្ត
និងគីមីរបស់ដី។
- កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្រាក់ចំណាយក្នុងការទិញ
- ជួយបង្កើនទិន្នផល និងគុណភាពផលិតផលរបស់ដំណាំ
- ជួយជំរុញអោយជីគីមីមានប្រសិទ្ធភាពនៅពេលប្រើប្រាស់ជាមួយជីកំប៉ុស្ត
- កាក់បន្ថយជាតិពុលដែលមានក្នុងដី
៤.២. កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្ត
ភាពជោគជ័យនៃការធ្វើជីកំប៉ុស្តគឺជាការកើនឡើងនូវចំនួនសារធាតុចិញ្ចឹមនៅក្នុងដី
ដែលសារធាតុទាំងនោះធ្វើអោយដំណាំដុះលូតលាស់បានល្អ និងទិន្នផលខ្ពស់។
កត្តានាំមកនូវជោគជ័យក្នុងការធ្វើជីកំប៉ុស្តរួមមាន ៖
- ធាតុផ្សំសំរាប់ធ្វើជីកំប៉ុស្តមាន លាមកសត្វ ដើមពោត ចំបើង
ស្មៅ ស្លឹករុក្ខជាតិ និងផេះ កត្តាខ្យល់សមស្របនៅក្នុងគំនរជីកំប៉ុស្តិ៍
សំនើមគំនរជីកំប៉ុស្តសមស្រប (មិនជោគពេក មិនស្ងួតពេក) សីតុណ្ហភាពសមស្រប។
- សារធាតុនៃជី លាមកសត្វ កាកសំណល់រុក្ខជាតិក្នុងនោះរាប់បញ្ចូលទាំងកាកសំណល់របស់ពពួកសណ្តែកនិងលាមកសត្វពាហនៈនៅក្នុងសារធាតុទាំងនោះមានបរិមាណសារធាតុចិញ្ចឹមច្រើនដែលជាតំរូវការចាំបាច់របស់ដំណាំទូទៅ
។
- ការដាក់អោយត្រូវខ្យល់
រឺការធ្វើអោយមានខ្យល់ចេញចូលក្នុងគំនរជី
គឺជាការចាំបាច់ក្នុងការធ្វើអោយជីឆាប់ពុកផុយរលួយ ប្រសិនបើគំនរជីគ្មានខ្យល់ចេញចូលនាំអោយជីបង្កើតជាឧស្ម័ន(ពុល)
និងអាស៊ីតសារីរាង្គដែលជាហេតុមួយផ្តល់ឥទ្ធិពលអាក្រកដល់ដំណាំ។
- គំនរជីកំប៉ុសត្រូវមានបរិមាណសំណើមសមស្របគឺពី ៤០-៦០%
បើគំនរជីមានសភាពសើមពេកនាំអោយជីហាប់ និងស្អិត
ប៉ុន្តែបើគំនរជីស្ងួតពេកនាំអោយជីមិនងាយពុកផុយរលួយដែរ
- សីតុណ្ហភាពដែលសមស្របនៅក្នុងគំនរជីកំប៉ុសគឺ ៧០ អង្សាសេ
សីតុណ្ហភាពខ្ពស់នាំអោយជីឆាប់ពុកផុយរលួយបាន-ល្អ (ឆាប់មានប្រតិកម្ម)
ហេតុនេះជាការចាំបាច់ដែលត្រូវរក្សាសីតុណ្ហភាពរបស់គំនរជី ។
ជាទូទៅកំដៅនៃគំនរជីត្រូវកើនឡើងក្នុងកំ-ឡុងពេលពី ១-២ ថ្ងៃ
កាលណាផ្នែកខាងក្នុងនៃគំនរជីមានកំដៅបានន័យថាភាពរលួយនៃគំនរជីកំប៉ុសមានដំណើរការ។
