ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់កសិករត្រូវអនុវត្តន៍គោលការណ៏៦ចំនុច ១ ការជ្រើសរើសពូជ -ធន់និងជំងឺ -មិនរើសចំណី -កូនច្រើនក្នុង១សំបុក -មាឌធំ -ពូកែចិញ្ចឹមកូន ២ ទីធ្លានិងទ្រុង ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុង ផ្ទៃដី១ម៉ែត្រការ៉េ ។​ ៣ ចំណី ក ចំណីផ្តល់ថាមពល មាន​ ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ ខ ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស កូនកង្កែប ក្តាមខ្យង សត្វល្អិត និងពពួកសណ្តែក គ ចំណីផ្តល់ជីវជាតិ មាន ពពួកបន្លែ ចក សារាយ ស្មៅ និងត្រកួន ឃ ចំណីផ្តល់សារធាតុរ៉ែ មាន ម្សៅឆ្អឹង ម្សៅសំបកខ្យងខ្ចៅ និងអំបិល DSC01045 យកធាតុទាំង៤ផ្សំចូលគ្នាអោយសព្វរួចស្រោចមេចំណីដាក់អោយសី ។ ៤ ការលាយទឹកអោយផឹក -មេចំណី ១០សេសេ -មេថ្នាំព្យាបាល ១០សេសេ -មេថ្នាំការពារ ១០សេសេ -ទឹក ១០លីត្រ ៥ ថ្នាំព្យាលបាលនិងការពារ DSC00962 កសិករត្រូវចេះផលិតថ្នាំព្យាបាលក៏ដូចជាថ្នាំការពារកុំអោយសត្វឈីដោយខ្លួនឯងទើបទាន់ សភាពការណ៏នៅពេលផ្ទុះជំងឺម្តងៗ ។​ ឧទាហរណ៏ មាន់កើតជំងឺដង្កោកាច់យើងផ្សំ -ដើមប្រម៉ាត់ដីក្រហម ០,៥ខាំ -អំបិល ១ស្លាបព្រាបាយ -វល្លិ៍ពេជ្រ ០,៥ខាំ -ប្រក់ប្លែ ០,៥ខាំ -គល់ស្លឹកគ្រៃ០,៥ខាំ រំងាស់ទឹក៣យកទឹក១ លាយជាមួយមេថ្នាំដាក់អោយមាន់ផឹក ។ ៦ អនាម័យ -បោសសំអាតកើបលាមកចេញជាប្រចាំ -លាយថ្នាំបាញ់កំចាត់មេរោគ ដែលមានធាតុផ្សំ​ -ទឹកខ្មេះ ១ -ស្រាស ១ -មេជី ១ -ស្ករកសិកម្ម ១ -ទឹក ៥​ លាយចូលគ្នាអោយសព្វផ្អាប់ទុក៧ថ្ងៃប្រើបាន ពេលប្រើយកទឹកថ្នាំ១លីត្រលាយទឹកធម្មតា៥០លីត្រ បាញ់កំចាត់មតរោគ ។ ​

Post a Comment

أحدث أقدم