វិធីនានាដើម្បីកំចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ
=============================
របៀបកំចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ ដោយប្រើរុក្ខជាតិវល្លិ៍បណ្តូលពេជ្រ
=============================
របៀបកំចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ ដោយប្រើរុក្ខជាតិវល្លិ៍បណ្តូលពេជ្រ
រុក្ខជាតិនេះច្រើនដុះនៅក្នុងព្រៃ
ហើយកសិករយើងមិនសូវយកចិត្តទុកដាក់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក៏មានកសិករមួយចំនួនបានស្គាល់
ហើយយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ ។
តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា
រុក្ខជាតិនេះមានសារៈប្រយោជន៍ណាស់អាចប្រើជាថ្នាំសំលាប់សត្វល្អិតបំផ្លាញដំណាំផង
និងប្រើជាឱសថព្យាបាលជំងឺមនុស្ស និងសត្វផង ។
ប៉ុន្តែយើងសូមបង្ហាញជូនទៅលើការប្រើសំរាប់កំចាត់សត្វល្អិតប៉ុណ្ណោះ ។
១. ការប្រើជាថ្នាំសំលាប់សត្វល្អិត
ដើម្បីសំលាប់ដង្កូវយោលទោង ដង្កូវស៊ីរូងដើម ស្រឹងខ្មៅខ្នង
មមាចត្នោត និងមមាចខៀវ យើងអនុវត្តការប្រើប្រាស់ដូចខាងក្រោម :
របៀបប្រើសំរាប់ត្រាំឫសសំណាប :
·
យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាម ទៅកាត់ឲ្យខ្លីៗ
ហើយបន្ទាប់មកយកទៅកិនបំបែក
·
លាយវល្លិ៍ដែលយើងបំបែករួចជាមួយទឹក ១០ លីត្រ
ហើយត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង ។
របៀបប្រើលើស្រូវកំពុងដុះលូតលាស់
·
កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣ តឹក
ហើយចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរ
·
ដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ ។
ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយ ដោយហូររាយពេញក្នុងស្រែ
។
របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែ
·
កាត់វល្លិ៍ជាកំណាត់ខ្លីៗ បាចឲ្យស្មើរដៃទៅក្នុងស្រែ ។
គេប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុងមួយហិកតា ចំពោះសត្វល្អិត
ច្រើនយើងប្រើដូចខាងក្រោម :
១- បាចហើយកប់វាទៅក្រោយពេលភ្ជួរ
និងមុនពេលរាស់ដី
២- បាចវាក្នុងស្រែរយៈពេល ២៥ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង
៣- បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង ។
២- បាចវាក្នុងស្រែរយៈពេល ២៥ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង
៣- បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃក្រោយពេលព្រោះ ឬស្ទូង ។
ចំពោះសត្វល្អិតមធ្យម យើងប្រើដូចខាងក្រោម :
១.
បាចហើយកប់វាទៅក្នុងដី ក្រោយពេលភ្ជួរ និងមុនពេលរាស់ដី
២. បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃ ក្រោយពេលព្រោះ ឬស្ទូង ៕
២. បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃ ក្រោយពេលព្រោះ ឬស្ទូង ៕
បទពិសោធន៍កាត់បន្ថយក្តាមកាត់ស្រូវ
មានបទពិសោធន៍របស់កសិករជាច្រើន
ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រលេខ ៣ ខែ សីហា ឆ្នាំ ២០០១ កន្លងមកស្តីអំពីរបៀបកំចាត់ក្តាមកាត់ស្រូវនៅក្នុងស្រែ
ដូចជាមានកសិករខ្លះនៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
គាត់បានយករុក្ខជាតិម្យ៉ាងមានឈ្មោះថា វល្លិ៍រឡេះជើងក្តាម ឬដើមជ្រលាត់ដៃ
កាត់ជាកង់ខ្លីៗ បាចពេញក្នុងស្រែ អាចជួយបណ្តេញក្តាមមិនឲ្យមកកាត់ស្រូវ
ជាពិសេសស្រូវកំពុងបែកគុម្ព ។
នៅលេខនេះ
យើងខ្ញុំសូមលើកយកបទពិសោធន៍កំចាត់ក្តាមមួយទៀតរបស់កសិករប្រទេសឥណ្ឌា
ដែលបានអនុវត្តអស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ ។ បទពិសោធន៍នោះ
គឺគាត់បានយកគ្រាប់អំពិល ទុំទៅត្រាំទឹករយៈពេល ២៤ ម៉ោងដើម្បីឲ្យគ្រាប់រីក
និងស្អិត ។ បន្ទាប់មក យើងយកគ្រាប់អំពិល ៥ ទៅ ៦ គ្រាប់ ទៅធ្វើជាចំណីក្តាម
ដោយដាក់នៅជុំវិញ ឬក្បែរៗ រន្ធក្តាម ។ នៅពេលក្តាមមកស៊ីគ្រាប់អំពិល
នោះវាខំប្រឹងទំពារគ្រាប់អំពិលកាន់តែរីកខ្លាំង ហើយស្អិតជាប់នៅពេញក្នុងមាត់ក្តាម
។ រយៈពេល ១ ទៅ ២ ថ្ងៃក្រោយមកក្តាមនឹងងាប់ ។ គេអាចព្រោះ
ឬពង្រាយគ្រាប់អំពិលដែលត្រាំ ហើយនៅតាមភ្លឺ ឬតាមជ្រុងនីមួយៗ
ជុំវិញស្រែក្នុងបរិមាណ ៨០០ គីឡូក្រាមគ្រាប់ ក្នុង ១ ហិកតា ។
សរុបមក វិធីសាស្ត្រយ៉ាងសាមញ្ញសំរាប់កំចាត់ក្តាមឲ្យមានប្រសិទ្ធិភាព
ដែលកសិករក្នុង និងក្រៅប្រទេសបានអនុវត្តកន្លងមកគឺ :
·
យកដើមជ្រលាត់ដៃ និងវល្លិ៍រឡេះជើងក្តាមកាប់បាចក្នុងស្រែ
·
យកគ្រាប់អំពិលត្រាំទឹកឲ្យរីក ដាក់រាយពេញស្រែ
ឬដាក់នៅតាមជ្រុងស្រែ ។
ដូច្នេះបើមានបញ្ហាក្តាមកាត់ស្រូវ សូមបងប្អូនកសិករសាកល្បងនូវបទពិសោធន៍ខាងលើ
ច្បាស់ជាបានផលជាក់ជាមិនខាន ៕
របៀបប្រើម្សៅស្តៅលើដំណាំស្រូវ
ដើម្បីកាត់បន្ថយការបំផ្លាញរបស់សត្វល្អិត
ស្តៅ គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាជនយើងធ្លាប់ស្គាល់
និងតែងតែប្រើវាយកធ្វើថ្នាំព្យាបាលរោគមនុស្ស សត្វនិងជាបន្លែបរិភោគ ។
មិនតែប៉ុណ្ណោះ
ស្តៅអាចប្រើធ្វើជាថ្នាំសំលាប់សត្វល្អិតលើដំណាំស្រូវបានយ៉ាងប្រសើរទៀតផង
។
តាមការបង្ហាញរបស់លោក ពីន្ស ក្លាវ្ស (Pinz Klaus) នៅក្នុងសិក្ខាសាលាមួយស្តីពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិបានឲ្យដឹងថា
កសិករនៅប្រទេសថៃបានយកគ្រាប់
ស្តៅទៅប្រើលើដំណាំស្រូវដើម្បីកំចាត់សត្វល្អិតមួយចំនួនដូចជា មមាចខៀវ
ដង្កូវស៊ីរូងដើម ទ្រីបជញ្ជក់ស្លឹក ដង្កូវហ្វូងពណ៌ត្នោត ស្រឹង
ទ្រីបមូលស្លឹក ៘
ចំណែករបៀបធ្វើ និងប្រើ បង្ហាញជូនខាងក្រោម :
១. របៀបផលិតម្សៅស្តៅ
ជាដំបូង ត្រូវប្រមូលផ្លែស្តៅដែលទុំជ្រុះនៅ
លើដីយកទៅហាលនៅកន្លែងម្លប់ដែលមានខ្យល់ចេញចូល ( ហាលនៅក្រោមកំដៅថ្ងៃ
អាចធ្វើឲ្យសារធាតុសកម្មក្នុងគ្រាប់មួយចំនួនបាត់បង់
និងលែងមានប្រសិទ្ធិភាព ) ។ បន្ទាប់មក នៅពេលហាលស្ងួតយកគ្រាប់ស្តៅមកកិន
ឬបុកឲ្យម៉ដ្ឋក្លាយជាម្សៅស្តៅអាចយកទៅប្រើបាន ។ ការប្រើម្សៅស្តៅតិច
ហើយថ្មីៗមាន ប្រសិទ្ធិភាពខ្លាំង
តែបើចង់ទុកម្សៅប្រើឲ្យបានយូរត្រូវហាលម្សៅនោះក្នុងម្លប់ឲ្យស្ងួត
និងហាលឲ្យយូរបើហាលមិនស្ងួតអាចដុះផ្សិត ឬខូច ។
ក្រោយពីហាលហើយត្រូវទុកក្នុងថង់ប្លាស្ទិក ឬដបបិទឲ្យជិតកុំឲ្យខ្យល់ចូល
និងរក្សាទុកកន្លែងងងឹត និងត្រជាក់ទើបប្រើបានយូរ ។
បើចង់បានម្សៅល្អ គួរយកតែគ្រាប់ស្តៅសុទ្ធ
(មិនយកសាច់ផ្លែទេ) ដោយលាងច្របាច់យកសាច់ផ្លែចេញ
ឬប្រើខ្សាច់ម៉ដ្ឋច្របាច់យកសាច់ចេញ រួចលាងហាលឲ្យស្ងួត ។
២.
របៀបប្រើនៅក្នុងដំណាក់កាលត្រាំគ្រាប់ពូជក្នុងការប្រើប្រាស់ម្សៅស្តៅ
គេអាចប្រើបានពីររបៀប :
របៀបទី ១ : យកម្សៅស្តៅ ១ គីឡូក្រាម ទៅលាយជាមួយទឹកក្នុងបរិមាណមួយដែលសមស្របល្មម
អាចត្រាំគ្រាប់ពូជស្រូវ ១៦ គីឡូក្រាមឲ្យលិច ។
យកគ្រាប់ពូជច្រកក្នុងបាវក្រចៅ ហើយត្រាំក្នុងទឹកស្តៅនេះរយៈពេល ៤៨ ម៉ោង
រួចស្រង់ផ្អាប់ទុកមួយយប់ ។ ក្នុងរយៈពេលនេះទឹកស្តៅជ្រាបចូលក្នុងគ្រាប់ពូជ
។
របៀបទី ២ :កសិករខ្លះមានដីច្រើន ត្រូវការគ្រាប់ពូជច្រើនដើម្បីសាប ។
ដូច្នេះគាត់មិនអាចត្រាំគ្រាប់នៅក្នុងពាង
ឬធុងតូចៗបានទេហើយតំរូវឲ្យត្រាំក្នុងទឹកត្រពាំង ឬអូរ ។ ក្នុងករណីនេះ
គេអាចប្រើម្សៅស្តៅរោយលើថ្នាលសំណាបមុន ឬក្រោយពេលសាបគ្រាប់រួច ។
នៅពេលនោះ
គ្រាប់ដែលចាប់ផ្តើមដុះថ្មីនឹងស្រូបយកសារធាតុសកម្មកំចាត់សត្វល្អិតតែម្តង
។
៣. របៀបប្រើនៅដំណាក់កាលស្ទូងហើយ
នៅដំណាក់កាលស្ទូងហើយបាន ៧ ថ្ងៃ អាចប្រើទឹកស្តៅលាយ
បាញ់បានដែរ ។ តែការប្រើក្នុងដំណាក់កាលនេះអស់បរិមាណស្តៅច្រើនពី ៤០ ទៅ ៥០
គីឡូក្រាម ក្នុងមួយហិកតា ។ ការលាយទឹកស្តៅបាញ់ប្រើបរិមាណម្សៅ ១ គីឡូក្រាម
លាយទឹក ២០ លីត្រ ទុករយៈពេលពី ១ ទៅ ២ យប់ ឬរក្សាទុកនៅកន្លែងងងឹត
ហើយត្រជាក់ឲ្យបានតិចជាង ៧ ថ្ងៃ ។ ក្នុងការបាញ់ត្រូវយក ទឹកស្តៅដែលបាន លាយខាងលើមកបាញ់
ដោយលាយជាមួយទឹកធម្មតាក្នុងកំរិតស្មើគ្នា (១:១) ហើយបាញ់នៅពេលមេឃ ស្រទុំ
ឬពេលល្ងាចពីម៉ោង ៤ ដល់ ម៉ោង ៦ ។
យើងខ្ញុំសូមបញ្ជាក់ផងដែរថា
ក្នុងករណីមិនមានគ្រាប់ស្តៅត្រូវប្រើស្លឹកស្តៅជំនួសដោយ
បង្កើនបរិមាណស្លឹកស្រស់ក្នុងទំងន់ ៣ ដង លើសការប្រើផ្លែ និងគ្រាប់ ។
ដោយយកស្លឹកស្តៅទៅចិញ្ច្រាំឲ្យម៉ដ្ឋ ឬបុក រួចត្រាំក្នុងទឹកដូចគ្នា ៕
បទពិសោធន៍សំលាប់ក្តាមកាត់ស្រូវ
ក្នុងចំណោមសត្វចង្រៃដែលបំផ្លាញដំណាំស្រូវ
ក្តាមក៏ជាសត្វចង្រៃមួយប្រភេទដែរ វាតែងតែកាត់ដើមស្រូវ
ជាពិសេសសន្ទូងនៅខ្ចី មិនតែប៉ុណ្ណោះវាស៊ីកូនត្រីតូចៗនៅក្នុងបឹង ។
ដើម្បីកំចាត់ក្តាម
យើងមានបទពិសោធន៍ច្រើនផ្សេងគ្នាទៅតាមតំបន់ដូចជានៅភូមិស្វាយចំបក់
ស្រុកកណ្តៀង ខេត្តពោធិសាត់ កសិករ ភី ម៉េងយៀន បានប្រើដើមជ្រលាត់ដៃ និងរលេះជើងក្តាមកាប់ដាក់ចូលក្នុងស្រែដើម្បីកំចាត់ក្តាម
។ នៅលេខនេះ
ខ្ញុំមានបទពិសោធន៍ថ្មីមួយទៀតក្នុងការកំចាត់ក្តាមកាត់សន្ទូងរបស់លោកពូ
កែវ សំអុល ជាកសិកររស់នៅ ភូមិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
ដែលបង្ហាញជូនដូចខាងក្រោម :
នៅពេលដែលសង្កេតឃើញថាមានក្តាមកាត់សន្ទូង
លោកពូបានយកផ្លែល្ពៅខ្ចីមកកាប់ចិញ្ច្រាំរួចព្រាចចូលក្នុងស្រែដែលត្រូវក្តាមបំផ្លាញ
។ ក្រោយពីការព្រាចហើយរយៈពេល ២ ទៅ ៣ ថ្ងៃ គាត់សង្កេតឃើញ
លែងមានក្តាមកាត់ស្រូវគាត់ទៀត ។ ដោយឃើញមានប្រសិទ្ធភាពដូច្នេះ
លោកពូបានកាប់ចិញ្ច្រាំល្ពៅខ្ចីនេះ
ព្រាចដាក់នៅក្នុងបឹងរបស់គាត់ដែលមានចិញ្ចឹមត្រី
ក្រោយពីការព្រាចល្ពៅរយៈពេល ២ ថ្ងៃ ៣ ថ្ងៃ
គាត់សង្កេតឃើញថាក្តាមលែងស៊ីកូនត្រីគាត់ទៀត
ហើយឃើញក្តាមងាប់អណ្តែតលើផ្ទៃទឹក ។
តាមចំណាប់អារម្មណ៍របស់លោកពូបានឲ្យដឹងថា
ផ្លែល្ពៅខ្ចីវាមានជាតិជ័រម្យ៉ាងដែលធ្វើឲ្យក្តាមងាប់បានក្នុងរយៈពេល ២
ទៅ ៣ ថ្ងៃ ក្រោយពីបានស៊ីផ្លែល្ពៅនោះ ។
សរុបមក ដើម្បីកំចាត់ក្តាមកាត់សន្ទូងខ្ចីៗ
គេអាចសាកល្បងប្រើរុក្ខជាតិមួយចំនួនដូចជា ជ្រលាត់ដៃ ដើមរលេះជើងក្តាម
ផ្លែល្ពៅខ្ចីកាប់ព្រាចដាក់ក្នុងស្រែ ៕
បទពិសោធន៍ការពារសត្វល្អិតដោយត្រាំពូជក្នុងទឹកស្តៅមុនដាំ
លោកពូ ឆាយ សាវុន ដែលជាកសិកររស់នៅភូមិចំរេះ ឃុំគោកខ្ចក
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ក្រោយពីបានចូលរួមសិក្ខាសាលាស្តីពីប្រព័ន្ធប្រពលវប្បកម្ម
ស្រូវតាមគោលការណ៍ធម្មជាតិ និងអានព្រឹត្តិបត្រកសិករ ដែលបានចុះផ្សាយក្នុង
ខែឧសភា ឆ្នាំ២០០២ ដែលសរសេរអំពីការប្រើស្លឹកស្តៅ
កំចាត់សត្វល្អិតលើដំណាំស្រូវមក លោកពូបានធ្វើការសាកល្បងតាម ។
គាត់បានយកស្លឹកស្តៅ ២ តៅ បុកឲ្យម៉ដ្ឋ រួចដាក់ត្រាំទឹកចោលមួយយប់
បន្ទាប់មកច្រោះយកទឹកទុកសំរាប់ត្រាំគ្រាប់ពូជស្រូវ ។
ទឹកត្រាំស្តៅលៃយ៉ាងណាដាក់ឲ្យលិចស្រូវ ៣ តៅ ។
គ្រាប់ពូជស្រូវមុនដាក់ត្រាំក្នុងទឹកស្តៅចាំបាច់ត្រូវជ្រើសរើសសំរាំងយកពូជសុទ្ធ
គ្រាប់ពេញល្អមកត្រាំ ។កន្លងមក លោកពូ សាវុន បានត្រាំពូជស្រូវអ៊ីអ៊ែ ៣ តៅ
សំរាប់ស្ទូងលើដី ៤៧ អារ ។ ក្រោយពីត្រាំគ្រាប់ពូជស្រូវក្នុងទឹកស្តៅ
អស់រយៈពេលមួយយប់ បន្ទាប់មកយកទៅផ្អាប់ ២ យប់
ទើបលោកពូបានយកគ្រាប់ទៅសាបក្នុងស្រែ ។
ក្រោយពីសន្ទូងលូតលាស់បែកគុម្ពមក
គាត់សង្កេតឃើញថាស្រូវរបស់គាត់លែងជួបប្រទះនឹងក្រា ដង្កូវស៊ីស្លឹកទៀត ។
ប៉ុន្តែនៅមានស្រឹងបំផ្លាញបន្តិចបន្តួចនៅពេលដំណាក់កាលស្រូវចេញផ្កា
និងដាក់ទឹកដោះ ។
ទោះបីយ៉ាងណាក៏ដោយ លោកពូបានធ្វើការប្រៀបធៀបទៅដំណាំស្រូវអ្នកជិតខាង
ដែលដាំដោយមិនបានត្រាំគ្រាប់ពូជក្នុងទឹកស្តៅ
ជាមួយស្រូវរបស់គាត់ដែលត្រាំគ្រាប់ជាមួយទឹកស្តៅ
ឃើញថាស្រូវរបស់អ្នកជិតខាងជុំវិញគាត់
ត្រូវរងការបំផ្លាញពីសត្វល្អិតចង្រៃខាងលើ ចំណែកឯស្រូវរបស់គាត់ពុំមានសត្វបំផ្លាញ
គឺមានតែសត្វស្រឹងបន្តិចបន្តួចប៉ុណ្ណោះ ។
ដូច្នេះ ដើម្បីការពារសត្វល្អិតបំផ្លាញដំណាំស្រូវ
សូមបងប្អូនកសិករត្រាំគ្រាប់ពូជនៅក្នុងទឹកស្តៅតាមបទពិសោធន៍លោកពូ សាវុន
ខាងលើ តើវាមានប្រសិទ្ធភាពយ៉ាងណា ?