ការចិញ្ចឹមជ្រូកមេ
+ ហេតុផលល្អៗ ក្នុងការចិញ្ចឹមជ្រូកមេ
១-
ជួយបង្កើនប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ
និងជួយប្រើកាកសំណល់ចំណីអហារឲ្យមានប្រយោជន៍ ។
២-
យើងអាចយកសាច់ជ្រូកទៅធ្វើម្ហូបបានច្រើនមុខ និងមានរសជាតិឆ្ងាញ់ ។
៣- សាច់ជ្រូកជាអាហារផ្ទុកទៅដោយថាមពល
និងសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៊ីន ស័ង្កសី ដែក និងខ្លាញ់
សំរាប់បំប៉នរាងកាយរបស់យើងឲ្យបានធំធាត់ ។
៤- យើងអាចយកលាមក
និងទឹកនោមទៅធ្វើជីកំប៉ុស្ត សំរាប់ដាក់ដំណាំ និងធ្វើហ្គាស (ឧស្ម័ន) ។
+ ការធ្វើទ្រុង និងស្នូក
យើងត្រូវធ្វើទ្រុង
និងស្នូកនៅលើដីទួល មានខ្យល់ចេញចូលល្អ មានពន្លឺគ្រប់គ្រាប់
និងស្ថិតនៅក្រោមខ្យល់ ។
+ ការធ្វើទ្រុង
គួរដឹង
- ទ្រុងដែលមានទំហំ ២ X ២.៥ ម៉ែត្រ អាចដាក់បានមេជ្រូក
និងកូនជ្រូកមួយសំបុកដែលមានអាយុចាប់ ពី ០ ទៅ ៦អាទិត្យ ។
- ការចិញ្ចឹមជ្រូកក្នុងទ្រុង
អាចកាត់បន្ថយការឆ្លងជំងឺផ្សេងៗ ជួយការពារជ្រូកកុំឲ្យចោរលួច
កុំឲ្យឆ្កែខាំ កុំឲ្យស៊ីដំណាំ និងជួយឲ្យទីធ្លាផ្ទះបានស្អាត
ហើយងាយស្រួលប្រមូលអាចម៍ និងទឹកនោមទុកធ្វើជី ឬធ្វើហ្គាស (ឧស្ម័ន ) ។
- សំភារៈ
ដំណាក់កាលនៃការធ្វើទ្រុង
គួរដឹង
ជីករណ្តៅនៅខាងចុងទ្រុងដើម្បីងាយស្រួលបង្ហូរអាចម៍
និងទឹកនោមជ្រូក ។
១- លើកដីកំពស់
៣០សង់ទីម៉ែត្រ ដែលមានទទឹង ៣ម៉ែត្រ និងបណ្តោយ ៣,៥ម៉ែត្រ ។ ចាក់សាបឲ្យមានជំរាល
១០សម និងកំរាស់ពី៣ ទៅ ៥សម ។ រួចដាំបង្គោលជើងរៀងកំពស់ ១.៨ម ចំនួន ៤ដើម
នៅតាមជ្រុងនិមួយៗ ។
២- ដាំសសរកន្លោង
ដែលមានកំពស់ ២.៥ម ចំនួន ២ដើម ។ រៀបចំគ្រឿងដំបូលបំពាក់ពីលើសសរ
សំរាប់ប្រក់ដំបូល ។ រួចដាំបង្គោលឫស្សី ឬកូនឈើ ដែលមានកំពស់ ១ម
នៅចន្លោះបង្គោលមេទាំង៤ដើម ។
ជៀសវាង
មិនត្រូវធ្វើជំរាលខ្ពស់
និងរលោងខ្លាំងពេកទេ ព្រោះបណ្តាលឲ្យជ្រូកថ្លោះ ឬគ្រេច ជើងនៅពេលដើរ ។
៣- បន្ទាប់មក
វាយរបាផ្តេកឲ្យបានញឹកផ្នែកខាងក្រោម (ចន្លោះ១៥សម)
ដើម្បីកុំឲ្យកូនជ្រូកចេញរួច ឯរបាខាងលើត្រូវទុកចន្លោះ ២០សម ។
៤-
ដំបូលត្រូវប្រក់ឲ្យសល់ហួសជើងរោងយ៉ាងតិច ០.៥ម ដើម្បីកុំឲ្យភ្លៀង
និងកំដៅជះចូលទៅក្នុងទ្រុង ។
ជៀសវាង
ក្រោយពីធ្វើទ្រុង និងស្នូករួច
មិនត្រូវយកជ្រូកទៅដាក់ភ្លាមទេ :
- ត្រូវស្រោចទឹកឲ្យបានញឹមញាប់រយៈពេល ១អាទិត្យ ដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ ។ ព្រោះជាតិស៊ីម៉ង់ត៍ធ្វើឲ្យជ្រូកកើតរមាស់ ។
- ត្រូវបាចកំបោរសក្នុងទ្រុង ដើម្បីសំលាប់មេរោគ រួចទុកចោល ១អាទិត្យ ទើបលាងកំបោនោះចេញ ។
- ត្រូវស្រោចទឹកឲ្យបានញឹមញាប់រយៈពេល ១អាទិត្យ ដើម្បីឲ្យអស់ជាតិស៊ីម៉ង់ត៍ ។ ព្រោះជាតិស៊ីម៉ង់ត៍ធ្វើឲ្យជ្រូកកើតរមាស់ ។
- ត្រូវបាចកំបោរសក្នុងទ្រុង ដើម្បីសំលាប់មេរោគ រួចទុកចោល ១អាទិត្យ ទើបលាងកំបោនោះចេញ ។
ការធ្វើស្នូកចំណី
និងស្នូកទឹក
- ធ្វើស្នូកចំណីពីស៊ីម៉ង់ត៍ ដែលមានបណ្តោយ
៤៥សម និងទទឹង ៤០សម ហើយមានជំរៅ ១៥សម ។
- សំរាប់ស្នូកទឹក
ត្រូវចងធុងទឹកនៅលើរបាដែលខ្ពស់ជាងគេ រួចតទុយោដែលភ្ជាប់ក្បាលបឺត
ហើយចងទំលាក់ចុះមកតាមផ្នែកណាមួយនៃទ្រុង ។
គួរដឹង
- គេអាចយកសំបក កង់ឡានចាស់ៗទៅពុះជា ២ ឬចានដែកចាស់ៗ
ធ្វើជាស្នូកទឹក ឬស្នូកចំណីក៏បាន ។
- គេក៏អាចប្រើធុងទឹក ដែលមានក្បាលបឺត ដើម្បីសន្សំសំចៃទឹក ចំណេញកន្លែង ទ្រុង មិនសើម និងជ្រូកអាចផឹកទឹកពេលណាក៏បាន ។ ក្បាលបឺតមានលក់នៅតាមហាងចំណីសត្វ ។
- គេក៏អាចប្រើធុងទឹក ដែលមានក្បាលបឺត ដើម្បីសន្សំសំចៃទឹក ចំណេញកន្លែង ទ្រុង មិនសើម និងជ្រូកអាចផឹកទឹកពេលណាក៏បាន ។ ក្បាលបឺតមានលក់នៅតាមហាងចំណីសត្វ ។
(ដកស្រង់ចេញពីទស្សនាវដ្តី របស់អង្គការពេទ្យសត្វគ្មានព្រំដែន)