ទំរង់ទាំង៨នៃ-ការសេសេរគំរោងអាជីវកម្ម
១/. បង្កើតគំរោងអាជីវកម្ម
http://www.khonkhmer.com/wp-content/uploads/2017/09/1-8.jpg           គំរោងអាជីវកម្មអាចជួយកំណត់អោយបានច្បាស់ តើអ្វីដែលអ្នកត្រូវការដើម្បីចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក ជាលក្ខណះទ្រង់ទ្រាយធំរឺតូច ។ វាសង្ខេបន័យនៃអាជីវកម្មរបស់អ្នកនៅក្នុងឯកសារតែមួយ ។ ហើយវាក៏ជាផែនទីមួយសំរាប់អ្នកវិនិយោគផងដែរ ធានាគា ហើយនិងអាជីវករផ្សេងៗទៀតដែលពួកគាត់មានចំណាប់អារម្មណ៍ទៅលើគំរោងអាជីវកម្មមួយនេះ គំរោងអាជីវកម្មនៅពេលដែលអ្នកវិនិយោគគេមើលហើយ ពួកគាត់និងអាចសន្និដ្ធានបានថាគំរោងមួយនេះ មានតំលៃរឺអាចដំណើរការបានទៅមុខរឺអត់ ការសរសេរគំរោងត្រូវកំណត់មាតិការនិងពិពត៍នាអោយបានច្បាស់លាស់ និងធ្វើតាមជំហ៊ានដូចខាងក្រោមនេះ៖
http://www.khonkhmer.com/wp-content/uploads/2017/09/2-10.jpg២/. សរសេរការពិពណ៌នាអំពីអាជីវកម្មរបស់អ្នក
            ពិពណ៌នាអំពីអាជីវកម្មរបស់អ្នកអោយបានច្បាស់លាស់ជាលក្ខណះទូទៅ និងរបៀបដែលអាចវាយលុកចូលទៅក្នុងទីផ្សារបាន ។ ប្រសិនបើអ្នកជាសាជីវកម្ម ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ឬសហគ្រាសឯកបុគ្គល ប្រាប់ពីមូលហេតុអ្វីបានជាអ្នកជ្រើសផ្លូវមួយនេះ ។ រៀបរាប់ពីផលិតផលរបស់អ្នក ជាលក្ខណៈពិសេសធំ ៗ របស់វា និងមូលហេតុដែលមនុស្សចង់បានវា ។ ចូរ​ឆ្លើយ​សំណួរ​ខាង​ក្រោមនេះមុនចាប់ផ្តើមអាជីវកម្ម:
·          តើអ្នកណាជាអតិថិជនសក្តានុពល ? សិក្សាស្វែងយល់តើពួកគេជានរណានិងអ្វីដែលពួកគេត្រូវការជាចាំបាច់ បន្ទាប់មកចាំផ្តើមជាមួយនិងយុទ្ធសាស្ត្រទីផ្សារ
·          តើតំលៃប៉ុន្មានដែលសាកសម្យសំរាប់ពួកគេមកទិញផលិតផលរឺសេវាកម្មរបស់យើង ? មូលហេតុអ្វីបានជាពួកគេមកទិញផលិតផលរឺសេវារបស់យើងដោយមិនគិតពីអ្នកកំពុងប្រកួតប្រជែងរបស់យើង ?
·          តើនរណាជាអ្នកប្រកួតប្រជែងរបស់យើង ? ធ្វើការវិភាគទៅលើអ្នកប្រកួតប្រជែងដើម្បីកំណត់អត្តសញ្ញាណគន្លិះសំខាន់ៗរបស់អ្នកប្រកួតប្រជែង ។ ស្វែងរកតើមានអ្នកណាកំពុងតែធ្វើទំនិញរឺសេវាកម្មដែលស្រដៀងទៅនិងគំរោងរបស់យើង និងតើគេបានចាប់ផ្តើមជោគជ័យរឺទេ ។ អ្វីដែលសំស្វែងយល់ពីមូលហេតុអ្វីដែលធ្វើអោយគេបរាជ័យ អ្វីដែលបណ្តាលឱ្យពួកគេបរាជ័យ ។
៣/. សរសេរផែនការប្រតិបត្តិការ
ទាំងនេះនឹងពិពណ៌នាអំពីរបៀបផលិតនិងចែកចាយផលិតផលឬសេវាកម្មរបស់អ្នកថែមទាំងការចំណាយទាំងអស់មុនពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ។
·          តើអ្នកនិងបង្កើតផលិតផលរបស់អ្នកយ៉ាងដូចម្តេច ? តើវាគឺជាប្រភេទសេវាដែលអ្នកកំពុងផ្តល់ជូន រឺបើសិនជាវាស្មុកស្មាញ កម្មវិធី ផលិតផលរាងកាយដូចជាប្រដាប់ប្រដាក្មេងលេងឬនំបុ័ង យើងត្រូវបង្កើតវាដោយរបៀបណាកំណត់ពីដំណើរការពីដើមដល់ចប់ គិតចាប់ពីដើររកទីផ្សារទិញវត្ថុធាតុដើម ការដឹកជញ្ចូន ការផលិត ការត្រួតពិនិត្យ ការវេចខ្ចប់ ការទុកដាក់ក្នុងឃ្លាំង និងការបញ្ចូនទៅអោយអតិថិជន ។ តើអ្នកត្រូវការមនុស្សបន្ថែមរឺទេ?តើកម្មករទាំងនោះមានសមាជិកសហជីពរឺទេ កត្តាទាំងអស់ខាងលើនេះគឺជាចំនុចដែលអ្នកត្រូវយកមកពិចារណា ។
·          អ្នកណាជាអ្នកដឹកនាំ ហើយអ្នកណាជាអ្នកអនុវត្ត ? រៀបចំរចនាសម្ពន្ធ័ គិតចាប់ពីសន្តិសុខយាមទ្វា អ្នកទទួលភ្ញៀវ រហូតដល់អ្នកគ្រប់គ្រងទូទៅ តើផ្នែកណាដែលដើរតួរក្នុងតួនាទីហិរញ្ញវត្ថុ ។ ស្គាល់ច្បាស់ពីរចនាសម្ពន្ធ័ការងាររបស់អ្នកវានិងអាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការរៀបចំគំរោងចំនាយ ហើយនិងដឹងពីតួរលេខទឹកប្រាក់ដើម្បីយកមកប្រើអោhttp://www.khonkhmer.com/wp-content/uploads/2017/09/3-11.jpgយមានប្រសិទ្ធិភាព ។ មានពេលខ្លះអ្នកគ្រប់គ្រងទូទៅដោយចង់កាត់បន្ថយការចំនាយគាត់ជ្រើសរើសបុគ្គលិកដែលគ្មានគុណភាពមកប្រើដោយអោយប្រាក់ខែតិច និងទិញទំនិញគ្មានគុណភាពមកប្រើជាមួយនិងតំលៃទាប ទាំង២នេះក៏ជាកត្តាដែលយើងត្រូវមកពិចារណាដូចគ្នា យើងត្រូវយល់អោយច្បាស់ពីទំនិញប្រើរយះពេលវែងនិងរយះពេលខ្លីពេលនោះអ្នកនិងមានពត៏មានជាក់ស្តែងមុនពេលសំរេចចិត្ត ។
·          តែងតែទទួលនូវការឆ្លើយតបនិងព្យាយាមដោះស្រាយអោយបានទាន់ពេលវេលា មានពេលខ្លះមិត្តភក្តិនិងក្រុមគ្រួសារគឺជាមនុស្សដែលនៅគៀកនិងងាយស្រួលក្នុងការសុំការផ្តល់យោបល់អំពីផលិតផលរបស់យើងនេះហើយ កុំមានភាពស្ទាក់ស្ទើរក្នុងការប្រើពួកគាត់ជាក្រុមប្រឹក្សាភិបាលរបស់អ្នក
·          ត្រូវបង្កើនបរិមាណផលិតរបស់អ្នក នេះអាចកើតឡើងជាញឹកញាប់លើសពីការរំពឹងទុក នៅពេលដែលទំនិញចាប់ផ្តើមផលិត អ្នកអាចរកកន្លែងមកស្តុកទុក ដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទប់គេងនិងសួនច្បារ  ហើយគិតពីការជួលកន្លែងស្តុកទុកប្រសិនបើត្រូវការ ។
៤/. សរសេរគំរោងទីផ្សារ
            គំរោងប្រតិបត្តិការទីផ្សាររបស់អ្នកនិងពន្យល់អំពីរបៀបបញ្ចេញទំនិញទៅលើទីផ្សារ និងរបៀបលក់ទំនិញនៅលើទីផ្សារ ។ នៅពេលដែលអ្នកសរសេរគំរោងទីផ្សាររួច ព្យាយាមឆ្លើយនូវសំនួរ តើធ្វើដូចម្តេចទើបស្គាល់ពីអតិថិជនសក្តានុពល៖
http://www.khonkhmer.com/wp-content/uploads/2017/09/4-9.jpg·          អ្នកនឹងចង់បញ្ចូលប្រភេទនៃទីផ្សារដែលអ្នកនឹងប្រើ ឧទាហរណ៍ ផ្សព្វផ្សាយតាមរយះវិទ្យុ បណ្តាញសង្គម ផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាន់ណូ ព្រឹត្តិការណ៍តាមបណ្តាញ រឺក៏ប្រើតាមវិធីខាងលើទាំងអស់នឹង
·          អ្នកក៏ត្រូវការកំណត់ពាក្យស្លោកសំរាប់ក្រុមហ៊ុន និយាយជារួម អ្នកនិងស្វែងរកឃ្លាណាដែលអាចទាក់ទាញអតិថិជនមកសំរេចចិត្តយករបស់អ្នក ៕ ទាំងនេះ អ្នកនិងផ្តោតសំខាន់ទៅលើផលិតផលដែលមានតែមួយគត់ ផលិតផលគ្មានពីរអាចជាប្រយោជន៍សំរាប់ អ្នកក្នុងការដោះស្រាយរាល់កង្វល់របស់អតិថិជន ពេលខ្លះប្រើយុទ្ធសាស្រ្តដូចជា តំលៃថោក សេវារហ័សទាន់ចិត្ត រឺក៏គុណភាពខ្ពស់ជាងអ្នកប្រកួតប្រជែងរបស់អ្នក ។
៥/. កំណត់ប្រភេទតំលៃគំរូ
http://www.khonkhmer.com/wp-content/uploads/2017/09/5-5.jpg                ដោយចាប់ផ្តើមពីការស្រាវស្រាវអំពីតំលៃរបស់អ្នកប្រកួតប្រជែងរបស់អ្នក ស្វែងរកតំលៃមួយណាដែលលក់ប្រហាក់ប្រហែលនិងយើង ។ តើយើងអាចបូកតំលៃបន្ថែមបានទេ ដើម្បីធ្វើអោយខុសប្លែកពីគេនិងក្នុងការទាក់ទាញអោយបានកាន់តែច្រើន ។ ការប្រកួតប្រជែងមិនមែនមានត្រឹមតែផលិតផលរឺសេវារបស់ពួកគេនោះទេ ។ វាបូករួមទាំងបណ្តាញសង្គមរបស់អ្នកនិងភាពជឿជាក់នៃបរិស្ថានជុំវិញខ្លួនអ្នកផងដែរ ។ អតិថិជនក៏គិតផងដែរអំពីលក្ខណការងាររបស់បុគ្គលិកនិងកម្មករហើយថែមទាំងមានផលប៉ះពាល់ដល់បរិស្ថានរឺទេ ។ លិខិតបញ្ជាក់ពីក្រសួងពាក់ពន្ធ័ពីស្តង់ដារគុណភាពកំរិត ISO របស់ផលិតផលរបស់អ្នក ។
៦/. ការគ្រប់គ្រង ហិរញ្ញវត្ថុ
http://www.khonkhmer.com/wp-content/uploads/2017/09/6-6.jpg                របាយការណ៍ហិរញ្ញវត្ថុនិងពន្យល់អំពីផែនការណ៍ទីផ្សារនិងផែនការណ៍ប្រតិបត្តិការទៅជាតួរលេខ  ប្រាក់ចំណេញនិងលំហូរសាច់ប្រាក់ ។ វានិងបញ្ជាក់ពីទំហំសាច់ប្រាក់ដែលអ្នកនិងត្រូវការនិងពីរបៀបដែលអ្នកនិងបង្កើត ។ ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុគឺប្រាប់អ្នកពីចំនូលនិងចំនាយដែលបានមកពីប្រតិបត្តិការប្រចាំថ្ងៃនៃក្រុមហ៊ុនរបស់អ្នក ។ មុនពេលចាប់ផ្តើមអាជីវកម្មដំបូងសហគ្រិនទាំងអស់ត្រូវតែដឹងពីទំហំនៃការចំនាយដំបូងប៉ុន្មានដើម្បីត្រៀមថិវការសម្រាប់ដំណើរការ ត្រង់ចំនុចនេះចង់បញ្ជាក់ថាយើងត្រូវមានផែនការណ៍ច្បាស់លាស់ជាពិសេសនោះសំរាប់រយះពេលវែង យើងគួរតែរាយការណ៍នូវរបាយការណ៍ក្នុងខែនេះសំរាប់ឆ្នាំដំបូង ត្រីមាសសំរាប់ឆ្នាំបន្ទាប់ និងឆមាសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត មានន័យថានៅឆ្នាំទី១យើងត្រូវរាយការណ៍ជារាងរាល់ខែ ឆ្នាំទី២ធ្វើក្នុង៣ខែម្តង និងឆ្នាំទី៣និងបន្តបន្ទាប់ទៀតធ្វើក្នុងរង្វង់៦ខែម្តង ។
·          គណនាចំនួនទឹកប្រាក់សម្រាប់ចាប់ផ្តើមអាជីវកម្មដំបូង៖ តើអ្នកនឹងស្វែងរកប្រភពដើមទុនហិរញ្ញវត្ថុដល់អាជីវកម្មរបស់អ្នកយ៉ាងដូចម្តេចតាមរយះធានាគា មិត្តភក្តិ បងប្អូន អ្នកវិនិយោគិន អាជីកម្មខ្នាតតូច រឺមួយក៏ប្រាក់សន្សំរបស់អ្នកផ្ទាល់ ទាំងនេះគឺជាជម្រើសរបស់អ្នកក្នុងការជ្រើសរើស ។  នៅពេលដែលអ្នកចាប់ផ្តើមដំណើរការអាជីវកម្ម ត្រូវមានគំនិតវិជ្ជមានជានិច្ច ។ អ្នកមិនអាចរំពឹងថាអាជីវកម្មដែលអ្នកបានគំរោងទុកនេះនិងអាចផ្តល់ផលអោយអ្នកបាន១០០ភាគរយនោះទេ ដូចនេះហើយយើងត្រូវមានកញ្ចប់ថវិការដើម្បីបំរុងទុកនៅពេលដែលចាប់ផ្តើមដំបូង៣ខែរឺក៏៦ខែ ជាទូទៅនៅពេលដែលបានរកស៊ីដំបូងគេតែងតែសាកល្បងចំនួន៦ខែទើបគេបោះបង់ចោលចាប់រកជំនួញផ្សេងទៀត ។​ ផ្លូវដែលគ្រោះថ្នាក់បំផុតសំរាប់សហគ្រិនដំបូងនោះគឺមិនមានទុកបំរុងគ្រប់គ្រាន់សម្រាប់បង្វិលនៅពេលបើករកស៊ីដំបូង កត្តានេះហើយដែលធ្វើអោយក្រុមហ៊ុនជាច្រើនបានបិទទ្វា ។
·          តើតំលៃប៉ុន្មានដែលអ្នកគំរោងនិងដាក់លក់ផលិតផលរឺសេវារបស់អ្នក ? ថ្លៃដើមផលិតអស់ប៉ុន្មាន មានដូចទឹកភ្លើង វត្ថុធាតុដើម សេវាប្រាក់ខែ សេវាថែទាំ ឈ្នួលឃ្លាំង ដឹងជញ្ចូន និង រយះពេលបញ្ចេញ បន្ទាប់មកយើងធ្វើការគណនាប្រាក់ចំនេញសុទ្ធក្រោយពេលដកចំនាយរួចរាល់ ។
 ៧/. បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម
http://www.khonkhmer.com/wp-content/uploads/2017/09/7-6.jpg                ចំនុចដំបូងគេរបស់គំរោងអាជីវកម្មនោះគឺជា បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម  មុនពេលយើងបន្តសរសេរចំនុចផ្សេងៗបន្តទៀត ។ ចំនុចដំបូងយើងនិយាយពីគំនិតអាជីវកម្មជារួម តើយើងរកចំនូលបានយើងដូចម្តេចពីគំរោងមួយនេះ តើយើងត្រូវការដើមទុនប៉ុន្មាន ។ ចាប់ផ្តើមនៅតំបន់ណា មានដូចជាច្បាប់ក្នុងតំបន់ ទីផ្សារក្នុងតំបន់ ធនធាន យើងត្រូវសរសេរជាសង្វេបមួយ ដែលមើលទៅធ្វើអោយអ្នកអានមានភាពជឿជាក់ក្នុងការបណ្តាក់ទុករកស៊ីជាមួយ ។
៨/. បង្កើតផលិតផលរបស់អ្នកឬអភិវឌ្ឍសេវារបស់កម្មរបស់អ្នក
http://www.khonkhmer.com/wp-content/uploads/2017/09/8-3.jpgនៅពេលដែលយើងមានគំរោងអាជីវកម្មគ្រប់គ្រាន់ ហិរញ្ញវត្ថុ និងមានជំនាញនិងធនធានមនុស្សដែលអាចនិងចាប់ផ្តើមបាន អ្នកគួរតែចាប់ផ្តើមអនុវត្ត ។ មុនពេលចាប់ផ្តើមយើងត្រូវគិតទៅលើ វត្ថុធាតុដើម ការដឹកជញ្ចូន ទីតាំផលិត និងដំណើរការនៃការផលិតដូចនេះហើយត្រូវការពិភាក្សារទៅលើចំនុចខាងក្រោមនេះ៖
       ត្រូវការកែសម្រួលគំនិតយោបល់ ប្រហែលជាផលិតផលរបស់អ្នកត្រូវការពណ៍ផ្សេង ទំហំអក្សរ រឺក៏មាឌដ្ធាននៃផលិតផល ។ ប្រហែលជាសេវាកម្មរបស់អ្នកត្រូវការទូលំទូលាយរឺតូចចង្អៀតឬលម្អិតបន្ថែមទៀត ពេលនេះគឺជាពេលដែលសាកសម្យនិងចាប់ផ្តើមផលិតរឺមួយក៏ជាពេលដែលកំពុងសាកល្បង ។​

5ចំនុចដែលត្រូវគិតមុនចាប់ផ្តើមអាជីវកម្មខ្នាតតូច

http://www.khonkhmer.com/wp-content/uploads/2017/09/1-5.jpgជាធម្មតាការរកស៊ីមានច្រើនប្រភេទទៅតាមជំនាញផ្ទាល់ខ្លួនរបស់មនុសម្នាក់ៗ អ្នកខ្លះទៅចាប់ផ្តើមរកស៊ីដំបូងប្រើដើមទុនធំ ចំនែកអ្នកខ្លះទៀតចាប់ផ្តើមរកស៊ីដំបូងជាមួយនឹងដើមទុនតូច ។ ត្រង់ចំនុចនេះខ្ញុំនឹងលើកយកអាជីវកម្មខ្នាតតូចមកពិភាក្សារ យើងបានដឹងហើយថាអាជីវកម្មខ្នាតតូចមិនចាំបាច់ឈឺក្បាលទៅគិតពីហានិភ័យច្រើននោះទេ ប៉ុន្តែយើងក៏ត្រូវការយោបល់ល្អៗ និងការយកចិត្តទុកដាក់ខ្ពស់ និងមានធនធានសមស្របមុនចាប់ផ្តើម ។ ខាងក្រោមនេះខ្ញុំនិងលើកយកគោលការណ៍អាជីវកម្ម៥ចំនុចមកពិភាក្សារជាមួយគ្នា៖
កំណត់គោលការណ៍និងច្បាប់របស់អាជីវកម្ម
១ កំណត់គោលដៅ
មុនចាប់ផ្តើមអាជីវកម្មដំបូង យើងត្រូវធ្វើការកំណត់ពីគោលដៅអោយបានច្បាស់លាស់ ។ រយះពេល៣ខែដំបូង តើយើងត្រូវធ្វើអ្វី ១ឆ្នាំក្រោយត្រូវធ្វើអ្វី និងផែនការណ៍អនាគត ។ តើយើងមានត្រៀមដើមទុនដើម្បីមកទប់ទល់នៅពេលដែលបើកដំណើរការដំបូងរឺទេ ជាធម្មតាអាជីវកម្មដំបូងត្រូវប្រើដើមទុកមកទប់យ៉ាងតិចក៏៣ខែដែរទើបទទួលបានចំនូលមកវិញ ។ ផលិតផលរឺសេវាដែលយើងបម្រើដល់អតិថិជនជាប្រភេទមួយណា ថ្នាក់ទាប ថ្នាក់មធ្យម និងថ្នាក់ខ្ពស់ តើអ្នកចង់បានអ្វីដែលតូចនិងមានស្ថេរភាពចំណូលយូរអង្វែងរឺក៏ជាចំណូលដែលរហ័សប៉ុន្តែមិនមានភាពស្ថិតស្ថេរ ។ ទាំងនេះគឺជាអ្វីដែលអ្នកត្រូវគិតមុនគេ!
២ ជ្រើសរើសគំនិតយោបល់
តើអ្នកគិតថានិងផលិតជាទំនិញអ្វីមួយរឺមួយជាប្រភេទសេវាដែលអាស្រ័យទៅលើតម្រូវការរបស់អតិថិជន ។ មានពេលខ្លះអតិថិជនក៏មិនដឹងថាខ្លួនត្រូវអ្វីអោយប្រាកដដូចគ្នា ដោយសារតែពួកគេមិនទាន់បានស្គាល់នូវអ្វីដែលថ្មីៗនិងមានភាពងាយស្រួលហើយជួយសម្រាកការងារគាត់បាន ទាំងនេះគឺជាអ្វីដែលអ្នកបង្កើតត្រូវតែគិត ។
·         http://www.khonkhmer.com/wp-content/uploads/2017/09/2-7.jpgវាអាចជាប្រយោជន៍មួយដែរដែលយើងត្រូវការគំនិតយោបល់ពីអតិថិជនរឺជនច្នៃប្រឌិតដើម្បីធ្វើការគុណគូរជ្រើសរើសអ្វីដែលល្អបំផុត ។ យើងក៏អាចផ្តើមដោយពាក្យថា៖ តើពួកយើងគួរតែធ្វើអ្វី? គំនិតមិនមែនជាគំរោងអាជីវកម្មនោះទេ គ្រាន់តែបែកចែកពីសក្តានុពល ហើយក៏មានយោបល់ជាច្រើនដែលត្រូវបានច្រានចោល ហើយក៏មានយោបល់ខ្លះត្រូវបានយើងយកមករួមបញ្ចូលគ្នាដើម្បីជាថ្លុកមួយ ។
·         ពិចារណាទៅលើជំនាញពីកំណើតរបស់អ្នក ជំនាញនៅពេលដែលធ្វើការជ្រើសរើសគោលការណ៍ណាមួយ ។ ប្រសិនបើគោលការណ៍ដែលបានធ្វើការពិភាក្សារខាងលើនេះត្រូវទៅនិងជំនាញរបស់អ្នក ត្រូវគិតទៅលើធនធានតើអាចសំរេចការងារនេះបានជោគជ័យរឺទេ? ចំនុចមួយទៀតតើតម្រូវការទីផ្សារមានរឺទេ ? ច្របាច់បញ្ចូលគ្នារវាងជំនាញ ចំនេះដឹង និងតម្រូវការទីផ្សារដើម្បីបង្កើតឪកាសក្នុងការសំរេចនូវគំនិតរកស៊ីមួយនេះអោយជោគជ័យ ។
·         ឧទាហរណ៍៖ អ្នកកំពុងធ្វើការនៅក្នុងធានាគាមួយជាច្រើនឆ្នាំកន្លងមក អ្នកប្រាកដជាដឹងហើយថាតម្រូវការរបស់អតិថិជនជាអ្វីហើយធានាគាធ្វើការផ្តល់សេវាទៅអតិថិជនយ៉ាងម៉េចខ្លះ ដូចនេះហើយអ្នកត្រូវតែយកបទពិសោធន៍និងចំណេះដឹងរបស់អ្នកទាំងប៉ុន្មានទៅផ្តល់សេវាទៅអតិថិជនជាមួយនឹងក្រុមហ៊ុនផ្ទាល់អ្នកវិញម្តង ។
៣ បង្កើតឈ្មោះអាជីវកម្មរបស់អ្នក
http://www.khonkhmer.com/wp-content/uploads/2017/09/3-8.jpgអ្នកគួរតែស្វែងរកពាក្យអ្វីមួយដើម្បីអោយអតិថិជនងាយស្រួលក្នុងការស្វែងរក មុនពេលអ្នកមានគំនិតបង្កើតផលិតផលអ្វីមួយ បើសិនជាឈ្មោះនេះល្អ វានិងអាចជួយបំផុសឆន្ទះរបស់អ្នកក្នុងការបន្តធ្វើវាបន្តទៀត ។ ដូចដែរពាក្យចាស់បានពោលថា៖ “គិតមុនគូ” ព្យាយាមបង្កើតពាក្យណាមួយដែលងាយស្រួលនិងទៅថ្ងៃមុខមិនមានការផ្លាស់ប្តូរ ៕
·         ត្រូវតែស្វែងរកពាក្យដែលអ្នកកំពុងតែប្រើនេះ តើពីមុនមកមានគេប្រើរឺទេ រឺមួយក៏គេកំពុងតែប្រើតែយើងមិនបានដឹង
·         ព្យាយាមបង្កើតឈ្មោះម៉ាក់ដែលងាយស្រួលហៅនិងឆាប់ចាំ ដូចជាម៉ាក់ “Apple” សាមាញ្ញ និងងាយស្រួលក្នុងការអាន
http://www.khonkhmer.com/wp-content/uploads/2017/09/4-7.jpg៤ កំណត់សមាជិកក្រុមរបស់អ្នក
          តើអ្នកចង់ចាប់ផ្តើមតែម្នាក់ឯងរឺធ្វើការជាក្រុម ទាំងនេះអាចធ្វើអោយអ្នកមានភាពប្រសើរបើសិនជាអ្នកធ្វើការជាក្រុមដោយសារតែពួកគេអាចមើលឃើញពីចន្លោះខ្វះខាតរបស់យើង ។ រួមគ្នាជាធ្លុកមួយធ្វើអោយអាជីវកម្មរបស់យើងកាន់តែធំ ពីព្រោះថាយើងតែម្នាក់ឯងមិនអាចគ្រប់គ្រងបានគ្រប់ជំនាញនោះទេ ដូចជា គណនេយ្យ ទីផ្សារ គ្រប់គ្រង និងផ្នែងផ្សេងៗទៀតជាច្រើន ។
·         សិក្សារស្វែងយល់ពីបទពិសោធន៍របស់បុគ្គលជោគជ័យ ដូចជាលោក Stev Job Bill gate Jack Ma Kit meng Mong rithy.. មើលពីដំណើរជីវិតរបស់ពួកគាត់ ថាតើគាត់បានធ្វើអ្វីខ្លះម្យ៉ាងវិញទៀតយើងក៏ត្រូវសិក្សាពីបុគ្គលបរាជ័យដូចគ្នា ។
·         ស្វែងរកចំនុចខ្វះខាត រឺក៏ចំណេះដឹងដែលខ្សោយ ។ ស្វែងរកដៃគូរមកប្រឹក្សារពីចំនុចខ្វះខាតរបស់យើង
៥ ជ្រើសរើសដែលគូររបស់អ្នកដោយឈ្លាសវៃ
          ត្រូវតែមានការប្រុងប្រយត្ន័អោយបានខ្ពស់មុនពេលជ្រើសរើសដៃគូរអាជីវកម្ម មិនខ្វល់ថាបុគ្គលនោះជាមិត្តល្អ រឺជាបងប្អូនរបស់អ្នកនោះគឺអាចធ្វើអោយអាជីវកម្មរបស់អ្នកបានប្រសើរនោះទេ  ចំនុចដែលយើងគួរត្រូវគិតនោះមានដូចជា៖
·         http://www.khonkhmer.com/wp-content/uploads/2017/09/5-3.jpgអ្វីដែលសំខាន់គឺបុគ្គលទាំងនោះអាចមកបំពេញចន្លោះខ្វះខាតនិងដឹកនាំយើងបានល្អរឺអត់ រឺមួយក៏អ្នកទាំងនោះជំនាញដូចយើងដែរ ។ បើដូចតែគ្នាដដែលយកមកធ្វើអ្វី ជំនាញតែមួយ ចុះនៅជំនាញផ្សេងៗទៀតនិងធ្វើអោយយើងមើលមិនឃើញពីបញ្ហានិងត្រូវចាញ់បោកគេរហូត ដូចនេះហើយត្រូវស្វែងរកបុគ្គលណាដែលមានជំនាញខុសពីយើង​មកធ្វើជាដៃគូរអាជីវកម្មរបស់យើង ។
·         តើយើងអាចប្រើភ្នែកមកឃើញពីបញ្ហានិងថ្ងៃអនាគតរបស់ក្រុមហ៊ុនបានទេ ? បុគ្គលនោះអាចមានគំនិតស្រលាញ់ក្រុមហ៊ុនដូចទៅនឹងផ្ទះរបស់គេរឺទេ ការទិញទំនិញចូលនិងការបញ្ចេញទំនិញត្រូវតាមតម្រូវការជាក់ស្តែងរឺអត់ ?
·         បើសិនជាធ្វើការសំភាសន៍ ធ្វើតេស្តឡើងវិញជាមួយនឹងសញ្ញាបត្រ័របស់គេដែលបានផ្តល់អោយមកយើង គ្រាន់តែជាសញ្ញាបត្រ័រឺក៏ជាសញ្ញាឃើញ ។ កំរិតសិក្សារបស់គេមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺតើគេអាចធ្វើការអោយយើងបានរឺអត់ បទពិសោធន៍ ជំនាញ និងលទ្ធភាពជាក់ស្តែងនៅចំពោះមុខទើបជាចំនុចដែលយើងត្រូវពិនិត្យមើល ។


Post a Comment

أحدث أقدم