ស្ករជាមួយដី
ស្ករកាកអំពៅ (Molasses) ស្ករត្នោត ស្ករស សឹងអាចយកមកប្រើធ្វើជាគ្រឿងបន្ថែមដល់ដី ជាពិសេសអតិសុខុមប្រាណ ដែលមាននៅក្នុងដី ដែលត្រូវការស្ករសម្រាប់ជីវិតរបស់វា និងដាស់ពួកវាឲ្យជួយ ដល់ដី។ នៅក្នុងដីមានពពួកអតិសុខុមប្រាណល្អច្រើនណាស់ កាលណានៅក្នុងដីមានពួកនេះ ច្រើន វាជួយធ្វើឲ្យដីនោះល្អ ការលូតលាស់របស់ដំណាំក៏ល្អ ប៉ុន្តែពពួកអតិសុខុមប្រាណនេះ វាមិនមានសកម្មភាពអ្វីទាំងអស់រហូតដល់ពេលដែលយើងបានបាចទឹកស្ករទៅលើដី ដើម្បីផ្តល់ជាចំណីឲ្យពួកវានោះ ទើបពួកវាមានសកម្មភាពឡើង។ពពួកអតិសុខុមប្រាណទាំងនោះ ត្រូវការអាហារ ហើយអាហាររបស់ពួកវា គឺស្ករ ដូច្នេះការបាញ់ទឹកស្ករទៅលើដី ជួយឲ្យពួកវាបំបែកកូនបំបែកចៅនៅក្នុងដី បង្កឲ្យដីនោះមានជីជាតិល្អ។ ពួកអតិសុខុមប្រាណនោះ វាកើនច្រើនឡើង និងបំប្លែងអ្វីៗនៅក្នុងដីឲ្យទៅជាដី ជួយឲ្យដំណាំអាចបឺតស្រូបយកសារជាតិចិញ្ចឹមពីក្នុងដីបានលឿន ជួយការពារឫសរបស់ដំណាំពីអតិសុខុមប្រាណមិនល្អ និងជួយឲ្យដំណាំដុះលូតលាស់ល្អ មានដើមរឹងមាំ។ការប្រើស្ករលាយជាមួយទឹក ត្រូវធ្វើឲ្យបានត្រឹមត្រូវ។សម្រាប់ស្ករកាកអំពៅ ១០០ក្រាម ត្រូវលាយជាមួយទឹក ១៥០លីត្រ ទៅ ២០០លីត្រ លើផ្ទៃដីមួយហិកតា យើងប្រើស្ករចំនួន ៤គីឡូក្រាមប៉ុណ្ណោះ។ ត្រូវបាញ់ទឹកស្ករនេះ ដោយប្រើធុងបាញ់ថ្នាំ បាញ់នៅពេលដីស្ងួត ឬស្ងួតមុខលើ ពេលថ្ងៃក្តៅ។ បាញ់លើកទីមួយ រួចទុកចោលរយៈពេលមួយសប្តាហ៍ បន្ទាប់មកបាញ់លើកទី ២ លែងចោលមួយសប្តាហ៍ដូចគ្នា ទើបបាញ់លើកទីបីជាគ្រាបញ្ចប់។ការបាញ់ទឹកស្ករ មិនត្រឹមតែជួយដាស់អតិសុខុមប្រាណល្អនៅក្នុងដីឲ្យងើបឡើងធ្វើការឲ្យយើងតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជួយកាត់បន្ថយការលូតលាស់របស់ស្មៅជាមួយគ្នាដែរ នេះគឺជាព្រួញមួយបាញ់បានចាបពីរ៕ប្រភព www.knowledge.cen.comSee Large Image