កត្តា ៧ យ៉ាងអាចនាំឲ្យជីវិតអ្នកជោគជ័យ
យល់ព្រមអញ្ចឹងថ្ងៃនេះទំព័រ Everyday នឹងលើកយកនៅកត្តាមួយចំនូន ដែលអាចដោះស្រាយនៅបញ្ហាទាំងអស់នេះ។ ខាងក្រោមនេះ ជាគោលការណ៍ទាំង 7 យ៉ាងដែលនាំឲ្យជីវិតអ្នកជោគជ័យតើប្រិយមិត្តជួបនូវបញ្ហាមួយចំនួន ដែលពាក់ព័ន្ធទៅនឹង ភាពជោគជ័យរបស់ខ្លួនមែនទេ? តើប្រិយមិត្តមានធ្លាប់គិតទេថា តើកត្តាអ្វីខ្លះដែលញ៉ាំងឲ្យជីវិតរបស់យើងទទួលបានជោគជ័យ?
១.ចំណេះដឹងខ្ពស់៖
មនុស្សមានការសិក្សាអប់រំខ្ពស់តែងទទួលបានប្រាក់ខែខ្ពស់ និង មានគេគោរពរាប់អានច្រើន ។
២.ស្ទាត់ជំនាញក្នុងការងារ៖
កាន់តែស្ទាត់ជំនាញកាន់តែងាយស្រួលបោះជំហានទៅមុខឆ្ពោះទៅកាន់ជោគជ័យមួយកម្រិតទៀត។
៣.ស្គាល់មនុស្សច្រើន និង មានគេរាប់អានច្រើន៖
ឱកាសបិទទ្វា ឬបើកទ្វាទទួលស្វាគមន៍អ្នក គឺអាស្រ័យលើចំនួនមនុស្សដែលអ្នកស្គាល់ ដែលចូលចិត្តអ្នក និងមានបំណងចង់ជួយអ្នក។
៤.មានប្រាក់៖
យ៉ាងហោចណាស់មានប្រាក់សមល្មមក្នុងខ្លួន។ មានប្រាក់ធ្វើឲ្យមានទំនុកចិត្តក្នុងការទាក់ទង និងធ្វើការជាមួយអ្នកដទៃ ព្រមទាំងងាយស្រួលស្រូបយកឱកាស។
៥. មានគំនិតវិជ្ជមាន៖
គិតថាអ្វីៗអាចធ្វើទៅបានដោយជោគជ័យ។
៦.មានគំនិតច្នៃប្រឌិត៖
គំនិតច្នៃប្រឌិតធ្វើឲ្យអ្នកសម្រេចកិច្ចការបានលឿនជាងមុន និងឈានឆ្ពោះទៅរកភាពជោគជ័យ។
៧.វិន័យ និង ចរិត៖
ត្រូវមានវិន័យចំពោះខ្លួនឯង និង មានចរិតសមគួរដើម្បីអាចឲ្យគេងាយក្នុងការរាប់អានយើង។