ជំនាញទន់ទាំង១០របស់ភាពជាអ្នកដឹកនាំ
1/. ទំនាក់ទំនង
ធ្វើជាមេដឹកនាំ អ្នកត្រូវតែចេះអោយច្បាស់ហើយមានជំនាញពន្យល់ទៅអ្នកនៅក្រោមបង្គាប់ទាំងអស់គ្នារាល់គោលដៅនិងកាតព្វកិច្ចរបស់ក្រុមហ៊ុន ។ មេដឹកនាំត្រូវរៀបចំគំរោងប្រាស្រ័យទាក់ទងគ្នា ពីចំនុចសូន្យ ពីផ្នែកមួយទៅផ្នែកមួយ ហើយនឹងបុគ្គលិកក្រុមហ៊ុនទាំងអស់ ដូចជាតាមរយះ ទូរសព្ទ័ អ៊ីម៉ែល និងបណ្តាញសង្គមផ្សេងៗ ។ ការស្តាប់និងការបញ្ចូនសារពីគ្នាទៅគ្នា មេដឹកនាំត្រូវចេះបង្រៀនសមាជិកទាំងអស់ក្នុងការប្រាក់ពាក្យពេចន៍ និងមិនផ្តល់ដំណឹងអោយគ្នាទាន់ពេលវេលា ។
2/. ការលើកទឹកចិត្ត
មេដឹកនាំត្រូវបង្កើតនូវការលើកចិត្តដល់បុគ្គលិករបស់ខ្លួន ដូចជាប្រាក់ថែមម៉ោង ប្រាក់លើកទឹកចិត្ត ដោយគ្រាន់តែផ្តល់អោយតែប្រាក់ខែប្រចាំខែគឺមិនគ្រប់គ្រាន់ (នេះក៍ជាកត្តាមួយសំខាន់ផងដែរ) មានវិធីសាស្រ្តជាច្រើនក្នុងការលើកទឹកចិត្តដល់បុគ្គលិក យើងអាចបង្កើតផ្នត់គំនិតរបស់គាត់អោយធ្វើការដើម្បីរីកចំរើនក្រុមហ៊ុននិងខ្លួនឯង រឺក៏ដំឡើងតួនាទីរឺក៏ប្រាក់ខែដល់បុគ្គលិក ។ មេដឹកនាំត្រូវរៀនស្វែងយល់ពីតម្រូវការរបស់បុគ្គលិករបស់ខ្លួនទាំងអស់ ដើម្បីងាយស្រួលក្នុងការលើកទឹកចិត្តដល់បុគ្គលិកម្នាក់ៗ ។
3/. ការផ្ទេរអំណាច រឺបង្រៀនការងារបន្ថែម
មេដឹកនាំដែលទទួលរ៉ាប់រងនូវការងារទាំងមូលរបស់ក្រុមហ៊ុនដោយខ្លួនឯងប្រាកដណាស់និងមានភាពស្មុគស្មាញច្រើន ។ មេដឹកនាំជាច្រើនតែងតែមានភាពភ័យខ្លាចនិងការបង្រៀនការងារដល់បុគ្គលិករបស់ខ្លួន តែជាការពិតជាក់ស្តែងការផ្ទេរការងារគឺជាមេដឹកនាំល្អទៅវិញ ។
មេដឹកនាំត្រូវស្វែងយល់ពីជំនាញរបស់បុគ្គលិកម្នាក់ៗ ហើយធ្វើការផ្ទេរការងារទៅតាមជំនាញរបស់គេ ។ បន្ទាប់មកគាត់និងអាចផ្តោតសំខាន់ទៅលើការងារណាដែលចាំបាច់ ហើយតាមមើលការងារដែលខ្លួនដាក់អោយបុគ្គលិករបស់ខ្លួនជាជាងការធ្វើខ្លួនឯង ។
4/. ការគិតវិជ្ជមាន
អាកប្បកិរិយាវិជ្ជមានអាចដើរទៅលើផ្លូវឆ្ងាយនៅក្នុងការិយាល័យ អ្នកគួរតែសើចខ្លួនឯងនៅពេលដែលអ្វីៗដើរទៅដោយភាពស្ងៀមស្ងាត់ទៅតាមគំរោង ។ ទាំងនេះអាចបង្កើតជាការសប្បាយនិងសុវត្ថិភាពបរិយាកាសការងារទោះជាមានភាពមមាញឹក ស្មុគស្មាញខ្លាំងក៏ដោយ ។​ ជាការងាយគ្រាន់តែសួរអំពីរគំរោងវិស្សមកាលរបស់បុគ្គលិកខ្លួនក៏អាចធ្វើអោយបរិយាកាសការងារល្អប្រសើរផងដែរ និងគិតតែផលវិជ្ជមានចំពោះបុគ្គលិករបស់ខ្លួនជានិច្ច ។ បើសិនជាបុគ្គលិកម្នាក់ទទួលបានការជឿទុកចិត្តពីថៅកែរបស់ខ្លួនហើយនោះ ពួកគេនិងខិតខំធ្វើជាមួយនិងទំនុកចិត្តរបស់ពួកគេផងដែរ ។
5/. ទំនុកទុកចិត្ត
បុគ្គលិកម្នាក់ៗត្រូវការអារម្មណ៍កក់ក្តៅពីអ្នកគ្រប់គ្រងរឺមេដឹកនាំរបស់ពួកគេជាមួយនឹងសំណួរហើយការបារម្ហណ៍ចំពោះពួកគេ ។ វាគឺជាការសំខាន់មួយក្នុងការបង្ហាញពីភាពសុចរិតភាពរបស់អ្នក បុគ្គលិកនិងមានភាពជឿជាក់ហើយការគោរពមេដឹកនាំរបស់ពួកគេ ។ ដោយការស្មោះត្រូវ អ្នកនឹងទទួលនូវការលើកទឹកចិត្តដូចទៅនឹងភាពស្មោះត្រង់ចំពោះបុគ្គលិករបស់អ្នក ។
​ 6/. ភាពច្នៃប្រឌិត
·         ជាមេដឹកនាំ អ្នកត្រូវចេះបង្កើតជម្រើសនៃការសំរេចចិត្តដែលមានភាពស្រពិចស្រពិលអ្នកត្រូវគិតពីផលប៉ះពាល់ទាំងសងខាងមុនពេលធ្វើការសំរេចចិត្ត ។
·         រៀនសូត្រពីការព្យាយាមនូវដំណោះស្រាយក្រៅផ្លូវការ រឺខិតជិតទៅអោយច្រើនផ្លូវរបស់បញ្ហា វានិងអាចជួយអ្នកដោះស្រាយនិងមិនដោះស្រាយបញ្ហា ។ បុគ្គលិកម្នាក់និងបង្ហាញនូវអារម្មណ៍និងការផ្តល់គំនិតបន្តទៀតបើទោះបីជាមេដឹកនាំមិនជ្រើសយកគំនិតរបស់ពួកគេក៏ដោយ ។​
7/. ការប្រតិកម្ម
·         មេដឹកនាំគួរតែស្វែងរកៀឪកាសដ៏ល្អមួយដើម្បីបញ្ចូនពត៍មានដែលមានប្រយោជន៍ដល់សមាជិកក្រុមរបស់ពួកគេអំពីការអនុវត្តន៍ការងាររបស់ពួកគេ ។ម្យ៉ាងវិញទៀតភាពមានបន្ទាត់ល្អរវាងការផ្តល់ដំបូន្មាននិងជំនួយហើយថែមទាំងការគ្រប់គ្រងជាលក្ខណះតូច ។ដោយការបង្រៀនបុគ្គលិកអំពីការអភិវឌ្ឍន៍ការងាររបស់ពួកគេជាមួយការសំរេចចិត្តរបស់ពួកគេ បើធ្វើដូចនេះអ្នកនឹងមានទំនុកចិត្តក្នុងការផ្ទេរការងាររបស់អ្នក ។
8/. ទំនួលខុសត្រូវ
·         ក្នុងនាមជាមេដឹកនាំត្រូវទទួលត្រូវទាំងភាពជោគជ័យនិងភាពបរាជ័យរបស់បុគ្គលិកក្នុងក្រុមរបស់ខ្លួន ដូច្នេះហើយ អ្នកត្រូវតែរ៉ាប់រងទទួលនូវការស្តីបន្ទោស នៅពេលដែលមានអ្វីមួយមិនដំណើរការល្អ​ ។
·         បើសិនជាកូនចៅរបស់អ្នកមើលឃើញនូវការមិនទទួលខុសត្រូវរបស់មេដឹកនាំនៅពេលដែលកូនចៅរបស់ខ្លួនធ្វើខុស ពួកគេនិងបាត់បង់ការគោរពចំពោះអ្នក ។ ទទួលយកទាំងកំហុសនិងការបរាជ័យ ហើយធ្វើការបែកចែកដំណេះស្រាយអោយច្បាស់សម្រាប់ធ្វើការអភិវឌ្ឍន៍ ៕
​ 9/. ការប្តេជ្ញាចិត្ត
វាគឺជាសារះសំខាន់មួយសម្រាប់អ្នកដឹកនាំដើម្បីដើរទៅតាមអ្វីដែលពួកគេមានការប្តេជ្ញាចិត្តក្នុងការធ្វើ អ្នកគួរតែមានការថែមម៉ោងខ្លះដើម្បីបំពេញការងារដែលនៅសេសសល់នៅក្នុងថ្ងៃនេះបុគ្គលិកនិងមើលឃើញនូវការគំរូរមួយនេះដើម្បីធ្វើត្រាប់តាមជាឧទាហរណ៍ ។​ ដូចគ្នានេះដែរនៅពេលដែលអ្នកសន្យាជាមួយបុគ្គលិករបស់អ្នកថានិងផ្តល់រង្វាន់ ដូចជាពិធីជប់លៀង អ្នកគួរតែធ្វើអោយបាន ។ អ្នកដឹកនាំមិនគួរណារំពឹងការងារណាមួយដែលខ្លួនមិនអាចធ្វើបានហើយគិតថាបុគ្គលិករបស់ខ្លួនធ្វើបាននោះទេ ។  ក្នុងនេះមានន័យថា មេដឹកនាំខ្លួនឯងធ្វើការងារមួយនេះបានរំពឹងល្អផលល្អពីបុគ្គលិករបស់ខ្លួន  ៕​
10/. ភាពបត់បែន
រាងរាល់វិនាទីនិងនាទីចុងក្រោយតែងតែមានការផ្លាស់ប្តូរនៅកន្លែងការងារ មេដឹកនាំត្រូវតែចេះបត់បែនទៅតាមកាលទេសះ ទទួលយកនូវអ្វីដែលបានផ្លាស់ប្តូរជាមួយនិងការងាររបស់គាត់ ។ បុគ្គលិកនិងធ្វើការគោរពនិងស្ងប់ស្ងែងនូវសមត្ថិភាពក្នុងការទទួលយកការផ្លាស់ប្តូរហើយធ្វើការច្នៃប្រឌិតថ្មីដើម្បីដោះស្រាយបញ្ហា ។
ជាចុងក្រោយនេះដែរមេដឹកនាំត្រូវតែបើកចិត្តអោយទូលាយក្នុងការទទួលយកការផ្ដល់យោបល់និងមតិរបស់បុគ្គលិកខ្លួន ។ ប្រសិនបើបុគ្គលិករបស់អ្នកមិនពេញចិត្តជាមួយទិដ្ឋភាពនៃបរិយាកាសការិយាល័យ សូមស្តាប់ ការព្រួយបារម្ភរបស់ពួកគេ ហើយបើកទូលាយដើម្បីធ្វើការផ្លាស់ប្តូរជាចាំបាច់ ។ និយោជិកនឹងពេញចិត្តចំពោះសមត្ថភាពរបស់អ្នកដឹកនាំក្នុងការទទួលយកមតិយោបល់ដែលសមរម្យ។

Post a Comment

أحدث أقدم