ដង្កូវបំពងកាត់ស្លឹក
១. លក្ខណៈទូទៅ
            មេអំបៅចូលចិត្តពន្លឺភ្លើង វាពងនៅក្រោមផ្ទៃស្លឹក ដែលធ្លាកសំយ៉ាកទៅលើផ្ទៃទឹក។ ការបំផ្លាញមាននៅក្នុងស្រែដែលមានទឹកដក់ជាប់។ វាកើតមាននៅលើស្រែបញ្ចេញបញ្ចូលទឹកនិងស្រែទទួលរបបទឹកឡើង ដង្កូវរស់នៅក្នុងបំពងស្លឹកដែលវាកាត់បំផ្លាញបណ្តែតលើផ្ទៃទឹក។
២. ការបំផ្លាញ
§  បំផ្លាញចាបពីសំណាបរហូតដល់សន្ទូង
§  វាស៊ីបំផ្លាញស្លឹកដោយកោសជាលិកាស្លឹក
§  ការបំផ្លាញរបស់វាមាន២យ៉ាងគឺ
-       ស្នាមកោសស្លឹកស្រូវរាងជាថ្នាក់ៗដូចកាំជណ្តើរ
-       ស្នាមកាត់ចុងស្លឹកដាច់ដូចគេកាត់និងកន្រ្តៃ
៣. វិធានការការពារនិងកំចាត់
§  ធ្វើថ្នាលសំណាបគោក
§  ស្ទូងសំណាបចាស់ដើម
§  បង្ហូរទឹកចេញពីស្រែរយៈពេល២ ទៅ ៣ថ្ងៃ
§  ដង្កូវនិងមេអំបៅត្រូវស៊ីបំផ្លាញដោយពពួកប៉ារ៉ាស៊ីត និងប្រេដាទ័រដូចជាឳម៉ាល់ ពីងពាង ស្រឹង ទឺកជើងវែង។

មមាចត្នោត



១. លក្ខណៈទូទៅ
- ​ មមាចត្នោតកើតមាននៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពនិងស្រែទទួលរបបទឹកភ្លៀង
- មមាចត្នោតចូលចិត្តពន្លឺភ្លើងណាស់
- មមាចត្នោតអាចកើតមានច្រើនបំផុតនៅពេលប្រើប្រាស់ថ្នាំពុលមិនសមស្រប
- វាចាកចូលពងរបស់វាជាកញ្ចុំទៅក្នុងជាលិការក្នុងស្រទបស្លឹក ឬទ្រនុងស្លឹក
២. ការបំផ្លាញ
            កូននិងមេចំណាស់បំផ្លាញដោយជញ្ជក់យករុក្ខរសពីដើមស្រូវបណ្តាលឲ្យដើមស្រូវស្ងួតហើយប្រែពណ៌ទៅជាត្នោតដែលកសិករហៅថា ក្រាភ្លើង។ ម្យ៉ាងទៀតវាជាភ្នាក់ងារចំលងវិរុសពីរុក្ខជាតិមួយទៅរុក្ខជាតិមួយទៀត។
៣. វិធានការការពារ
- ភ្ជួរគល់ជញ្រ្ចាំងដែលដុះសារ  - ប្រើប្រាស់ជីឲ្យបានត្រឹមត្រូវទៅតាមកម្រិតអ្នកបច្ចេកទេស
- បង្ហូរទឹកចេញពីស្រែពី២ ទៅ ៣ថ្ងៃ ពេលមានវត្តមានសត្វមមាច
- ថ្នាលសំណាបធ្វើឲ្យឆ្ងាយពីពន្លឺភ្លើង  - ពួកប្រេដាទ័រ (ពីងពាង ស្រមោច កន្ទុំរុយ អណ្តើកមាស ស្រឹងទឹក)ចាប់មេ និងកូនមមាច ស៊ីជាអាហារ - ពួកឃ្មុំប៉ារ៉ាស៊ីតលើពងរបស់មមាចត្នោត - ផ្សិតបង្ករោគដល់មមាចត្នោត។

មមាចខៀវ


១. លក្ខណៈទូទៅ
§ មមាចខៀវកើតមាននៅលើស្រែដែលប្រើប្រាស់ប្រព័ន្ធស្រោចស្រពនិងស្រែទទួលរបបទឹកភ្លៀង
§ មមាចខៀវអាចកើតមានច្រើនបំផុតនៅពេលប្រើប្រាស់ថ្នាំមិនសមស្រប
§ មមាចខៀវចូលចិត្តពន្លឺភ្លើងណាស់ -មមាចត្នោតពងតំរៀបក្នុងជាលិកាក្នុងស្រទបស្លឹកទឬទ្រនុស្លឹក
២. ការបំផ្លាញ
§  ជញ្ជក់យករុក្ខរសស្លឹកស្រូវ
§  ធ្វើឲ្យដើមស្រូវក្រិន
§  មេនិងកូនចំណាស់ ជាភ្នាក់ងារចំលងឬវិរុសដែលបណ្តាលឲ្យស្រូវក្រិនលឿងស្លឹកតុតហ្គោ
៣. វិធានការការពារនិងកំចាត់
§  ការដំណាឆ្លាស់
§  ដាំដុះស្របពេលតែមួយ
§  ភ្ជួរស្រែក្រោយពេលច្រូតកាត់
§  ថ្នាលសំណាបធ្វើឲ្យឆ្ងាយពីពន្លឺភ្លើង
§  ពង កូនញាស់មេត្រូវស៊ីដោយពួកប៉ារ៉ាស៊ី (ឳម៉ាល និងពួកប្រេដាទ័រដូចជា ពីងពាង កណ្តូបអង់តែនវែង កន្តុំអណ្តើកមាស ស្រឹងគោក ខ្នូតដី។

ស្រឹងជញ្ជក់ទឹកដោះ



១. លក្ខណៈទូទៅ
§  ស្រឹងជញ្ជក់ទឹកដោះមានពណ៌ត្នោតបៃតង
§  វាមានសកម្មភាពនៅពេលព្រឹកព្រលឹម និងពេលល្ងាចហើយវាមិនចូលចិត្តពន្លឺភ្លើងទេ
§  វាពង ២ទៅ៣ជួរនៅតាមបណ្តោយទ្រនុងស្លឹកស្រូវ
២. ការបំផ្លាញ
§  សត្វស្រឹងវាបំផ្លាញស្រូវនៅពេលស្រូវដាក់ទឹកដោះ
§  វាចុចនិងបឺតយកទឹកដោះស្រូវដែលធ្វើឲ្យស្រូវមានស្នាមជាំខ្មៅដាក់គ្រាប់មិនពេញនិងបាក់គ្រាប់អង្គរ
៣. វិធានការការពារ និងវិធានការកំចាត់
§  សំអាតស្មៅក្នុងស្រែឲ្យបានស្អាត
§  ដាំដុះស្របពេលគ្នា
§  ពងកូនមេត្រូវបានបំផ្លាញដោយពពួកសត្វមានប្រយោជន៍ពពួកឳម៉ាល់ ពីពាង កណ្តូអង់តែនវែង ចង្រិតកណ្តុល
§  ប្រើនុយស្តុយ
§  ប្រើកៅស៊ូដុតបណ្តាញ
§  យកមុងអូស
§  បាញ់ទឹកសាប៊ូក្រអូបឬបុកស្រឹងបាញ់។

ដង្កូវស៊ីរូងដើមពណ៍លឿង


១. លក្ខណៈទូទៅ
§  មេអំបៅរបស់វារកស៊ីនៅពេលយប់និងចូលចិត្តពន្លឺភ្លើង
§  វាពងជាសំបុកដាក់លើស្លឹកស្រូវផ្នែកខាងចុង
§  ការបំផ្លាញរបស់ដង្កូវស៊ីរូងដើមច្រើនមានភាពដាលនិងមានគ្រប់ទីកន្លែងជាពិសេសនៅចុងរដូវភ្លៀង
§  ដង្កូវរស់នៅនិងបំពេញវគ្គលូតលាស់របស់វានៅក្នុងដើមស្រូវ
២. ការបំផ្លាញ
§  ការបំផ្លាញមានពីដំណាក់កាលគឺ
ក. ដំណាក់កាលស្រូវបែកគុម្ភព បណ្តាលឲ្យដើមស្រូវ ងាប់បណ្តូល
ខ. ដំណាក់កាលពេលស្រូវចេញផ្កា បណ្តាលឲ្យកូស្រូវឡើងពណ៌ស
៣. វិធានការការពារនិងកំចាត់
§  ប្រមូលសំបុកពងពីក្នុងស្រែ
§  កាត់ចុងសំណាបមុនពេលស្ទូង
§  ដាំដុះស្របពេលគ្នា
§  ភ្ជួរដីហាលឬពន្លឹចទឹកចោលក្រោយពេលច្រូតកាត់
§  ចៀសវាងប្រើជីអាសូតច្រើនហួស
§  ដាំដំណាំឆ្លាស់មុខគ្នា
§  ពង ដង្កូវ មេអំបៅត្រូវបំផ្លាញដោយពួកសត្វមានប្រយោជន៍ដូចជា ពួកឳម៉ាល់ ពីងពាង...។



Post a Comment

أحدث أقدم