ទំរង់ទាំង៨នៃ-ការសេសេរគំរោងអាជីវកម្ម
១/. បង្កើតគំរោងអាជីវកម្ម
គំរោងអាជីវកម្មអាចជួយកំណត់អោយបានច្បាស់
តើអ្វីដែលអ្នកត្រូវការដើម្បីចាប់ផ្តើមដំណើរការអាជីវកម្មរបស់អ្នក
ជាលក្ខណះទ្រង់ទ្រាយធំរឺតូច ។ វាសង្ខេបន័យនៃអាជីវកម្មរបស់អ្នកនៅក្នុងឯកសារតែមួយ ។ ហើយវាក៏ជាផែនទីមួយសំរាប់អ្នកវិនិយោគផងដែរ
ធានាគា
ហើយនិងអាជីវករផ្សេងៗទៀតដែលពួកគាត់មានចំណាប់អារម្មណ៍ទៅលើគំរោងអាជីវកម្មមួយនេះ
គំរោងអាជីវកម្មនៅពេលដែលអ្នកវិនិយោគគេមើលហើយ
ពួកគាត់និងអាចសន្និដ្ធានបានថាគំរោងមួយនេះ មានតំលៃរឺអាចដំណើរការបានទៅមុខរឺអត់
ការសរសេរគំរោងត្រូវកំណត់មាតិការនិងពិពត៍នាអោយបានច្បាស់លាស់
និងធ្វើតាមជំហ៊ានដូចខាងក្រោមនេះ៖
២/. សរសេរការពិពណ៌នាអំពីអាជីវកម្មរបស់អ្នក
ពិពណ៌នាអំពីអាជីវកម្មរបស់អ្នកអោយបានច្បាស់លាស់ជាលក្ខណះទូទៅ
និងរបៀបដែលអាចវាយលុកចូលទៅក្នុងទីផ្សារបាន ។ ប្រសិនបើអ្នកជាសាជីវកម្ម ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
ឬសហគ្រាសឯកបុគ្គល ប្រាប់ពីមូលហេតុអ្វីបានជាអ្នកជ្រើសផ្លូវមួយនេះ ។
រៀបរាប់ពីផលិតផលរបស់អ្នក ជាលក្ខណៈពិសេសធំ ៗ របស់វា និងមូលហេតុដែលមនុស្សចង់បានវា ។
ចូរឆ្លើយសំណួរខាងក្រោមនេះមុនចាប់ផ្តើមអាជីវកម្ម:
· តើអ្នកណាជាអតិថិជនសក្តានុពល ? សិក្សាស្វែងយល់តើពួកគេជានរណានិងអ្វីដែលពួកគេត្រូវការជាចាំបាច់
បន្ទាប់មកចាំផ្តើមជាមួយនិងយុទ្ធសាស្ត្រទីផ្សារ
· តើតំលៃប៉ុន្មានដែលសាកសម្យសំរាប់ពួកគេមកទិញផលិតផលរឺសេវាកម្មរបស់យើង ? មូលហេតុអ្វីបានជាពួកគេមកទិញផលិតផលរឺសេវារបស់យើងដោយមិនគិតពីអ្នកកំពុងប្រកួតប្រជែងរបស់យើង ?
· តើនរណាជាអ្នកប្រកួតប្រជែងរបស់យើង ? ធ្វើការវិភាគទៅលើអ្នកប្រកួតប្រជែងដើម្បីកំណត់អត្តសញ្ញាណគន្លិះសំខាន់ៗរបស់អ្នកប្រកួតប្រជែង
។ ស្វែងរកតើមានអ្នកណាកំពុងតែធ្វើទំនិញរឺសេវាកម្មដែលស្រដៀងទៅនិងគំរោងរបស់យើង
និងតើគេបានចាប់ផ្តើមជោគជ័យរឺទេ ។
អ្វីដែលសំស្វែងយល់ពីមូលហេតុអ្វីដែលធ្វើអោយគេបរាជ័យ អ្វីដែលបណ្តាលឱ្យពួកគេបរាជ័យ ។
៣/. សរសេរផែនការប្រតិបត្តិការ
ទាំងនេះនឹងពិពណ៌នាអំពីរបៀបផលិតនិងចែកចាយផលិតផលឬសេវាកម្មរបស់អ្នកថែមទាំងការចំណាយទាំងអស់មុនពេលចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម
។
· តើអ្នកនិងបង្កើតផលិតផលរបស់អ្នកយ៉ាងដូចម្តេច ? តើវាគឺជាប្រភេទសេវាដែលអ្នកកំពុងផ្តល់ជូន
រឺបើសិនជាវាស្មុកស្មាញ កម្មវិធី ផលិតផលរាងកាយដូចជាប្រដាប់ប្រដាក្មេងលេងឬនំបុ័ង
យើងត្រូវបង្កើតវាដោយរបៀបណា? កំណត់ពីដំណើរការពីដើមដល់ចប់
គិតចាប់ពីដើររកទីផ្សារទិញវត្ថុធាតុដើម ការដឹកជញ្ចូន ការផលិត ការត្រួតពិនិត្យ
ការវេចខ្ចប់ ការទុកដាក់ក្នុងឃ្លាំង និងការបញ្ចូនទៅអោយអតិថិជន ។
តើអ្នកត្រូវការមនុស្សបន្ថែមរឺទេ?តើកម្មករទាំងនោះមានសមាជិកសហជីពរឺទេ
កត្តាទាំងអស់ខាងលើនេះគឺជាចំនុចដែលអ្នកត្រូវយកមកពិចារណា ។
· អ្នកណាជាអ្នកដឹកនាំ ហើយអ្នកណាជាអ្នកអនុវត្ត ? រៀបចំរចនាសម្ពន្ធ័ គិតចាប់ពីសន្តិសុខយាមទ្វា
អ្នកទទួលភ្ញៀវ រហូតដល់អ្នកគ្រប់គ្រងទូទៅ តើផ្នែកណាដែលដើរតួរក្នុងតួនាទីហិរញ្ញវត្ថុ
។
ស្គាល់ច្បាស់ពីរចនាសម្ពន្ធ័ការងាររបស់អ្នកវានិងអាចជួយអោយអ្នកមានភាពងាយស្រួលក្នុងការរៀបចំគំរោងចំនាយ
ហើយនិងដឹងពីតួរលេខទឹកប្រាក់ដើម្បីយកមកប្រើអោ
យមានប្រសិទ្ធិភាព ។
មានពេលខ្លះអ្នកគ្រប់គ្រងទូទៅដោយចង់កាត់បន្ថយការចំនាយគាត់ជ្រើសរើសបុគ្គលិកដែលគ្មានគុណភាពមកប្រើដោយអោយប្រាក់ខែតិច
និងទិញទំនិញគ្មានគុណភាពមកប្រើជាមួយនិងតំលៃទាប
ទាំង២នេះក៏ជាកត្តាដែលយើងត្រូវមកពិចារណាដូចគ្នា
យើងត្រូវយល់អោយច្បាស់ពីទំនិញប្រើរយះពេលវែងនិងរយះពេលខ្លីពេលនោះអ្នកនិងមានពត៏មានជាក់ស្តែងមុនពេលសំរេចចិត្ត
។
យមានប្រសិទ្ធិភាព ។
មានពេលខ្លះអ្នកគ្រប់គ្រងទូទៅដោយចង់កាត់បន្ថយការចំនាយគាត់ជ្រើសរើសបុគ្គលិកដែលគ្មានគុណភាពមកប្រើដោយអោយប្រាក់ខែតិច
និងទិញទំនិញគ្មានគុណភាពមកប្រើជាមួយនិងតំលៃទាប
ទាំង២នេះក៏ជាកត្តាដែលយើងត្រូវមកពិចារណាដូចគ្នា
យើងត្រូវយល់អោយច្បាស់ពីទំនិញប្រើរយះពេលវែងនិងរយះពេលខ្លីពេលនោះអ្នកនិងមានពត៏មានជាក់ស្តែងមុនពេលសំរេចចិត្ត
។
· តែងតែទទួលនូវការឆ្លើយតបនិងព្យាយាមដោះស្រាយអោយបានទាន់ពេលវេលា
មានពេលខ្លះមិត្តភក្តិនិងក្រុមគ្រួសារគឺជាមនុស្សដែលនៅគៀកនិងងាយស្រួលក្នុងការសុំការផ្តល់យោបល់អំពីផលិតផលរបស់យើងនេះហើយ
កុំមានភាពស្ទាក់ស្ទើរក្នុងការប្រើពួកគាត់ជាក្រុមប្រឹក្សាភិបាលរបស់អ្នក
· ត្រូវបង្កើនបរិមាណផលិតរបស់អ្នក
នេះអាចកើតឡើងជាញឹកញាប់លើសពីការរំពឹងទុក នៅពេលដែលទំនិញចាប់ផ្តើមផលិត
អ្នកអាចរកកន្លែងមកស្តុកទុក ដូចជានៅក្នុងបន្ទប់ទទួលភ្ញៀវបន្ទប់គេងនិងសួនច្បារ ហើយគិតពីការជួលកន្លែងស្តុកទុកប្រសិនបើត្រូវការ
។
៤/. សរសេរគំរោងទីផ្សារ
គំរោងប្រតិបត្តិការទីផ្សាររបស់អ្នកនិងពន្យល់អំពីរបៀបបញ្ចេញទំនិញទៅលើទីផ្សារ
និងរបៀបលក់ទំនិញនៅលើទីផ្សារ ។ នៅពេលដែលអ្នកសរសេរគំរោងទីផ្សាររួច
ព្យាយាមឆ្លើយនូវសំនួរ តើធ្វើដូចម្តេចទើបស្គាល់ពីអតិថិជនសក្តានុពល៖
· អ្នកនឹងចង់បញ្ចូលប្រភេទនៃទីផ្សារដែលអ្នកនឹងប្រើ
ឧទាហរណ៍ ផ្សព្វផ្សាយតាមរយះវិទ្យុ បណ្តាញសង្គម ផ្សព្វផ្សាយពាណិជ្ជកម្ម
ផ្ទាំងប៉ាន់ណូ ព្រឹត្តិការណ៍តាមបណ្តាញ រឺក៏ប្រើតាមវិធីខាងលើទាំងអស់នឹង
· អ្នកក៏ត្រូវការកំណត់ពាក្យស្លោកសំរាប់ក្រុមហ៊ុន
និយាយជារួម អ្នកនិងស្វែងរកឃ្លាណាដែលអាចទាក់ទាញអតិថិជនមកសំរេចចិត្តយករបស់អ្នក ៕
ទាំងនេះ អ្នកនិងផ្តោតសំខាន់ទៅលើផលិតផលដែលមានតែមួយគត់ ផលិតផលគ្មានពីរអាចជាប្រយោជន៍សំរាប់
អ្នកក្នុងការដោះស្រាយរាល់កង្វល់របស់អតិថិជន ពេលខ្លះប្រើយុទ្ធសាស្រ្តដូចជា តំលៃថោក
សេវារហ័សទាន់ចិត្ត រឺក៏គុណភាពខ្ពស់ជាងអ្នកប្រកួតប្រជែងរបស់អ្នក ។
៥/. កំណត់ប្រភេទតំលៃគំរូ
ដោយចាប់ផ្តើមពីការស្រាវស្រាវអំពីតំលៃរបស់អ្នកប្រកួតប្រជែងរបស់អ្នក
ស្វែងរកតំលៃមួយណាដែលលក់ប្រហាក់ប្រហែលនិងយើង ។ តើយើងអាចបូកតំលៃបន្ថែមបានទេ
ដើម្បីធ្វើអោយខុសប្លែកពីគេនិងក្នុងការទាក់ទាញអោយបានកាន់តែច្រើន ។ ការប្រកួតប្រជែងមិនមែនមានត្រឹមតែផលិតផលរឺសេវារបស់ពួកគេនោះទេ
។ វាបូករួមទាំងបណ្តាញសង្គមរបស់អ្នកនិងភាពជឿជាក់នៃបរិស្ថានជុំវិញខ្លួនអ្នកផងដែរ ។
អតិថិជនក៏គិតផងដែរអំពីលក្ខណការងាររបស់បុគ្គលិកនិងកម្មករហើយថែមទាំងមានផលប៉ះពាល់ដល់បរិស្ថានរឺទេ
។ លិខិតបញ្ជាក់ពីក្រសួងពាក់ពន្ធ័ពីស្តង់ដារគុណភាពកំរិត ISO របស់ផលិតផលរបស់អ្នក ។
៦/. ការគ្រប់គ្រង
ហិរញ្ញវត្ថុ
របាយការណ៍ហិរញ្ញវត្ថុនិងពន្យល់អំពីផែនការណ៍ទីផ្សារនិងផែនការណ៍ប្រតិបត្តិការទៅជាតួរលេខ ប្រាក់ចំណេញនិងលំហូរសាច់ប្រាក់
។ វានិងបញ្ជាក់ពីទំហំសាច់ប្រាក់ដែលអ្នកនិងត្រូវការនិងពីរបៀបដែលអ្នកនិងបង្កើត ។ ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុគឺប្រាប់អ្នកពីចំនូលនិងចំនាយដែលបានមកពីប្រតិបត្តិការប្រចាំថ្ងៃនៃក្រុមហ៊ុនរបស់អ្នក
។
មុនពេលចាប់ផ្តើមអាជីវកម្មដំបូងសហគ្រិនទាំងអស់ត្រូវតែដឹងពីទំហំនៃការចំនាយដំបូងប៉ុន្មានដើម្បីត្រៀមថិវការសម្រាប់ដំណើរការ
ត្រង់ចំនុចនេះចង់បញ្ជាក់ថាយើងត្រូវមានផែនការណ៍ច្បាស់លាស់ជាពិសេសនោះសំរាប់រយះពេលវែង
យើងគួរតែរាយការណ៍នូវរបាយការណ៍ក្នុងខែនេះសំរាប់ឆ្នាំដំបូង
ត្រីមាសសំរាប់ឆ្នាំបន្ទាប់ និងឆមាសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត
មានន័យថានៅឆ្នាំទី១យើងត្រូវរាយការណ៍ជារាងរាល់ខែ ឆ្នាំទី២ធ្វើក្នុង៣ខែម្តង
និងឆ្នាំទី៣និងបន្តបន្ទាប់ទៀតធ្វើក្នុងរង្វង់៦ខែម្តង ។
· គណនាចំនួនទឹកប្រាក់សម្រាប់ចាប់ផ្តើមអាជីវកម្មដំបូង៖
តើអ្នកនឹងស្វែងរកប្រភពដើមទុនហិរញ្ញវត្ថុដល់អាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? តាមរយះធានាគា មិត្តភក្តិ បងប្អូន អ្នកវិនិយោគិន
អាជីកម្មខ្នាតតូច រឺមួយក៏ប្រាក់សន្សំរបស់អ្នកផ្ទាល់
ទាំងនេះគឺជាជម្រើសរបស់អ្នកក្នុងការជ្រើសរើស ។ នៅពេលដែលអ្នកចាប់ផ្តើមដំណើរការអាជីវកម្ម
ត្រូវមានគំនិតវិជ្ជមានជានិច្ច ។
អ្នកមិនអាចរំពឹងថាអាជីវកម្មដែលអ្នកបានគំរោងទុកនេះនិងអាចផ្តល់ផលអោយអ្នកបាន១០០ភាគរយនោះទេ
ដូចនេះហើយយើងត្រូវមានកញ្ចប់ថវិការដើម្បីបំរុងទុកនៅពេលដែលចាប់ផ្តើមដំបូង៣ខែរឺក៏៦ខែ
ជាទូទៅនៅពេលដែលបានរកស៊ីដំបូងគេតែងតែសាកល្បងចំនួន៦ខែទើបគេបោះបង់ចោលចាប់រកជំនួញផ្សេងទៀត
។
ផ្លូវដែលគ្រោះថ្នាក់បំផុតសំរាប់សហគ្រិនដំបូងនោះគឺមិនមានទុកបំរុងគ្រប់គ្រាន់សម្រាប់បង្វិលនៅពេលបើករកស៊ីដំបូង
កត្តានេះហើយដែលធ្វើអោយក្រុមហ៊ុនជាច្រើនបានបិទទ្វា ។
· តើតំលៃប៉ុន្មានដែលអ្នកគំរោងនិងដាក់លក់ផលិតផលរឺសេវារបស់អ្នក ? ថ្លៃដើមផលិតអស់ប៉ុន្មាន មានដូចទឹកភ្លើង
វត្ថុធាតុដើម សេវាប្រាក់ខែ សេវាថែទាំ ឈ្នួលឃ្លាំង ដឹងជញ្ចូន និង រយះពេលបញ្ចេញ
បន្ទាប់មកយើងធ្វើការគណនាប្រាក់ចំនេញសុទ្ធក្រោយពេលដកចំនាយរួចរាល់ ។
៧/. បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម
ចំនុចដំបូងគេរបស់គំរោងអាជីវកម្មនោះគឺជា បង្ហាញនូវសេចក្តីសង្ខេបរបស់គំរោងអាជីវកម្ម មុនពេលយើងបន្តសរសេរចំនុចផ្សេងៗបន្តទៀត ។
ចំនុចដំបូងយើងនិយាយពីគំនិតអាជីវកម្មជារួម តើយើងរកចំនូលបានយើងដូចម្តេចពីគំរោងមួយនេះ
តើយើងត្រូវការដើមទុនប៉ុន្មាន ។ ចាប់ផ្តើមនៅតំបន់ណា មានដូចជាច្បាប់ក្នុងតំបន់
ទីផ្សារក្នុងតំបន់ ធនធាន យើងត្រូវសរសេរជាសង្វេបមួយ
ដែលមើលទៅធ្វើអោយអ្នកអានមានភាពជឿជាក់ក្នុងការបណ្តាក់ទុករកស៊ីជាមួយ ។
៨/. បង្កើតផលិតផលរបស់អ្នកឬអភិវឌ្ឍសេវារបស់កម្មរបស់អ្នក
នៅពេលដែលយើងមានគំរោងអាជីវកម្មគ្រប់គ្រាន់
ហិរញ្ញវត្ថុ និងមានជំនាញនិងធនធានមនុស្សដែលអាចនិងចាប់ផ្តើមបាន
អ្នកគួរតែចាប់ផ្តើមអនុវត្ត ។ មុនពេលចាប់ផ្តើមយើងត្រូវគិតទៅលើ វត្ថុធាតុដើម
ការដឹកជញ្ចូន ទីតាំផលិត និងដំណើរការនៃការផលិតដូចនេះហើយត្រូវការពិភាក្សារទៅលើចំនុចខាងក្រោមនេះ៖
– ត្រូវការកែសម្រួលគំនិតយោបល់
ប្រហែលជាផលិតផលរបស់អ្នកត្រូវការពណ៍ផ្សេង ទំហំអក្សរ រឺក៏មាឌដ្ធាននៃផលិតផល ។
ប្រហែលជាសេវាកម្មរបស់អ្នកត្រូវការទូលំទូលាយរឺតូចចង្អៀតឬលម្អិតបន្ថែមទៀត ពេលនេះគឺជាពេលដែលសាកសម្យនិងចាប់ផ្តើមផលិតរឺមួយក៏ជាពេលដែលកំពុងសាកល្បង
។
5ចំនុចដែលត្រូវគិតមុនចាប់ផ្តើមអាជីវកម្មខ្នាតតូច
ជាធម្មតាការរកស៊ីមានច្រើនប្រភេទទៅតាមជំនាញផ្ទាល់ខ្លួនរបស់មនុសម្នាក់ៗ
អ្នកខ្លះទៅចាប់ផ្តើមរកស៊ីដំបូងប្រើដើមទុនធំ ចំនែកអ្នកខ្លះទៀតចាប់ផ្តើមរកស៊ីដំបូងជាមួយនឹងដើមទុនតូច
។ ត្រង់ចំនុចនេះខ្ញុំនឹងលើកយកអាជីវកម្មខ្នាតតូចមកពិភាក្សារ
យើងបានដឹងហើយថាអាជីវកម្មខ្នាតតូចមិនចាំបាច់ឈឺក្បាលទៅគិតពីហានិភ័យច្រើននោះទេ
ប៉ុន្តែយើងក៏ត្រូវការយោបល់ល្អៗ និងការយកចិត្តទុកដាក់ខ្ពស់
និងមានធនធានសមស្របមុនចាប់ផ្តើម ។ ខាងក្រោមនេះខ្ញុំនិងលើកយកគោលការណ៍អាជីវកម្ម៥ចំនុចមកពិភាក្សារជាមួយគ្នា៖
កំណត់គោលការណ៍និងច្បាប់របស់អាជីវកម្ម
១ កំណត់គោលដៅ
មុនចាប់ផ្តើមអាជីវកម្មដំបូង
យើងត្រូវធ្វើការកំណត់ពីគោលដៅអោយបានច្បាស់លាស់ ។ រយះពេល៣ខែដំបូង តើយើងត្រូវធ្វើអ្វី
១ឆ្នាំក្រោយត្រូវធ្វើអ្វី និងផែនការណ៍អនាគត ។ តើយើងមានត្រៀមដើមទុនដើម្បីមកទប់ទល់នៅពេលដែលបើកដំណើរការដំបូងរឺទេ
ជាធម្មតាអាជីវកម្មដំបូងត្រូវប្រើដើមទុកមកទប់យ៉ាងតិចក៏៣ខែដែរទើបទទួលបានចំនូលមកវិញ ។
ផលិតផលរឺសេវាដែលយើងបម្រើដល់អតិថិជនជាប្រភេទមួយណា ថ្នាក់ទាប ថ្នាក់មធ្យម
និងថ្នាក់ខ្ពស់ តើអ្នកចង់បានអ្វីដែលតូចនិងមានស្ថេរភាពចំណូលយូរអង្វែងរឺក៏ជាចំណូលដែលរហ័សប៉ុន្តែមិនមានភាពស្ថិតស្ថេរ
។ ទាំងនេះគឺជាអ្វីដែលអ្នកត្រូវគិតមុនគេ!
២
ជ្រើសរើសគំនិតយោបល់
តើអ្នកគិតថានិងផលិតជាទំនិញអ្វីមួយរឺមួយជាប្រភេទសេវាដែលអាស្រ័យទៅលើតម្រូវការរបស់អតិថិជន
។ មានពេលខ្លះអតិថិជនក៏មិនដឹងថាខ្លួនត្រូវអ្វីអោយប្រាកដដូចគ្នា
ដោយសារតែពួកគេមិនទាន់បានស្គាល់នូវអ្វីដែលថ្មីៗនិងមានភាពងាយស្រួលហើយជួយសម្រាកការងារគាត់បាន
ទាំងនេះគឺជាអ្វីដែលអ្នកបង្កើតត្រូវតែគិត ។
·
វាអាចជាប្រយោជន៍មួយដែរដែលយើងត្រូវការគំនិតយោបល់ពីអតិថិជនរឺជនច្នៃប្រឌិតដើម្បីធ្វើការគុណគូរជ្រើសរើសអ្វីដែលល្អបំផុត
។ យើងក៏អាចផ្តើមដោយពាក្យថា៖ តើពួកយើងគួរតែធ្វើអ្វី? គំនិតមិនមែនជាគំរោងអាជីវកម្មនោះទេ
គ្រាន់តែបែកចែកពីសក្តានុពល ហើយក៏មានយោបល់ជាច្រើនដែលត្រូវបានច្រានចោល
ហើយក៏មានយោបល់ខ្លះត្រូវបានយើងយកមករួមបញ្ចូលគ្នាដើម្បីជាថ្លុកមួយ ។
វាអាចជាប្រយោជន៍មួយដែរដែលយើងត្រូវការគំនិតយោបល់ពីអតិថិជនរឺជនច្នៃប្រឌិតដើម្បីធ្វើការគុណគូរជ្រើសរើសអ្វីដែលល្អបំផុត
។ យើងក៏អាចផ្តើមដោយពាក្យថា៖ តើពួកយើងគួរតែធ្វើអ្វី? គំនិតមិនមែនជាគំរោងអាជីវកម្មនោះទេ
គ្រាន់តែបែកចែកពីសក្តានុពល ហើយក៏មានយោបល់ជាច្រើនដែលត្រូវបានច្រានចោល
ហើយក៏មានយោបល់ខ្លះត្រូវបានយើងយកមករួមបញ្ចូលគ្នាដើម្បីជាថ្លុកមួយ ។
·
ពិចារណាទៅលើជំនាញពីកំណើតរបស់អ្នក ជំនាញនៅពេលដែលធ្វើការជ្រើសរើសគោលការណ៍ណាមួយ
។ ប្រសិនបើគោលការណ៍ដែលបានធ្វើការពិភាក្សារខាងលើនេះត្រូវទៅនិងជំនាញរបស់អ្នក
ត្រូវគិតទៅលើធនធានតើអាចសំរេចការងារនេះបានជោគជ័យរឺទេ? ចំនុចមួយទៀតតើតម្រូវការទីផ្សារមានរឺទេ ? ច្របាច់បញ្ចូលគ្នារវាងជំនាញ ចំនេះដឹង និងតម្រូវការទីផ្សារដើម្បីបង្កើតឪកាសក្នុងការសំរេចនូវគំនិតរកស៊ីមួយនេះអោយជោគជ័យ
។
·
ឧទាហរណ៍៖ អ្នកកំពុងធ្វើការនៅក្នុងធានាគាមួយជាច្រើនឆ្នាំកន្លងមក
អ្នកប្រាកដជាដឹងហើយថាតម្រូវការរបស់អតិថិជនជាអ្វីហើយធានាគាធ្វើការផ្តល់សេវាទៅអតិថិជនយ៉ាងម៉េចខ្លះ
ដូចនេះហើយអ្នកត្រូវតែយកបទពិសោធន៍និងចំណេះដឹងរបស់អ្នកទាំងប៉ុន្មានទៅផ្តល់សេវាទៅអតិថិជនជាមួយនឹងក្រុមហ៊ុនផ្ទាល់អ្នកវិញម្តង
។
៣
បង្កើតឈ្មោះអាជីវកម្មរបស់អ្នក
អ្នកគួរតែស្វែងរកពាក្យអ្វីមួយដើម្បីអោយអតិថិជនងាយស្រួលក្នុងការស្វែងរក
មុនពេលអ្នកមានគំនិតបង្កើតផលិតផលអ្វីមួយ បើសិនជាឈ្មោះនេះល្អ
វានិងអាចជួយបំផុសឆន្ទះរបស់អ្នកក្នុងការបន្តធ្វើវាបន្តទៀត ។
ដូចដែរពាក្យចាស់បានពោលថា៖ “គិតមុនគូ” ព្យាយាមបង្កើតពាក្យណាមួយដែលងាយស្រួលនិងទៅថ្ងៃមុខមិនមានការផ្លាស់ប្តូរ
៕
·
ត្រូវតែស្វែងរកពាក្យដែលអ្នកកំពុងតែប្រើនេះ តើពីមុនមកមានគេប្រើរឺទេ
រឺមួយក៏គេកំពុងតែប្រើតែយើងមិនបានដឹង
·
ព្យាយាមបង្កើតឈ្មោះម៉ាក់ដែលងាយស្រួលហៅនិងឆាប់ចាំ ដូចជាម៉ាក់ “Apple” សាមាញ្ញ
និងងាយស្រួលក្នុងការអាន
៤
កំណត់សមាជិកក្រុមរបស់អ្នក
តើអ្នកចង់ចាប់ផ្តើមតែម្នាក់ឯងរឺធ្វើការជាក្រុម
ទាំងនេះអាចធ្វើអោយអ្នកមានភាពប្រសើរបើសិនជាអ្នកធ្វើការជាក្រុមដោយសារតែពួកគេអាចមើលឃើញពីចន្លោះខ្វះខាតរបស់យើង
។ រួមគ្នាជាធ្លុកមួយធ្វើអោយអាជីវកម្មរបស់យើងកាន់តែធំ
ពីព្រោះថាយើងតែម្នាក់ឯងមិនអាចគ្រប់គ្រងបានគ្រប់ជំនាញនោះទេ ដូចជា គណនេយ្យ ទីផ្សារ
គ្រប់គ្រង និងផ្នែងផ្សេងៗទៀតជាច្រើន ។
·
សិក្សារស្វែងយល់ពីបទពិសោធន៍របស់បុគ្គលជោគជ័យ ដូចជាលោក Stev Job Bill gate Jack Ma Kit meng Mong
rithy.. មើលពីដំណើរជីវិតរបស់ពួកគាត់
ថាតើគាត់បានធ្វើអ្វីខ្លះម្យ៉ាងវិញទៀតយើងក៏ត្រូវសិក្សាពីបុគ្គលបរាជ័យដូចគ្នា ។
·
ស្វែងរកចំនុចខ្វះខាត រឺក៏ចំណេះដឹងដែលខ្សោយ ។
ស្វែងរកដៃគូរមកប្រឹក្សារពីចំនុចខ្វះខាតរបស់យើង
៥
ជ្រើសរើសដែលគូររបស់អ្នកដោយឈ្លាសវៃ
ត្រូវតែមានការប្រុងប្រយត្ន័អោយបានខ្ពស់មុនពេលជ្រើសរើសដៃគូរអាជីវកម្ម
មិនខ្វល់ថាបុគ្គលនោះជាមិត្តល្អ
រឺជាបងប្អូនរបស់អ្នកនោះគឺអាចធ្វើអោយអាជីវកម្មរបស់អ្នកបានប្រសើរនោះទេ ចំនុចដែលយើងគួរត្រូវគិតនោះមានដូចជា៖
·
អ្វីដែលសំខាន់គឺបុគ្គលទាំងនោះអាចមកបំពេញចន្លោះខ្វះខាតនិងដឹកនាំយើងបានល្អរឺអត់
រឺមួយក៏អ្នកទាំងនោះជំនាញដូចយើងដែរ ។ បើដូចតែគ្នាដដែលយកមកធ្វើអ្វី ជំនាញតែមួយ
ចុះនៅជំនាញផ្សេងៗទៀតនិងធ្វើអោយយើងមើលមិនឃើញពីបញ្ហានិងត្រូវចាញ់បោកគេរហូត
ដូចនេះហើយត្រូវស្វែងរកបុគ្គលណាដែលមានជំនាញខុសពីយើងមកធ្វើជាដៃគូរអាជីវកម្មរបស់យើង
។
អ្វីដែលសំខាន់គឺបុគ្គលទាំងនោះអាចមកបំពេញចន្លោះខ្វះខាតនិងដឹកនាំយើងបានល្អរឺអត់
រឺមួយក៏អ្នកទាំងនោះជំនាញដូចយើងដែរ ។ បើដូចតែគ្នាដដែលយកមកធ្វើអ្វី ជំនាញតែមួយ
ចុះនៅជំនាញផ្សេងៗទៀតនិងធ្វើអោយយើងមើលមិនឃើញពីបញ្ហានិងត្រូវចាញ់បោកគេរហូត
ដូចនេះហើយត្រូវស្វែងរកបុគ្គលណាដែលមានជំនាញខុសពីយើងមកធ្វើជាដៃគូរអាជីវកម្មរបស់យើង
។
·
តើយើងអាចប្រើភ្នែកមកឃើញពីបញ្ហានិងថ្ងៃអនាគតរបស់ក្រុមហ៊ុនបានទេ ? បុគ្គលនោះអាចមានគំនិតស្រលាញ់ក្រុមហ៊ុនដូចទៅនឹងផ្ទះរបស់គេរឺទេ
ការទិញទំនិញចូលនិងការបញ្ចេញទំនិញត្រូវតាមតម្រូវការជាក់ស្តែងរឺអត់ ?
·
បើសិនជាធ្វើការសំភាសន៍ ធ្វើតេស្តឡើងវិញជាមួយនឹងសញ្ញាបត្រ័របស់គេដែលបានផ្តល់អោយមកយើង
គ្រាន់តែជាសញ្ញាបត្រ័រឺក៏ជាសញ្ញាឃើញ ។ កំរិតសិក្សារបស់គេមិនសំខាន់នោះទេ
អ្វីដែលសំខាន់នោះគឺតើគេអាចធ្វើការអោយយើងបានរឺអត់ បទពិសោធន៍ ជំនាញ
និងលទ្ធភាពជាក់ស្តែងនៅចំពោះមុខទើបជាចំនុចដែលយើងត្រូវពិនិត្យមើល ។