១ការរៀបចំកន្លែងចិញ្ចឹម៖ - រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ - អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក - ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ - ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ) ២ការឲ្យចំណី៖ - ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។ - អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។ - បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពងគឺ យើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។ - ត្រូវប្តូរទឹករាល់២អាទិត្យម្តង - ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ១ស្លាព្រាបាយ ស្ករងូ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ ហើយធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។ - កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។

Post a Comment

أحدث أقدم