បច្ចេកទេសដាំ រមៀត

Image result for រមៀតImage result for រមៀត



ដំណាំ រមៀតនេះ ត្រូវបានប្រជាជនកម្ពុជា ទទួលស្គាល់គ្រប់ៗ គ្ ហើយកសិករ និយម ដាំដំណាំនេះនៅ គ្រប់តំបន់តាមសួនច្បារ រីឯខ្លះទៀតដាំជាលក្ខណៈគ្រួសារ ហើយមួយចំនួនទៀតដាំជាលក្ខណៈអាជីវកម្ម ។

ក/. ផលប្រយោជន៍ :
          រមៀតនេះ គឺជាដំណាំ គ្រឿងទេស ដែលមាន តំលៃថោក បំផុត ប៉ុន្តែ វាមានសារៈប្រយោជន៍ ច្រើនគួរឲ្យកត់សម្គាល់ ។
             - សំរាប់បរិភោគ: មើមរបស់វា គេប្រើធ្វើជា គ្រឿងផ្សំ សំរាប់ ស្ល ដូចជា សម្លម្ជូរគ្រឿង កកូរ ប្រហើរ ដែល ខ្មែរ យើង និយម បរិភោគ ជាទីបំផុត ។ ប្រសិនបើ ខ្វះ វា មិនអាច ធ្វើ ឲ្យ សម្ល មាន រសជាតិ ខ្លាញ់ ទេ ។
            ប្រើ ជា ឳ សថ ព្យាបាល ជំងឺ មនុស្ស :
          -                                                    គេ យក មើម របស់ វា កាត់ ឫស តូចៗ ចេញ ហើយ ហាន់ ជា ចំណិតៗ ដែលមាន កំរាស់ ស្ដើងៗ រួច យកទៅ ហាលថ្ងៃសំងួត ឬក៏ យក មើម ទៅ ដាក់ ស្រុសទឹកក្ដៅ រហូត ឆ្អិន ( មើម ទន់ ) រួចហើយ ដាក់ ហាលថ្ងៃ សំ ងួ ត ទុក សំរាប់ ប្រើប្រាស់ ដូចជា ៖
ព្យាបាល ជំងឺ ហើមពោះ ទល់ខ្យល់ ពិបាក រំលាយ អាហារ ឆ្អល់ពោះ រាក មូល ស្ត្រី ពិបាក ពេល មាន រដូវ ដោយ ប្រើ មើម រមៀត ស្រស់ ឬ ស្ងួត ដាំទឹក ផឹក ។
  • ព្យាបាល ជំងឺ កមរមាស់ រលាក ដំបៅ សត្វ ទិច ឬ ខាំ ដោយ បុក មើម រមៀត ស្រស់ លាប ឬ ប្រើ ម្សៅ រមៀត លាយ ទឹក បន្តិច សំរាប់ លាប ។
  •              - ប្រើ ជា ឳ សថ ព្យាបាល សត្វ : ព្យាបាល ក្អក លើ សត្វ មាន់ ទា និង សត្វ ទំពារ អៀង ដោយ ប្រើ មើម ព្យាបាល ជំងឺផ្សិត រាក និង ជំងឺឆ្លង ផ្សេងៗ លើ ពពួកសត្វ បក្សី ( មាន់ , ទា ) ដោយ ប្រើ មើម ព្យាបាល ជំងឺ ភ្នែក របួស បែក ឈាម លើ សត្វ ទំពារ អៀង គោ ក្របី ដោយ ប្រើ មើម ។
ខ/. លក្ខណៈ ទូទៅ :  រមៀត ជា រុក្ខជាតិ ប្រភេទ ស្មៅ ដែលមាន កំពស់ ៦ តឹក រហូតដល់ ១ ម៉ែត្រ ។ ស្លឹក រលីង ពណ៌ បៃតង ទាំងសងខាង រាង ស្ទប ត្រង់ គល់ស្លឹក ។  កញ្ចុំ ផ្កា រមៀត រៀង រាង ជា បំពង់ ចេញ ត្រង់ ចន្លោះ ស្លឹក ។ ស្រទាប់ផ្កា ពណ៌ បៃតង ឬ ពណ៌ ស ពណ៌ ផ្កាឈូក ខាង កំពូល ។ មើម ធំ ( ក្បាល រមៀត ) បែក ជាដើម ខ្នែង រលីង ពណ៌ លឿងទុំ ។ មើម រមៀត មាន សាច់ ក្នុង ពណ៌ លឿងទុំ ។ ក្បាល រមៀត មាន រាង មូល វៀវ ស្រួច ផ្នែក ខាងក្រោម ។ ខ្នែង មើម រមៀត មាន ទំហំ តូច ជាង ក្បាល រមៀត រាង មូល ទ្រវែង ប៉ុន ម្រាមដៃ រលីង ។ មើម របស់ វា មាន ក្លិនក្រអូប ឆួល ពិសេស មាន រស់ជាតិ ល្វីង តិចៗ ។
គ/. លក្ខណៈ អាកាសធាតុ និង ដី :  រមៀត អាច ដាំ បាន នៅ លើដី ច្រើន ប្រភេទ ។ យក ល្អ ដី ដែល ដាំ ត្រូវជា ដី ធូរ ដីល្បាយខ្សាច់ ដីល្បាប់ ជា ប្រភេទ ដី មិន លិច ទឹក ។ ទីកន្លែង ដាំ រមៀត ត្រូវ ជិត ប្រភព ផ្ដល់ ទឹក សំរាប់ ស្រោច គ្រប់គ្រាន់ និង មិន ឲ្យ ជោរ ទឹក ផង ។ រមៀត អាច ដុះ លូតលាស់ ក្នុង ម្លប់ និង ក្រោម ពន្លឺ ថ្ងៃ ក៏បាន ។ 
ឃ/.                    
          ដំណាំរមៀត ជា ដំណាំ ដែល បន្ត ពូជ ដោយ មើម គេ អាច ដាំ ដោយ ប្រើ ក្បាល រមៀត ឬ ប្រើ ខ្នែង មើម រមៀត ក៏បាន ដូចគ្នា ។ ក្នុង ការដាំ គេ ត្រូវ កាប់ ជ្រោយ ដី ឲ្យ ផុស ល្អ ឬ លើក ជា រង ដាំ ក៏បាន ។ កសិករ ភាគច្រើន បាន ដាំ ចំរុះ ជាមួយ ដំណាំ ផ្សេងៗ នៅ ពីក្រោម ដំណាំ ដែល ត្រូវការ ពន្លឺ ។

ង/. ពេ
          ពេលវេលា ដាំដំណាំនេះដែល ល្អ គឺ ចាប់ពី ខែឧសភា ដល់ ខែកក្កដា ។ ក្រោយពេល ដាំ ត្រូវ ថែទាំ ស្រោច ទឹក រយៈពេល ១៥ ថ្ងៃ ។ មើម រមៀត នឹង ចាប់ផ្ដើម ដុះ ចេញ ខ្នែង ថ្មី មួយខែ ក្រោយ ដាំ ។
ច/. មើម រមៀត លូតលាស់ លឿន ក្នុង រយៈពេល ៤ ខែ ។ មើម របស់ វា នឹង រីក ធំ ល្អ ចាប់ពី អាយុ ៧ ទៅ ៩ ខែក្រោយ ពេល ដាំ ។ ប៉ុន្តែ យក ល្អ គេ ប្រមូល ផល នៅពេល អស់ ទឹកភ្លៀង ចុងឆ្នាំ ចាប់ពី ខែធ្នូ ដល់ ខែ កុម្ភៈ ជា បន្តបន្ទាប់ ។  សរុបមក រមៀត ជា ដំណាំ គ្រឿងទេស មួយ ប្រភេទ ដែលមាន លក្ខណៈ សមស្រប ល្អ ងាយស្រួល ក្នុង ការដាំ និង មាន ផលប្រយោជន៍ ច្រើន ដូចជា ៖ មិនសូវ រើស ដី អាច ដាំ បាន នៅលើ ដី ច្រើន ប្រភេទ វា អាច ដុះ លូតលាស់ នៅក្នុង ម្លប់ និង ក្រោម ពន្លឺ ថ្ងៃ ក៏បាន ដែលជា លក្ខណៈ ងាយស្រួល ឲ្យ យើង ដាំ ចំរុះ ជាមួយ ដំណាំ ផ្សេង ទៀត នៅក្នុង សួន មិន ទាមទារ ការថែទាំ ច្រើន មាន ប្រយោជន៍ ច្រើន មុខ អាច ប្រើ ជា គ្រឿងផ្សំ សម្រាប់ ស្ល បរិភោគ ធ្វើជា ថ្នាំ សំរាប់ ព្យាបាល រោគ មនុស្ស និង សត្វ ។
Image result for រមៀតImage result for រមៀត

Post a Comment

أحدث أقدم