កត្តា ៧ យ៉ាង​អាច​នាំ​ឲ្យ​ជីវិត​អ្នក​ជោគជ័យ

យល់ព្រមអញ្ចឹងថ្ងៃនេះទំព័រ Everyday នឹងលើកយកនៅកត្តាមួយចំនូន ដែលអាចដោះស្រាយនៅបញ្ហាទាំងអស់នេះ។ ខាងក្រោម​នេះ ជា​គោលការណ៍​ទាំង 7 យ៉ាង​ដែល​នាំ​ឲ្យ​ជីវិតអ្នក​ជោគជ័យតើប្រិយមិត្តជួបនូវបញ្ហាមួយចំនួន ដែលពាក់ព័ន្ធទៅនឹង ភាពជោគជ័យរបស់ខ្លួនមែនទេ? តើ​ប្រិ​យ​មិត្ត​មានធ្លាប់គិត​ទេ​ថា តើកត្តា​អ្វីខ្លះដែល​ញ៉ាំង​ឲ្យ​ជីវិត​របស់​យើង​ទទួល​បាន​ជោគជ័យ?
១.​ចំណេះ​ដឹង​ខ្ពស់​៖
មនុស្ស​មានការ​សិក្សាអប់រំ​ខ្ពស់​តែង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​ មាន​គេ​គោរព​រាប់អាន​ច្រើន ។
២.​ស្ទាត់ជំនាញ​ក្នុង​ការងារ​៖
កាន់តែ​ស្ទាត់ជំនាញ​កាន់តែ​ងាយស្រួល​បោះ​ជំហាន​ទៅ​មុខ​ឆ្ពោះទៅ​កាន់​ជោគជ័យ​មួយ​កម្រិត​ទៀត​។
៣.​ស្គាល់​មនុស្ស​ច្រើន និង ​មាន​គេ​រាប់អាន​ច្រើន​៖
ឱកាស​បិទទ្វា ឬ​បើកទ្វា​ទទួល​ស្វាគមន៍​អ្នក គឺ​អាស្រ័យ​លើ​ចំនួន​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​ចូល​ចិត្ត​អ្នក និង​មាន​បំណង​ចង់​ជួយ​អ្នក​។
៤.​មាន​ប្រាក់​៖
 យ៉ាង​ហោច​ណាស់​មាន​ប្រាក់​សម​ល្មម​ក្នុង​ខ្លួន​។ មាន​ប្រាក់​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ការ​ទាក់ទង និង​ធ្វើការ​ជាមួយ​អ្នក​ដទៃ ព្រមទាំង​ងាយស្រួល​ស្រូប​យក​ឱកាស​។
៥. មានគំនិត​វិជ្ជមាន​៖
គិត​ថា​អ្វី​ៗ​អាច​ធ្វើ​ទៅ​បាន​ដោយ​ជោគជ័យ​។
៦.​មានគំនិត​ច្នៃប្រឌិត​៖
គំនិត​ច្នៃប្រឌិត​ធ្វើ​ឲ្យ​អ្នក​សម្រេច​កិច្ចការ​បាន​លឿន​ជាង​មុន និង​ឈាន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​។
៧.​វិន័យ និង ចរិត៖
ត្រូវមាន​វិន័យ​ចំពោះ​ខ្លួនឯង និង ​មាន​ចរិត​សមគួរ​ដើម្បីអាចឲ្យគេ​ងាយក្នុងការរាប់អានយើង។

Post a Comment

أحدث أقدم